
FN ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ «វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាន» ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ហើយសម្រាប់ឆ្នាំក្រោយវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះបន្តពីកម្ពុជា។
នៅក្នុងពិធីប្រកាសបិទបញ្ចប់នោះ, សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំរីករាយជាមួយនឹងការអញ្ជើញចូលរួមពីសំណាក់ បណ្តាមិត្តភក្តិ ទាំងអស់ដែលបានអញ្ជើញមកកាន់ទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាមួយគ្នា បង្ហាញឲ្យឃើញថា ពេលនេះយើងបានធ្វើការជាក្រុម នៅក្នុងក្របខណ្ឌអាស៊ានក្តី និងនៅក្នុងការរៀបចំដោយការចូលរួមរបស់អ្នកទាំងឡាយ ដែលចូលរួមនៅក្នុងវេទិកាដ៏ធំនេះ ហើយខ្ញុំសង្ឃឹមថា វេទិកាសេដ្ឋកិច្ច ពិភពលោករបស់យើងនេះនឹងក្លាយទៅជាវេទិកា ដ៏សំខាន់ដើម្បីរារាំងនៅនយោបាយគាំពារនិយម…ដែលនឹងពង្រីកនូវស្មារតីសមាហរណកម្ម ក៏ដូចជា សាកលភាវូបនីយកម្ម អរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលបានប្រឹងប្រែងហើយផ្តល់នូវកិត្តិយសឲ្យកម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះ សូមជូនពរឯកឧត្តម លោកជំទាវ ទទួលបានសេចក្តីសុខ សេចក្តីចម្រើនសូមអរគុណ»។
ពិធីបិទនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននេះ ត្រូវបានធ្វើឡើងនៅលើទឹកដីនៃកម្ពុជា ដោយមានការអញ្ជើញចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊នហ៊្វុក ព្រមទាំងអ្នកវិនិយោគ និងធុរកិច្ចជនជាមេដឹកនាំមកពីបណ្តាក្រុមហ៊ុនល្បីៗ និងធំៗលើពិភពលោកជាច្រើនរូបផងដែរ។
វេទិកានេះ ក៏មានការផ្សាយផ្ទាល់តាមស្ថានីយ៍ទូរទស្សន៍ល្បីៗលើពិភពលោកចំនួន១២ និងតាមកញ្ចក់ទូរទស្សន៍ជាតិ។ អង្គភាពព័ត៌មាន Fresh News ក៏បានចូលរួមធ្វើការផ្សាយផ្ទាល់កម្មវិធីទាំងបើក និងបិទវេទិកានេះផងដែរ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា អាស៊ានចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ របស់ខ្លួនទៅលើរបៀបវារៈសំខាន់ៗចំនួន៤ ដើម្បីពង្រឹងនិរន្តរភាពសេដ្ឋកិច្ច។ ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាត្រូវបានធ្វើឡើង ខណៈសម្តេចតេជោ បានអញ្ជើញបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា របៀបវារៈសំខាន់ៗចំនួន៤ រួមមាន៖
១៖ ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញតាមរយៈការជំរុញ លើកកម្ពស់ កិច្ចសន្ទានាជិតស្និទ្ធ ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។
២៖ ការបន្តធានាកំណើនសេដ្ឋកិច្ចដ៏រឹងមាំ មានតុល្យភាព ចីរភាព និងបរិយាប័ន្ន ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការកាត់បន្ថយ គម្លាតអភិវឌ្ឍន៍។
៣៖ ការបន្តជំរុញអនុវត្តឲ្យបានសម្រេចតាមការគ្រោងទុកនូវ «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» ក្នុងការតភ្ជាប់ជារូបវ័ន្ត ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់រវាងមនុស្សសំដៅលើកកម្ពស់ សមត្ថភាពប្រកួតប្រជែង ភាពរីកចំរើន បរិយាប័ន្ន និងភាពធន់នៃសេដ្ឋកិច្ចរបស់តំបន់ទាំងមូល។
៤៖ ការបន្តជំរុញលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាន នៅក្នុងកិច្ចសហបន្រតិបត្តិការតំបន់ និងការពង្រឹងសមត្ថភាពរបស់អាស៊ាន ក្នុងការចូលរួម ដោះស្រាយបញ្ហាប្រឈមនានា ទាំងកម្រិតតំបន់ ទាំងក្នុងកម្រិតសកល។
បន្ថែមពីលើនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា កិច្ចការអាទិភាពចំពោះមុខដ៏សំខាន់មួយរបស់អាស៊ាន គឺការខិតខំប្រឹងប្រែងជំរុញឲ្យបានសម្រេចឆាប់រហ័សនូវ «កិច្ចព្រមព្រៀងស្តីពីភាពចាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់» ដែលមានប្រទេសចូលរួមចំនួន១៦ ហើមានអាស៊ានជាឆ្អឹងខ្នង មានផ្សារប្រមាណ ៣.៤ ទ្រីលាននាក់ ជាមួយនឹងទំហំសេដ្ឋកិច្ចសរុប ២២.៤ ទ្រីលានដុល្លារ ឬប្រហែលនឹង៣០ភាគរយ នៃទំហំសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ២០១៥។
គួរបញ្ជាក់ថា វេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាននេះ ក៏មានការអញ្ជើញចូលរួមពី ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញបើក វេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាន។ ពិធីបើកនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ួនហ៊្វុក ព្រមទាំងអ្នកវិនិយោគ និងធុរកិច្ចជនជាមេដឹកនាំមកពីបណ្តាក្រុមហ៊ុនល្បីៗ និងធំៗលើពិភពលោកជាច្រើនរូបផងដែរ។
ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានធ្វើជាវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន។ សម្តេចតេជោ បានថ្លែងស្វាគមន៍រាល់វត្តមានរបស់របស់ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីឡាវ និងវៀតណាម ព្រមទាំងរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រុមហ៊ុននានា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការពិតណាស់ព្រឹត្តិការណ៍នេះបានកើតឡើងស្របពេល នឹងការប្រារព្ធខួប៥០ឆ្នាំ នៃការបង្កើតអាស៊ាន ដែលនឹងផ្ដល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងអ្នកនៅក្នុងប្រទេសអ្នកមកពីក្នុងតំបន់ និងអ្នកមកពីក្រៅតំបន់ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរបទ ពិសោធន៍ អំពីនិន្នាការដែលកំពុងកើតឡើងជុំវិញ ប្រធានបទធំៗបីសំខាន់ គីការប្រែប្រួលថ្មីនៃបរិការណ៍សកលលោក ការតភ្ជាប់សេដ្ឋកិច្ចអាស៊ាន និងផលលាភយុវជននៃតំបន់ អាស៊ាន ប្រធានបទទាំងនេះ គឺជាកត្ដាកំណត់ដំណើរការអភិវឌ្ឍន៍របស់អាស៊ានក្នុងពេលអនាគត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល៥ ទសវស្ស៍រកន្លងមកនេះ តំបន់អាស៊ីអគ្នេយ៍ បានធ្វើដំណើរឆ្លងកាត់ដំណាក់កាលដ៏ស្មុតស្មាញ ជាច្រើន ពីតំបន់មួយដែលត្រូវបានបែងចែកជាពីរប្លុកពីរផ្សេងគ្នា រួមរឹតដោយជម្លោះ ទុក្ខលំបាកវេទនា និងភាពក្រីក្រមកជាតំបន់មួយ ដែលមានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រួបរួមជាសហគមន៍តែមួយនៅក្រោម ចក្ខុវិស័យតែមួយ គឺ« សហមន៍អាស៊ាន» ដែលចារឹកទៅដោយកំណើន សេដ្ឋកិច្ចខ្ពស់...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង១១៖០០នាទី ដល់១១៖៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទជាមួយបណ្តាញ ព័ត៌មាននានាស្តីពីការធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាន។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនមានលទ្ធភាពកាត់បន្ថយប្រាក់ចំណូលពីប្រទេសអាស៊ាន មួយទៅប្រទេសអាស៊ានបានទេ ប្រាក់ចំណូលរបស់កម្ពុជា មិនអាចដើរទាន់ប្រទេសសិង្ហបុរី និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នោះទេ សូម្បីតែនៅអាមេរិក បារាំង និងអឺរ៉ុប ក៏មិនមានអ្នកណាមានទ្រព្យសម្បត្តិដូចគ្នានោះទេ ប៉ុន្តែសំខាន់គឺការកាត់គន្លាតខាងខួរក្បាល នេះជាវិធីដែលធ្វើទៅរួច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនកម្ពុជានាពេលនេះមានលទ្ធភាព និងសមត្ថភាពខ្លាំងណាស់ ហើយបានស្រែកឃ្លានខ្លាំងណាស់ចំពោះការ ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានយុវជនជាង៣០០០នាក់ បានចូលរួមកាលពីម្សិលមិញ។ យុវជនកម្ពុជាអាចនឹងចូលរួមច្រើនជាងនេះ បើទីធ្លាធំជាងនេះ។
* ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតអាស៊ីសេរី និងកាសែត Cambodia Daily, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាក្មួយធ្វើការ ឲ្យវិទ្យុអាស៊ីសេរី ដែលជាវិទ្យុប្រឆាំង និងសរសេរអោយ Cambodia Daily ដែលជាកាសែតប្រឆាំង តែពូពេញចិត្តចំពោះសំណួររបស់ក្មួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវចាំពីប្រវត្តិសាស្រ្ត នូវសង្គ្រាម កាប់សម្លាប់ នៅពេលនេះយើងបានរស់រាន និងបានធ្វើការអោយកាសែតអាមេរិកាំង និងវិទ្យុអាមេរិកកាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើរាជរដ្ឋាភិបាលរបស់ពូ មិនបានគ្រប់គ្រងអំណាចជិត៤០ឆ្នាំ និងតួនាទីរបស់ពូ ជានាយករដ្ឋមន្រ្តី ជាង៣២ឆ្នាំ តើក្មួយត្រូវបានវិទ្យុ អាស៊ីសេរី និង Cambodia...Read More

FN ៖ លោក Thongloun SISOULITH នាយករដ្ឋមន្រ្តីឡាវ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ព័ត៌មាននៃការប៉ះទង្គិចគ្នារវាងកងទ័ពឡាវ និងកម្ពុជា នៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរក្នុងខេត្តស្ទឹងត្រែងគ្រាន់តែជាពាក្យចចាមអារ៉ាម តែប៉ុណ្ណោះ។
ការបញ្ជាក់របស់នាយករដ្ឋមន្រ្តីឡាវ បានធ្វើឡើងក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ។
ក្នុងជំនួបនោះលោក Thongloun SISOULITH បានលើកឡើងពីការងារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការគ្នាល្អជាបងប្អូន ហើយអ្វីដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានព្រមព្រៀង និងបានចុះហត្ថលេខារួចហើយ គឺការងារទាំងនោះ កំពុងតែដំណើរការទៅមុខ ប្រសិនបើមានកិច្ចការណាដែលមិនទាន់ដំណើរការ គឺភាគីទាំងពីរនឹងពិនិត្យមើលឡើងវិញឲ្យបានឆាប់។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាឡាវជាបងប្អូនគ្នា និងជាមិត្ត ហើយក៏កំពុងសហការគ្នាយ៉ាងល្អ។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានឯកភាពជាមួយលោកនាយករដ្ឋមន្ត្រីឡាវក្នុងការពិភាក្សាជំរុញការងារទាំងឡាយណាដែលនៅសេសសល់ ដែលបានព្រមព្រៀងគ្នារួច ឲ្យមានការវិវឌ្ឍន៍ឆាប់រហ័សទៅមុខទៀត ជាពិសេសដើម្បីសម្រួលឲ្យប្រជាជនរស់ នៅតាមព្រំដែនបានធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកបាន និងប្រកបរបរផ្សេងៗកាន់តែងាយស្រួល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរអោយកាន់តែប្រសើរឡើងឡើង។
លោករដ្ឋមន្រ្តីបន្តថា ព័ត៌មានប៉ះពាល់គ្នារវាងកម្ពុជា និងឡាវ នៅតំបន់ព្រំដែន នាពេលកន្លងមកគ្រាន់តែជាពាក្យចរចាមអារ៉ាមប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា កម្ពុជា និងឡាវកំពុងតែសហការគ្នាយ៉ាងល្អ គឺគណៈកម្មការព្រំដែននៃប្រទេសទាំងពីរកំពុងតែជួបជុំពិភាក្សាការងារ ហើយថ្នាក់ដឹកនាំទាំងពីរនៅពេលនេះ ក៏កំពុងតែព្រមព្រៀងគ្នាជំរុញការងារដែលសេសសល់ ពោលធ្វើយ៉ាងណាឲ្យមានការវិវឌ្ឍន៍ទៅមុខថែមទៀត ព្រមទាំងកំពុងជំរុញការសាងសង់ស្ពាន ឆ្លងកាត់ទន្លេរល្ពៅ នៅតំបន់ព្រំដែនកម្ពុជា-ឡាវ ឲ្យបានឆាប់ថែមទៀតផង។
ក្នុងជំនួបនោះលោកនាយករដ្ឋមន្រ្តីឡាវ បានថ្លែងកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញពោរពេញដោយអាគារខ្ពស់ៗជាច្រើន។ លោក Thongloun SISOULITH បានថ្លែងអំណរគុណសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានអញ្ជើញលោកមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន (World Economic Forum on ASEAN) នៅកម្ពុជា។ លោកនាយករដ្ឋមន្រ្តីបានអបអរសាទរចំពោះកម្ពុជា ក្នុងការរៀបចំវេទិកាកម្រិតពិភពលោកនេះ ហើយលោកជឿជាក់ថា នឹងទទួលបានជោគជ័យ នៅក្រោមការដឹក នាំរបស់សម្តេចតេជោ...Read More

FN ៖ ក្នុងជំនួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ លោក លី គុនជីន (Li Qun Jin ) ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី The Asian Infrastructure Investment Bank (AIIB) បានថ្លែងថា ខ្លួនពេញចិត្តនឹងជួយរាល់សំណើអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។
លោក Li Qun Jin បានថ្លែងថា លោកបានមើលឃើញពីការអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជា ហើយលោកពេញចិត្តចំពោះស្ថេរភាព នយោបាយ សន្តិភាព និងមានគោលនយោបាយគាំទ្រអ្នកវិនិយោគរបស់កម្ពុជា ដែលផ្តល់កិច្ចគាំពារ និងទំនុកចិត្តដល់អ្នកវិនិយោគ។ លោកបន្តថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវមួយដែលពោរពេញដោយសក្តានុពលខ្ពស់បំផុត ហើយធនាគារ AIIB គឺគាំទ្រនូវការអភិវឌ្ឍរបស់កម្ពុជា។ ធនាគារ AIIB មានសមាជិកចំនូន៧០ ប្រទេសហើយ ក្នុងនោះមានទាំងសមាជិកមកពីប្រទេសតំបន់អឺរ៉ុប និងកាណាដាផងដែរ។
លោក Jin បានជម្រាបសួរទៅសម្តេចតេជោនាយករដ្ឋមន្ត្រី តើកម្ពុជាមានគម្រោងអភិវឌ្ឍន៍សំខាន់ៗអ្វីខ្លះ ដែលធនាគារ AIIB អាចជួយដល់កម្ពុជាបាន។
សម្តេចតេជោ បានជំរាបជូនអំពីវិស័យអាទិភាពសំខាន់ទាំងបួនរបស់ កម្ពុជារួមមាន៖ ១). ការអភិវឌ្ឍធនធានមនុស្ស, ២). ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ៣). ការផ្គត់ផ្គង់ និង ដោះស្រាយទឹក និង ៤). វិស័យថាមពលអគ្គិសនី។
ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានលើកអំពីការខិតខំទាក់ទាញវិនិយោគទុនក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មឲ្យបានច្រើននៅក្នុងប្រទេស ក្រៅអំពីការអេភិវឌ្ឍវិស័យកសិកម្ម។ កម្ពុជាត្រូវការវិនិយោគផ្នែកឧស្សាហកម្មឲ្យកាន់តែច្រើនក្នុងការពង្រឹងកំណើនសេដ្ឋកិច្ច។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា កម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥- ២០២៥ ដែលកំពុងតែជំរុញ និងពង្រឹងវិស័យឧស្សាហកម្មផ្សេងៗទៀត ជាពិសេសឧស្សាហកម្មដែលមានស្រាប់រួមផ្សំគ្នា ដើម្បីធ្វើយ៉ាណាជំរុញកម្ពុជាឲ្យរីកចម្រើនឆាប់រហ័សលឿនទៅមុខ។
លោក Li Qun Jin បានលើកឡើថា កម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ។ ការអភិវឌ្ឍដែលប្រកបដោយភាពរស់រវើក...Read More

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានធ្ងន់ៗថា បើគណបក្សប្រឆាំង នៅតែបន្តសកម្មភាពមិនចូលរួម បង្រួបបង្រួមជាតិ និងបង្កើតជាហេតុការណ៍ចលាចល ដូចការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ បើមានសកម្មភាពបែបនេះកងកម្លាំងសមត្ថកិច្ច ត្រូវតែចេញធ្វើសកម្មភាព ហើយបើផ្ទុះជាសង្រ្គាម ក៏ផ្ទុះទៅចុះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនឲ្យព្រឹត្តិការណ៍ឆ្នាំ២០១៣ កើតមានទាំងមុន និងក្រោយ ការបោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨ឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា គណបក្សសង្រ្គោះជាតិ មិនដែលមានកាយវិការបង្រួបបង្រួមជាតិនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងខ្លាំងៗបែបនេះ ខណៈសម្តេចអញ្ជើញជាអធិបតីប្រារព្ធ ពិធី
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា «អ្នកទាំងអស់គ្នា ត្រូវបើកភ្នែកធំៗថា ស្ពានដែលឆ្លងកាត់ទន្លេ បានកើតនៅក្នុងដំណាក់កាលនៃការ ដឹកនាំរបស់តេជោសែននេះឯង ផ្លូវថ្នល់ ប្រឡាយទឹក ទោះបីវាមិនទាន់គ្រប់គ្រាន់ទេ យើងចាប់ផ្តើមពីបាតដៃទទេ ពីទីក្រុងភ្នំពេញដែលគ្មានមនុស្សនៅ តែអាលូវមានយាន្តបើកបរពាសពេញទីក្រុង។ ហើយខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋនឹងយល់ ហើយសង្ឃឹមថា នេះជាក្តីមោទនភាពរបស់អតីតយុទ្ធជន និងយុទ្ធជនពិការ និងបងប្អូនមន្រ្តីរាជការដែលចូលនិវត្ត។ ដូច្នេះការការពារសមិទ្ធិផលនេះ ទោះក្នុងតំលៃណាមួយក៏ដោយ ត្រូវតែការពារឲ្យបាន ដើម្បីការពារឲ្យបាន គណបក្សប្រជាជនកម្ពុជា ត្រូវតែឈ្នះឆ្នោតគ្រប់ការបោះឆ្នោតទាំងអស់ ថ្ងៃ២៨ខែកក្កដា»។
សម្តេចបានលើកឡើងទៀថា៖ «មិនទាន់ទាំងដឹងលទ្ធផលផង ឆេះឡានអស់ម៉ាណ នៅស្ទឹងមានជ័យ អ្នកឯងធ្វើសកម្មភាពជាច្រើនកន្លែង មិនឲ្យប្រជាពលរដ្ឋចូលបោះឆ្នោត ដើម្បីថ្នាក់ថ្នមសភាពការណ៍ មិនធ្វើសកម្មភាព តែកុំភ្លេចថា ២០១៧ និង២០១៨ បើសកម្មភាពពួកអ្នកឯងបែបនេះ កម្លាំងប្រដាប់អាវុធ ត្រូវចេញបង្ក្រាបភ្លាម ហើយបើផ្ទុះជាសង្រ្គាម ក៏ផ្ទុះទៅចុះ។...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងសមាណទុក្ខយ៉ាងក្រៀមក្រំចំពោះការទទួលមរណភាពរបស់ឧត្តមសេនីយ៍ មាស ក្រូច។ សម្តេចបានគូសបញ្ជាក់ថា ឧត្តមសេនីយ៍ មាស ក្រូច បានចូលរួមតួនាទីយ៉ាងសំខាន់ក្នុងចលនារំដោះជាតិមាតុភូមិ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយ និងមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព របស់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា៤នាក់ ដែលបានស្លាប់ នៅប្រទេសអាហ្រ្វិកកណ្តាល។ សម្តេចបានថ្លែងថា ការពលីជីវិតរបស់កងកម្លាំងរក្សាសន្តិភាពនៅប្រទេសអាហ្រ្វិកកណ្តាល គឺជាការពលីពោរពេញដោយកិត្តិយសសម្រាប់ជាតិមាតុភូមិ និងជាការបាត់បង់ដ៏ធំធេងរបស់ជនជាតិកម្ពុជា ដ៏អង់អាចក្លាហាន។
* សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់អតីតយុទ្ធជន ដែលបានចូលរួមអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ ដើម្បីគោរពវិញ្ញាណក្ខន្ធសពទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្កោលទោសទំព័រ Facebook ឈ្មោះ «ឡុង ឌីម៉ង់» ដែលបានបង្ហោះខ្លឹមសារបំភ័ន្តការពិត រឿងកាត់ក្បាលទាហានកម្ពុជា, ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា Facebook ឈ្មោះ «ឡុង ឌីម៉ង់» ដែលបង្ហោះព័ត៌មានក្លែងក្លាយរឿងកាត់ក្បាលទាហានខ្មែរ មិនមែនជាគណនីរបស់ឯកអគ្គរាជទូតខ្មែរនៅប្រទេសកូរ៉េខាងត្បូងនោះទេ។
* សូមបញ្ជាក់ថា Facebook ឈ្មោះ «ឡុង ឌីម៉ង់» នេះ កាលពីម្សិលមិញ បានសរសេរថា កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ត្រូវបានក្រុមឧទ្ទាមកាត់ក្បាល។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការសរសេរ ព័ត៌មានបំភ័ន្តការពិត (កាត់ក្បាល) នេះ...Read More

FN ៖ អគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាងនៅទីរួមខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មីរបស់កម្ពុជា ត្រូវបានបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយចំពោះការដាក់ឲ្យប្រើប្រាស់សមិទ្ធផលសម្រាប់ទីរួមខេត្តត្បូងឃ្មុំ។ ជាពិសេសការបានជួបជាមួយប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលធ្លាប់បានជួយសម្តេចក្នុងពេលធ្វើសង្រ្គាមប្រយុទ្ធជាមួយទាហានចក្រពត្តិអាមេរិក និងទាហានវៀតណាមខាងត្បូង ដែលពេលនោះសម្តេចមានអាយុត្រឹមប្រមាណ ១៨ឆ្នាំប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបន់ស្រន់សម្តេចឲ្យទទួលមរណភាព គឺជាបណ្តាសាសម្រាប់ពួកគេ។ សម្តេចថា សម្តេចគង់តែស្លាប់ទេ តែយ៉ាងហោចណាស់ ក៏៤០ឆ្នាំទៀតដែរ ហើយអ្នកប្រមាថសម្តេច ក៏គង់តែស្លាប់ដូចគ្នា។
* សម្តេចតេជោ បានថ្លែងថា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៧០ មានបងប្រុសម្នាក់មានភរិយាមានផ្ទៃពោះ ហើយស្នើសម្តេចដាក់ឈ្មោះកូនគាត់។ ដោយសារតែសម្តេចមិនរំពឹងថា បានវិលត្រឡប់ព្រោះការចូលសមរភូមិដ៏ក្តៅគគុកនៅក្នុងខេត្តត្បូងឃ្មុំ សម្តេចក៏ដាក់ឈ្មោះឲ្យកូនប្រុសនោះថា «សែន» មកដល់បច្ចុប្បន្នឈ្មោះទារកដែលសម្តេចដាក់ឲ្យនោះ ក៏នៅមានជីវិតផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់ខេត្តត្បូងឃ្មុំនេះ គឺជាដែនដីសមរភូមិសង្រ្គាមដ៏ស្រួចស្រាវមួយ ហើយក៏ជាតំបន់រងទម្ងន់គ្រាប់បែក អាមេរិកផងដែរ។ សម្តេចតេជោថា សង្រ្គាមពីអតីតកាលនោះ គឺជាការបង្ហាញឲ្យឃើញពីការបែកបាក់ក្នុងសង្គមជាតិខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលធ្វើសង្រ្គាមលើសមរភូមិ កាលពីអតីតកាលសម្តេចមិនដែលនឹកស្មានថា សម្តេចបានមកធ្វើជា នាយករដ្ឋមន្រ្តី ដូចពេលបច្ចុប្បន្ននេះឡើយ។ តែការផ្តល់ពរជ័យពីទេវតាឲ្យសម្តេចបានធ្វើជានាយករដ្ឋមន្រ្តី ជាការផ្តល់ឱកាសឲ្យសម្តេចបានសាងសង់ សមិទ្ធផលសម្រាប់ជាតិ រួមទាំងសាលាខេត្តត្បូងឃ្មុំផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា ការបើកសម្ពោធដាក់ឲ្យប្រើប្រាស់សាលាខេត្តត្បូងឃ្មុំនេះ គឺជារំលឹកនូវប្រវត្តិសាស្រ្តពីអតីតកាលផងដែរ។ សម្តេចតេជោថ្លែងថា សម្តេចរីករាយចំពោះវឌ្ឍនភាពរបស់ខេត្តត្បូងឃ្មុំ...Read More

FN ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធី ប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកា ពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ឆ្នាំនេះកាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជននានាសរុបចំនួនជាង ១៣លាន៤សែនដុល្លារសហរដ្ឋអាមេរិកខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាដែលកាកបាទក្រហមប្រមូលបានកាលពីឆ្នាំទៅ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ គ្រោះរាំងស្ងួត តាមរយៈការចែកទឹក និងជីកអណ្តូងទឹកជូនប្រជាពលរដ្ឋ។
* ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរដល់កាកបាទក្រហមកម្ពុជា ដែលបានចូលរួម ចំណែកយ៉ាងសស្រាក់សស្រាំក្នុងការជួយដល់ប្រជាពលរដ្ឋ និងជួយរំលែកទុកលំបាករបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានបទ «កាកបាទក្រហមមាននៅគ្រប់ទីកន្លែង និងមានគ្រប់ៗគ្នា» ដែលដាក់ចេញដោយ កាកបាទក្រហមកម្ពុជា គឺជាប្រធានបទមួយដ៏ត្រឹមត្រូវ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង រួមគ្នាចរចាដើម្បីបញ្ចៀសនូវការផ្ទុះសង្រ្គាម និងគំរាមកំហែងដល់ពិភពលោក និងក៏ដូចជាប្រទេសនៅក្នុងតំបន់។
* សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់សម្បុរសជននានា ដែលបានចូលរួមចំណែកបរិច្ចាគថវិកាជួយដល់កាកបាទក្រហម ហើយថវិកានេះ បានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពជួយដល់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់សប្បុរសជនបន្តសកម្មភាពបរិច្ចាគថវិកា ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេង។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កាកបាទក្រហមបានប្រើប្រាស់កម្លាំងប្រកបដោយប្រសិទ្ធភាព...Read More

FN ៖ តាមរយៈ Facebook របស់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន Comment ឆ្លើយតបវិញទៅកាន់លោក សម រង្ស៊ី ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម សម រង្ស៊ី ដែលបានជូនពរខ្ញុំ ក្នុងពេលដែលខ្ញុំមានជម្ងឺ។ ខ្ញុំក៏សុំយកឱកាសនេះជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបតែសេចក្តីសុខ»។
ការ Comment ឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួនឯងទៅក្រៅប្រទេស បានជូនពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យឆាប់ជាសះស្បើយឡើងវិញ នាគ្រាដែលសម្តេចតេជោ ហ៊ុន សែន មានជំងឺ ហើយកំពុងសម្រាកនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី។
ជាមួយនឹងការបង្ហោះរូបភាពសម្តេចតេជោ ហ៊ុន សែន នាថ្មីៗនេះលោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា «My best wishes for a full and speedy recovery to Prime Minister Mr. Hun Sen» ដែលមានន័យថា «សូមជូនពរគ្រប់យ៉ាងដោយអស់ពីចិត្ត ជូនដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យបានឆាប់ជាសះស្បើយពេញលេញឡើងវិញ»។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនែកម្ពុជា បានចាកចេញពីប្រទេស...Read More

FN ៖ គ្រាដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នឹងឈានចូលមកដល់ក្នុងរយៈពេលតែមួយខែទៀតនោះ រដ្ឋាភិបាលជប៉ុន បានរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាអ្នកស្នើឲ្យរដ្ឋាភិបាលជប៉ុន ជួយធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
ក្នុងលិខិតរំលេចពីជំនួយសំខាន់ៗរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ការធ្វើកំណែទម្រង់បោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោតនៅកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលជប៉ុន បានរំលឹកថា «ក្នុងអំឡុងកិច្ចប្រជុំកំពូលទ្វេភាគីក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើសំណើទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ដើម្បីស្នើសុំការគាំទ្រលើកំណែទម្រង់ការបោះឆ្នោត។ ឆ្លើយតបការស្នើសុំក្នុងកិច្ចប្រជុំកំពូលនាខែធ្នូ ឆ្នាំ២០១៣ លោកនាយករដ្ឋមន្រ្តីជប៉ុន បានប្រកាសបញ្ជូនក្រុមអង្កេតរបស់អង្គការ JICA ដើម្បីសិក្សា ស្ថានភាព និងកំណត់នូវអ្វីដែលជាតម្រូវការចាំបាច់ ដើម្បីគាំទ្រដល់ការធ្វើកំណែទម្រង់ការបោះឆ្នោត»។
ក្នុងលិខិតបានបញ្ជាក់បន្ថែមថា ឆ្លើយតបនឹងសំណើរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយទាំងថវិកា និងបច្ចេកទេស សម្រាប់ការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជានេះមានដូចជា៖ ការចុះឈ្មោះបោះឆ្នោត, ការរាប់សន្លឹកឆ្នោត និងការគណនាលទ្ធផលដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការអប់រំអ្នកបោះឆ្នោត។ បច្ចុប្បន្នរដ្ឋាភិបាលជប៉ុន ក៏កំពុងផ្តល់ជំនួយសម្រាប់កំណែទម្រង់ការបោះឆ្នោត តាមរយៈការផ្តល់អនុសាសន៍ផ្នែកបច្ចេកទេស និងផ្តល់អ្នកជំនាញអង្គការ JICA ជួយដល់ផ្នែកបច្ចេកទេសផងដែរ។
រដ្ឋាភិបាលជប៉ុន ក៏បានផ្តល់នូវឧបករណ៍បច្ចេកទេសជាច្រើនផ្សេងទៀត សម្រាប់គាំទ្រដល់ផ្នែកបច្ចេកទេសនៃការធ្វើកំណែទម្រង់បោះឆ្នោតនេះ។
ការធ្វើកំណែទម្រង់ថ្មីនៃការបោះឆ្នោត ជាពិសេសការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី ដែលធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបបានធ្វើឲ្យគ្រប់ គណបក្សនយោបាយ រួមទាំងមន្រ្តីអង្គការសង្គមស៊ីវិលផងដែរ កោតសរសើរ និងរំពឹងថា ការបោះឆ្នោតអាចទទួលយកបាន និងប្រព្រឹត្តទៅក្នុងភាព ល្អប្រសើរជាងការបោះឆ្នោតនាអាណត្តិកន្លងទៅ។
រដ្ឋាភិបាលជប៉ុន ដែលជាម្ចាស់ជំនួយដល់ការបោះឆ្នោតដ៏ធំមួយ ក៏បានបង្ហាញក្តីសង្ឃឹមថា ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងសន្តិភាព ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលជប៉ុន...Read More
ទៅមុខថយក្រោយ