FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង១១៖០០នាទី ដល់១១៖៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទជាមួយបណ្តាញ ព័ត៌មាននានាស្តីពីការធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាន។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនមានលទ្ធភាពកាត់បន្ថយប្រាក់ចំណូលពីប្រទេសអាស៊ាន មួយទៅប្រទេសអាស៊ានបានទេ ប្រាក់ចំណូលរបស់កម្ពុជា មិនអាចដើរទាន់ប្រទេសសិង្ហបុរី និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នោះទេ សូម្បីតែនៅអាមេរិក បារាំង និងអឺរ៉ុប ក៏មិនមានអ្នកណាមានទ្រព្យសម្បត្តិដូចគ្នានោះទេ ប៉ុន្តែសំខាន់គឺការកាត់គន្លាតខាងខួរក្បាល នេះជាវិធីដែលធ្វើទៅរួច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនកម្ពុជានាពេលនេះមានលទ្ធភាព និងសមត្ថភាពខ្លាំងណាស់ ហើយបានស្រែកឃ្លានខ្លាំងណាស់ចំពោះការ ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានយុវជនជាង៣០០០នាក់ បានចូលរួមកាលពីម្សិលមិញ។ យុវជនកម្ពុជាអាចនឹងចូលរួមច្រើនជាងនេះ បើទីធ្លាធំជាងនេះ។
* ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតអាស៊ីសេរី និងកាសែត Cambodia Daily, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាក្មួយធ្វើការ ឲ្យវិទ្យុអាស៊ីសេរី ដែលជាវិទ្យុប្រឆាំង និងសរសេរអោយ Cambodia Daily ដែលជាកាសែតប្រឆាំង តែពូពេញចិត្តចំពោះសំណួររបស់ក្មួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវចាំពីប្រវត្តិសាស្រ្ត នូវសង្គ្រាម កាប់សម្លាប់ នៅពេលនេះយើងបានរស់រាន និងបានធ្វើការអោយកាសែតអាមេរិកាំង និងវិទ្យុអាមេរិកកាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើរាជរដ្ឋាភិបាលរបស់ពូ មិនបានគ្រប់គ្រងអំណាចជិត៤០ឆ្នាំ និងតួនាទីរបស់ពូ ជានាយករដ្ឋមន្រ្តី ជាង៣២ឆ្នាំ តើក្មួយត្រូវបានវិទ្យុ អាស៊ីសេរី និង Cambodia Daily ជ្រើសរើសឲ្យធ្វើការទេ? ទាំងនេះតើមិនមែនបានកើតចេញពីអ្វី ដែលពូបានដឹកនាំប្រទេសទេ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានគោលនយោបាយឧស្សហកម្ម ២០១៥-២០២៥ ដែលឆ្លើយតបនឹងបច្ចេកទេសហូរចូលមក បើយើងមិនមានធនធានមនុស្ស គេក៏មិនដាក់រោងចក្រ និងការវិនិយោគនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមអ្នកទាំងឡាយកុំចោទសម្តេចងាកទៅរកចិន តែយើងត្រូវចាំថា ពេលវិបត្តិសេដ្ឋកិច្ច នាឆ្នាំ២០០៨ តែសេដ្ឋកិច្ច ចិន និងឥណ្ឌា មិនមានបញ្ហា មិនត្រឹមតែជួយសង្គ្រោះសេដ្ឋកិច្ចខ្លួនឯងនោះទេ ប៉ុន្តែបានជួយសង្គ្រោះសេដ្ឋកិច្ចនៅក្នុងពិភពលោក និងតំបន់ទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ផ្លូវមួយខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រសមុទ្រមួយ ខ្ញុំពិតជាស្ងប់ស្ងែងរបស់ប្រធាធិបតី ស៊ីជីនពីន ដែលគាត់បានដាក់ចេញឲ្យប្រទេសនៅលើពិភពលោក មានជំរើសច្រើនដូចជាប្រទេសនៅអាស៊ី វាបានកើតឡើងនូវធនាគារវិនិយោគ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ចិនមូលធិនិផ្លូវសូត្រ ចិនបានដាក់លុយ៤០ពាន់លានដុល្លារ។ សម្តេចបានឲ្យក្មួយៗ វិទ្យុអាស៊ីសេរី និង Cambodia daily សរសេរឲ្យត្រូវ ពីព្រោះនៅពេលនេះកំពុង Live ផ្ទាល់។
* ឆ្លើយតបនឹងអ្នកកាសែតវិទ្យុអាស៊ីសេរី និង Cambodia Daily, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកសរសេរឲ្យ Cambodia Daily ជេរពូជិត២០ឆ្នាំ តែម្សិលមិញពូបានប្រគល់លុយ ដើម្បីជួយសង្គ្រោះជិវិត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមឲ្យអ្នកកាសែតទាំងនេះកុំខ្ញុំបម្រើបរទេស, មានតែខ្មែរទេ ដែលស្រឡាញ់ខ្មែរគ្នាឯង,