
FN ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ និស្សិតវិទ្យាស្ថានដែលទទួលបានសញ្ញាបត្រពីសម្តេចតេជោ ហ៊ុន សែន រួមមាន និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជំនាន់២០, ២១ និង ២២, និស្សិតបរិញ្ញាបត្ររងវិស្វកម្មជំនាន់ទី៩, ទី១០ និងទី១១, វិស្វករជំនាន់ទី៣០ ទី៣១ និងទី៣២ និងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៥ ទី៦ និងទី៧។
និស្សិតជ័យលាភីសញ្ញាបត្របរិញ្ញាបត្ររងវិស្វកម្ម បរិញ្ញាបត្រវិស្វកម្ម វិស្វករ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអាហារូបករណ៍ និង ផ្នែកសិក្សាបង់ថ្លៃនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលត្រូវទទួលសញ្ញាបត្រសរុបចំនួន ២.៣២៨នាក់។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ងឿយឆ្ងល់ថា ហេតុអ្វីរដ្ឋមន្រ្តីផ្សេងៗជំនាន់មុន មិនយកនិស្សិតចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទៅធ្វើការ ទុកឱ្យសម្តេចយកពួកគាត់ទៅធ្វើការនៅក្រសួងការបរទេសទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា លោក ឡុង វិសាឡូ និស្សិតមកពីប្រទេសហុងគ្រី កាលមុនគេមិនឱ្យធ្វើការនៅក្រសួងកសិកម្ម ប៉ុន្តែត្រូវសម្តេចយកទៅធ្វើការនៅក្រសួងការបរទេស។
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា នៅពេលកម្ពុជាទើបនឹងចាប់ផ្តើមដំបូងៗក្រោយសង្រ្គាម ពេលសូវៀតផ្តាច់ជំនួយ សម្តេចបានស្នើទៅបារាំង ប៉ុន្តែមានក្រុមមួយចំនួនដឹកនាំដោយ លោក ប៉ាង លីដា ប្រឆាំងវប្បធម៌និយាយភាសាបារាំងទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការបង្ហាញពីការព្រួយបារម្ភចំពោះវត្តមានវិនិយោគិនចិន នៅក្នុងប្រទេសកម្ពុជា។ សម្តេចថ្លែងថា ការហូរចូលនូវវិនិយោគិនចិន ដោយសារតែកម្ពុជាយើង មិនទាន់ឆ្លើយតបចំពោះការវិវឌ្ឍរបស់ប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគារកំពស់៦០០ម៉ែត្រ នៅកម្ពុជា...Read More

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ជាថ្មីម្តងទៀត បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាពរបស់ប្រទេសកម្ពុជា ដែលអាចឲ្យប្រជាពលរដ្ឋខ្មែរ មានសិទ្ធិសេរីភាពពេញបរិបូរណ៍ ក្នុងការជ្រើសរើសជំនឿសាសនាតាមចិត្តរបស់ខ្លួន និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យទាន តាមទំនៀមទម្លាប់ ដោយគ្មានការបង្ខិតបង្ខំ ឬគៀបសង្កត់អ្វីឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងនូវតថភាពជាក់ស្តែង ដែលប្រជាជនកម្ពុជា រៀបចំពិធីឆ្លងឆ្នាំ៣ដងក្នុងមួយឆ្នាំ គឺចូលឆ្នាំសកល ចូលឆ្នាំចិន និងចូលឆ្នាំខ្មែរ ដែលនេះសបញ្ជាក់ពីភាពសម្បូរសប្បាយរបស់កម្ពុជា តាមរយៈតម្លៃនៃសន្តិភាព។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មី ដល់ជនរួមជាតិខ្មែរ ត្រូវរួមគ្នាថែរក្សាសន្តិភាពដែលរកបានដោយលំបាក ឲ្យបានគង់វង្ស។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ខ្វះតែ១ថ្ងៃទៀតដាច់ខែមករា ហើយចូលឆ្នាំចិន ក៏នឹងមកដល់ក្នុងពេលឆាប់ៗ បន្ទាប់ពីចូលឆ្នាំសកលកន្លងទៅនេះ។ ពិតណាស់ កម្ពុជាយើងចូលឆ្នាំ៣ដងក្នុង១ឆ្នាំ ទាំងសកល, ឆ្នាំចិន និងឆ្នាំខ្មែរ។ ពីមុនយើងមិនសូវឃើញមានបងប្អូនសែនចិនច្រើនទេ ប៉ុន្តែសព្វថ្ងៃនេះគឺមានកាន់តែច្រើនឡើងៗ។ ប្រទេសជាតិមានសុខសន្តិភាព គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការជ្រើសរើសជំនឿសាសនា ក៏ដូចជាការអបអរប្រារព្វបុណ្យទាន ទៅតាមប្រពៃណីទំនៀមទម្លាប់ពីដូនតា ដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ។
ខ្ញុំសូមជូនរូបថតអនុស្សាវរីយ៍មួយសន្លឹក ថតក្នុងទសវត្សឆ្នាំ១៩៩១ ដែលពេលនោះខ្ញុំ និងភរិយាបានទៅទស្សនកិច្ច នៅមហាកំពែងប្រទេសចិន ក្នុងពេលដឹកនាំគណប្រតិភូ ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (Supreme National Council-SNC) មុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។
សន្តិភាពដែលយើងបានខិតខំ រកបានដោយលំបាកបំផុត គឺយើងត្រូវរួមគ្នាថែរក្សាអោយបានគង់វង្សទាំងអស់គ្នា។ ការចូលរួមចំណែករបស់ជនរួមជាតិ គឺបានធ្វើឲ្យប្រទេសជាតិ យើងមានមានសេចក្តីសុខ និងកាន់តែរីកចម្រើនមកទល់សព្វថ្ងៃ។ សូមជូនពរជនរួមជាតិ មានសុខសុភមង្គលក្នុងក្រុមគ្រួសារ សំណាងល្អ និងមានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេសកុំបីខាន»៕
...
Read More
FN ៖ អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន លោក កាហ្ស៊ូយូគី ណាកាណេ (Kazuyuki NAKANE) បានប្ដេជ្ញានៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ថាលោកនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងបន្ថែមទៀត ខណៈដែលជប៉ុនបានមកបើកស្ថានកុងស៊ុល នៅទីក្រុងសៀមរាប គឺឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែស៊ីជម្រៅថែមទៀត។
នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ ក្រោយសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអនុរដ្ឋមន្ដ្រីការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
អនុរដ្ឋមន្ដ្រីការបរទេស បានបញ្ជាក់ទៀតថា លោកនឹងពិនិត្យមើលលើការងារទាំងឡាយណា ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានសម្រេចរួមមកហើយ ហើយជំរុញការងារទាំងនោះឲ្យ មានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ លោកសង្កត់ធ្ងន់ថា ទិសដៅរបស់ជប៉ុនក្នុងការរួមចំណែកនៅក្នុងតំបន់ គឺជួយជំរុញការអភិវឌ្ឍ របៀងខាងត្បូងដែលក្នុងនោះមានការជំរុញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការចូលរួមចំណែកអភិវឌ្ឍកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ បណ្តាញខ្សែភ្លើងក៏ដូចជាការជួយជំរុញការអភិវឌ្ឍធនធានមនុស្ស។
លោក អ៊ាង សុផល្លែត បានអះអាងបន្ថែមថា លោក កាហ្ស៊ូយូគី ណាកាណេ ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ដ្រីថា ជប៉ុនបានសម្រេចបង្កើតមហាវិទ្យាល័យបណ្តុះបណ្តាលគ្រូ នៅកម្ពុជាផងដែរ។ ឆ្លៀតឱកាសនោះ លោក កាហ្ស៊ូយូគី ណាកាណេ បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានទទួលជួបក្រុមនាវាយុវជនកន្លងមក។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក កាហ្ស៊ូយូគី ណាកាណេ ដែលបានលើកឡើងអំពីគម្រោងជំនួយនានាមកកម្ពុជា ហើយសម្តេចបានមានប្រសាសន៍ថា ជំនួយរបស់ជប៉ុនទាំងអស់ គឺសុទ្ធតែជួយចំគោលដៅ នៃការអភិវឌ្ឍរបស់កម្ពុជា ហើយជំនួយទាំងនោះ គឺចំអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់ទៅលើ «ធនធានមនុស្ស,...Read More

FN ៖ ក្នុងពិភាក្សាជាមួយ លោកស្រី Sushma Swaraj រដ្ឋមន្រ្តីការបរទេសឥណ្ឌា នៅសណ្ឋាគារថាចម៉ាហាល ប្រទេសឥណ្ឌា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឥណ្ឌាឱ្យបញ្ជូនអ្នកសង្កេតការ មកចូលរួមពិនិត្យតាមដាន ការបោះឆ្នោតនៅកម្ពុជា ចុងខែកក្កដាខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើទំព័រ Facebook ឱ្យដឹងថា មូលហេតុដែលសម្តេចស្នើឱ្យភាគីឥណ្ឌាបញ្ជូនអ្នកសង្កេតការទៅចូលរួមពិនិត្យតាមដានការបោះឆ្នោតនៅកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយសារឥណ្ឌាជាប្រទេសប្រជាធិបតេយ្យដ៏ធំមួយ ដែលអាចវាយតម្លៃបានអំពីការបោះឆ្នោតនៅកម្ពុជាអំពីភាពសេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងពេលបោះឆ្នោតខាងមុខនេះ។
លោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌា ក៏បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរដែលមានជាយូរមកហើយ។ លោកស្រី លើកឡើងថា តាមរយៈទំនាក់ទំនងល្អនិងមិត្តភាពល្អនេះហើយ គឺបានផ្តល់ឱកាសឱ្យឥណ្ឌាបានចូលរួមជួយកម្ពុជាទាំងក្នុងសកម្មភាពមនុស្សធម៌ និងក្នុងការចូលរួមស្វែងរកសន្តិភាពដល់កម្ពុជា រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងការថែរក្សាជួសជុលប្រាសាទបុរាណកម្ពុជាផងដែរ។
ក្រៅពីស្នើឱ្យភាគីឥណ្ឌា ចូលរួមសង្កេតការការបោះឆ្នោតនៅកម្ពុជា នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ ក៏បានលើកឡើងអំពីការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មអន្តរជាតិក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ។
សម្តេចតេជោ បានស្នើសុំឱ្យភាគីឥណ្ឌាពង្រឹងបន្ថែមនូវកិច្ចសហការគ្នាឱ្យកាន់តែល្អទៅលើបេសកកម្មអន្តរជាតិក្រោមឆ័ត្រ UN ដើម្បីការពារសុវត្ថិភាពបុគ្គលិក និងមន្រ្តីនៃប្រទេសទាំង២ ដែលកំពុងបម្រើការងារនៅតាមប្រទេសមួយចំនួនដូចជា Sudan, South Sudan, Central African Republic, Chad, Syria, Lebanon and Mali ជាដើម។ កន្លងមកកម្ពុជាចូលរួមតែកងកម្លាំង តែមិនទាន់បានចូលរួមជាគំនិតនៅឡើយ ដូច្នេះសូមឱ្យឥណ្ឌាសហការគ្នាឱ្យបានខ្លាំងលើចំណុចនេះ រួមទាំងការផ្លាសប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ចំណេះដឹងជំនាញជាដើម។
លោកស្រីរដ្ឋមន្រ្តី បានគាំទ្រជំហររួមក្នុងការធានាសុវត្ថិភាពកងទ័ពនៃប្រទេសទាំង២ក្នុងបេសកម្ម UN ហើយ នេះក៏ជាការព្រួយបារម្ភរបស់ឥណ្ឌាផងដែរ។ លោកស្រី នឹងពិភាក្សាជាមួយអគ្គលេខាធិការ UN លើចំណុចសំខាន់នេះ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសណាលជាមួយអ្នកព័ត៌មាន អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានប្រមាណ ៣៤០០នាក់។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ជាច្រើន ដើម្បីពង្រឹងវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមគឺជាប្រសាសន៍សំខាន់ៗមួយចំនួនរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងបរិបថសភាពការណ៍លើវិស័យព័ត៌នាបនៅកម្ពុជានាពេលបច្ចុប្បន្ន ក្តៅ ឬ ត្រជាក់ ស្ថិតនៅលើស្ថាប័ន ឬ អ្នកព័ត៌មានខ្លួនឯងតែប៉ុណ្ណោះ។ សម្តេចតេជោថា បើចង់ក្តៅសរសេរជេរប្រមាថទៅ នឹងក្តៅ តែបើត្រជាក់សរសេរលើកដៃលើកជើងទំយើបុគ្គលឲ្យខ្លាំងទៅនឹងត្រជាក់រហូតហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ព័ត៌មានទាំងល្អ និងអាក្រក់ ត្រូវបញ្ចូលមកជាមួយគ្នា ដើម្បីក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងមួយ។ សម្តេចបានថ្លែងថា ប្រសិនបើរឿងពិតហើយអាក្រក់មិនបញ្ចេញមកមិនអាចជួយសង្គមបាននោះទេ។
* សម្តេចតេជោ បានរំលឹកថា ត្រូវធ្វើយ៉ាងណាឲ្យមានព័ត៌មានពិតមួយ ហើយឆ្លុះបញ្ចាំងពីតថភាពពិតនៅក្នុងសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាមានព័ត៌មានបែបសកម្ម ៣ប្រភេទ៖ ១. សារព័ត៌មាន ដែលដើរតួជាម៉ាសព្យា និងជម្រិតទារប្រាក់គេជាដើម, ២. ព័ត៌មានអត់ច្បាប់ មិនគោរពច្បាប់ និងបន្លំប្រាក់មិនបង់ពន្ធ និង៣. ព័ត៌មានមានតែឈ្មោះតែគ្មានសកម្មភាព។
* សម្តេចតេជោ បានថ្លែងព័ត៌មាន៣ប្រភេទនេះ មិនគួរឲ្យមាននៅកម្ពុជានោះឡើយ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងប្រាប់មន្ត្រីរាជរដ្ឋាភិបាលថា មិនត្រូវគិតថា អ្នកព័ត៌មានជាអ្នកបំផ្លេចបំផ្លាញនោះទេ។
* សម្តេចតេជោ បានផ្តាំផ្ញើទៅស្ថាប័នព័ត៌មាន និងអ្នកព័ត៌មានថា ដើម្បីឲ្យមានការគាំទ្រត្រូវប្រកាន់ចលនានិយមកណ្តាល មិនត្រូវឆ្វេងពេក ស្តាំពេក ហើយត្រូវតែហ៊ាននិយាយមក។...Read More

FN ៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពផ្សព្វផ្សាយ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០។ ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ គឺជាគោលនយោបាយមួយត្រូវបានកសាងឡើង ដើម្បីគាំពាំដល់មនុស្សចាស់។ តែទោះជាយ៉ាងណា ការកសាងគោលនយោបាយនេះ មិនមែនមានន័យថា រាជរដ្ឋាភិបាលទើបយកចិត្តទុកដាក់លើមនុស្សចាស់នោះទេ ផ្ទុយទៅវិញ គឺរាជរដ្ឋាភិបាលបានយកចិត្តទុក ដាក់លើមនុស្សចាស់តាំងពីក្រោយថ្ងៃរំដោះប្រទេសនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩មកម្ល៉េះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្រើនរំលឹកដល់កូនចៅឲ្យយកចិត្តដាក់ និងថែទាំដល់ឪពុកម្តាយរបស់ខ្លួន នៅពេលពួកគាត់ឈានចូលដល់វ័យចំណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីការដាក់ចេញនូវគោលនយោបាយគាំពារសុខមាលភាពមនុស្សចាស់ហើយនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវមូលនិធិថែទាំងសុខភាព សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តន៍ជន ប្រធានភូមិ ជំនួយការភូមិ និងមូលនិធិជាច្រើនផ្សេងទៀត។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គោលនយោបាយស្តីពីមនុស្សចាស់ គឺជាការយកចិត្តទុកដាក់លើគុណភាពជីវិតរបស់មនុស្សវ័យចាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងពិនិត្យលទ្ធភាពធ្វើជាប្រធានមូលនិធិមនុស្សចាស់តាមសំណើរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មជាមួយការចេញផ្សាយរបស់ព័ត៌មានភ្នំពេញប៉ុស្តិ៍ ដែលថាការបោះឆ្នោតអាចនឹងមិនអាចធ្វើទៅបានប្រសិនបើមានភាពច្របូកច្របល់។ ឆ្លើយតបការចេញផ្សាយនេះ សម្តេចតេជោ បានគូសបញ្ជាក់ច្បាស់ថា ការបោះឆ្នោតនៅកម្ពុជាតាំងការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅតែបន្តទៅតាមកាលបរិច្ឆេទដូចការគ្រោងទុក។
* សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី សរុបប្រមាណ១៦,៩០៩នាក់ មកពីរោងចក្រសហគ្រាសចំនួន២០ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅសប្តាហ៍ក្រោយនឹងមិនមានកម្មវិធីជួបជាមួយកម្មករ កម្មការិនីនោះទេ ព្រោះនៅថ្ងៃពុធ ទី២៤ ខែមករា សម្តេចនឹងត្រូវចេញដំណើរទៅចូលរួមកិច្ចប្រជុំ អាស៊ាន-ឥណ្ឌា បុណ្យជាតិឥណ្ឌា ត្រឡប់មកវិញនៅថ្ងៃអាទិត្យ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី និងឪពុកម្តាយរបស់ពួកគេ ដែលបានរួមដំណើរជាមួយសម្តេច និងគណបក្សប្រជាជនកម្ពុជាចាប់តាំងពីថ្ងៃរំដោះ៧ មករា ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ន ដើម្បីស្តារប្រទេសចេញពីស្ថានភាពដ៏លំបាកលំបិន។
* សម្តេចតេជោ បានថ្លែងថា ទន្ទឹមនឹងប្រាក់ឈ្នួលបានកាន់តែខ្ពស់ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់កាត់បន្ថយការចំណាយរបស់កម្មករ កម្មការិនីផងដែរ តាមរយៈការតបណ្តាញអគ្គិសនី បណ្តាញទឹកទៅដល់បន្ទប់ជួល រួមនិងសេវាផ្សេងៗ រួមទាំងការចំណាយលើសេវាគាំពារសុខភាពផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់កម្មករ កម្មការិនី ត្រូវយកប័ណ្ណការងារតាមខ្លួននៅពេលទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលជំងឺមិនគិតថ្លៃ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានឲ្យដឹងថា គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៦ ខែមករាម្សិលមិញ កម្មការិនី បានសម្រាលកូនចំនួន១,៨៩៥នាក់ ហើយមានកូន១,៩១១នាក់ត្រូវបានសម្រាល។ ក្នុងនោះប្រាក់របស់រាជរដ្ឋាភិបាលដែលបានឧបត្ថម្ភមានចំនួន ៧៦៤លាន ៤សែនរៀល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាមនុស្សមិនចូលចិត្តទទួលទានអាហារតាមភោជនីយដ្ឋាននោះឡើយ ក្នុងមួយឆ្នាំមានតែមួយដង...Read More

FN ៖ នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភពដ៏ថ្មីសន្លាងមួយទៀតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។
អគារព្យាបាលថ្មីក្នុងមន្ទីរពេទ្យកាល់ម៉ែត្រនេះ ត្រូវបានគេប្រសិទ្ធនាមថា«អគារតេជោសន្តិភាព»។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «អគារតេជោសន្តិភាព» មានលក្ខណៈពិសេសដោយស្ថាបត្យករជាតិ និងអ្នកជំនាញការអន្តរជាតិ ធ្វើឲ្យមានការបែងចែកចេញជាពីរផ្នែកដាច់ពីគ្នា ដោយរក្សាបាននូវ សុវត្ថិភាពខ្ពស់រវាងមជ្ឍមណ្ឌលជាតិជំងឺមហារីក និងសម្ភព ដែលសាងសង់ឡើងអំពីបេតុងអាម៉េមានទទឹង ៤០,៥០ម៉ែត្រ បណ្តោយ ៤៨,៦០ម៉ែត្រ មានកម្ពស់ ៩ជាន់។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ព្រោះត្រឹមរយៈពេលតែ ១០ថ្ងៃប៉ុណ្ណោះ អគារមន្ទីរពេទ្យចំនួនពីរត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៨នេះ ដែលជាសមិទ្ធ ចូលរួមគាំពារយ៉ាងសំខាន់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សមិទ្ធផលនេះបង្ហាញឃើញពីការរីកចម្រើនលើវិស័យសុខាភិបាលរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចផ្ទាល់ជាអ្នកផ្តើមបង្កើតឡើងវិញនូវមន្ទីរពេទ្យកាល់ម៉ែត តាមរយៈនយោបាយយកមន្ទីរពេទ្យចិញ្ចឹមមន្ទីរពេទ្យតាំងពីទសវត្សរ៍ឆ្នាំ៩០មក។
* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា សម្តេចក៏ធ្លាប់មកចូលវះកាត់ជំងឺពោះវៀនដុះខ្នែងនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ កាលពីឆ្នាំ១៩៩៣ ពោលគឺតែ៤ថ្ងៃមុនពេលបោះឆ្នោតអាណត្តិទី១។ សម្តេចតេជោបន្តថ្លែងថា ពេលនោះ ក៏មានអ្នកផ្សព្វផ្សាយថា សម្តេចបានទទួលមរណភាពផងដែរ ជាហេតុបង្ខំឲ្យសម្តេចត្រូវចេញបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ដើម្បីបន្សាបដំណឹងអកុសលនេះ។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងឲ្យដឹងផងដែរថា កូនៗរបស់សម្តេចទាំងអស់ លើកលែងតែលោក ហ៊ុន ម៉ាណែត គឺសុទ្ធសម្រាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រួមទាំងចៅៗផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា មន្ទីរពេទ្យកាល់ម៉ែត បានចាប់ផ្តើមជាមួយស្ថានភាពលំបាកយ៉ាងខ្លាំង តែជាបន្តិចម្តងៗមន្ទីរពេទ្យនេះបានអភិវឌ្ឍន៍ខ្លួន កាន់តែប្រសើរក្នុងការផ្តល់សេវាព្យាបាលសម្រាប់ប្រជាពលរដ្ឋ។
* ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន...Read More

FN ៖ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សេន និងនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីសូលីត បានឯកភាពគ្នា ដោយធ្វើការ ប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីងនូវកិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត បន្តលើយន្ដការដែលមានស្រាប់។នេះបើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងនាយករដ្ឋមន្ដ្រីនៃប្រទេស២ ដែលមានរយៈពេលជិត២ម៉ោង នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
ក្រៅការប្ដេជ្ញាចិត្តបន្ដកិច្ចសហប្រតិបត្តិឲ្យកាន់តែប្រសើរថែមទៀតនោះ នាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីសូលីត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំកិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឲ្យដំណើរទៅដោយរលូត និងទទួលបានលទ្ធផលផ្លែផ្កាយ៉ាងគាប់ប្រសើរផងដែរ។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីនៃប្រទេសទាំង២ បានផ្លាស់ប្ដូរគំនិតយោបល់គ្នាទៅវិញទៅមក ក្នុងការបន្ដកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និត ក្នុងនាមជាអ្នកជិតខាងល្អ ដែលមានជាយូរណាស់មកហើយ។
នាយករដ្ឋមន្ដ្រីកម្ពុជា-ឡាវ ក៏បានសន្យាពង្រីកនូវទំហំពាណិជ្ជកម្មបន្ថែមទៀត ជាក់ស្ដែងកាលពីឆ្នាំកន្លងទៅនេះ កម្ពុជា-ឡាវ បានបង្កើតនូវអគ្គកុងស៊ុល ដែលការងារនេះបានដំណើរទៅបានយ៉ាងរលូត និងបានបើកច្រកទ្វារព្រំដែនផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក អ៊ាង សុផល្លែត។
សម្រាប់ការអប់រំវិញ ប្រមុខដឹកនាំប្រទេសកម្ពុជា-ឡាវ បានឯកភាពគ្នាក្នុងការផ្ដល់កញ្ចប់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសឡាវ និងនិស្សិតឡាវ ដែលបានមកសិក្សានៅប្រទេសកម្ពុជាផងដែរ៕
...
Read More
FN ៖ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានថ្លែងប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ចិនបានត្រៀមកញ្ចប់ថវិកាប្រមាណ ១៨០០លានយ័ន្ត ដែលប្រហាក់ប្រហែល ២៧៦លានដុល្លារ សម្រាប់គម្រោងតូច-ធំ នៅក្នុងប្រទេសកម្ពុជា។
ការបង្ហាញពីកញ្ចប់ថវិការបស់ចិន សម្រាប់ជួយដល់កម្ពុជានេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនេះថា លោក លី ខឺឈាង បានប្រាប់សម្តេចតេជោថា ចិនមានកញ្ចប់ថវិកាប្រមាណ១២០០លានយ័ន្ត (ជាង១៨៤លានដុល្លារ) សម្រាប់គម្រោងខ្នាតតូច និង ៦០០លានយ័ន្ត (ប្រហែល៩២លានដុល្លារ) សម្រាប់គម្រោងខ្នាតធំនៅកម្ពុជា។
ជាមួយគ្នានេះ លោក លី ខឺឈាង ក៏បានអះអាងអំពីវត្តមានរបស់លោក នៅក្នុងប្រទេសកម្ពុជាលើកនេះថា ជាការពង្រឹងឱ្យកាន់តែប្រសើរឡើងថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្រ្តីចិន ក៏បានជំរុញឱ្យថ្នាក់រដ្ឋមន្រ្តីកម្ពុជា-ចិន ឆាប់ចរចាគ្នា ដើម្បីទទួលយកថវិការបស់ចិនមកអនុវត្តផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងខ្លាំងនូវប្រសាសន៍របស់ លោក លី ខឺឈាង។ សម្តេចថា ឆ្នាំពិសេសខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តចិន និងការធ្វើជាសហប្រធាន គឺបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕
...
Read More
FN ៖ ក្នុងជំនួបពិភាក្សាទ្វេភាគី រវាងប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្ដីចិន លី ខឺឈាង នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីចិនជួយជំរុញទិញស្ករអំពៅពីកម្ពុជា ដើម្បីជំរុញការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ឲ្យកាន់តែរីកធំធាត់ឡើងថែមទៀត។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយជំនួបពិភាក្សារការងារ រវាងសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្ដីចិនថា ឆ្លើយតបនឹងសំណើររបស់សម្ដេចតេជោ ក្នុងជំរុញឲ្យចិនទិញស្ករអំពៅពីកម្ពុជានោះ នាយករដ្ឋមន្រ្ដី លោម លី ខឺឈាង បានសន្យាជំរុញឲ្យរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មចិន ជួបប្រជុំពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មក ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀង ទិញលក់ស្ករអំពៅ នៅពេលអនាគត។
របាយការណ៍ការនាំចេញនាំចូលកម្ពុជាចិន របស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ស្ករអំពៅកម្ពុជា មិនមានក្នុងបញ្ជីឈ្មោះមុខទំនិញ ឬផលិតផលកសិកម្ម ដែលត្រូវនាំចេញទៅប្រទេសចិនឡើយ។ ស្ករអំពៅកម្ពុជាភាគច្រើនបំផុត នាំចេញទៅសហគមន៍អឺរ៉ុប។ សហគមន៍អឺរ៉ុប ដែលថ្មីៗនេះ សភារបស់ពួកគេបានស្នើឲ្យគណៈកម្មការអឺរ៉ុប ពិចារណាក្នុងការរឹតត្បឹត ការនាំចូលផលិតផលពីកម្ពុជា។
យោងតាមរបាយការណ៍ ក្រសួងពាណិជ្ជកម្មរយៈពេល១១ខែ ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជាចិន មានជាង៥ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ កម្ពុជានាំចេញទៅប្រទេសចិន មានទឹកប្រាក់ជាង៦៣៣លានដុល្លារអាមេរិក ហើយផលិតផលដែលនាំចេញរួមមាន៖ ផលនេសាទ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, អង្ករ, ប្រេងដូង, កៅស៊ូ ក្រែប, ឈើកែច្នៃ, ស្បែកកែច្នៃ និងទំនិញមួយចំនួនទៀត។
ចំណែកឯប្រទេសចិននាំចូលកមកម្ពុជា មានទឹកប្រាក់រហូតដល់ជិត៤,៥០០លានដុល្លារ ដែលផលិតផលរួមមាន៖ សាច់ស្រស់, ផលនេសាទ, ផលិតផលទឹកដោះ, បន្លែផ្លែឈើស្រស់, ស្រូវសាលី, ចំណីសត្វ, បារីថ្នាំជក់, ឱសថ,...Read More

FN ៖ ជាមួយនឹងការប្រកាសអំពីការបើកកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នៅរសៀលនេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរសារថ្លែងអំណរគុណដល់មិត្តចិន ដែលតែងតែយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា នឹងជាមួយប្រទេសក្នុងតំបន់ ឱ្យរីកចម្រើនព្រមៗគ្នា ដោយសន្យាមិនទុកឱ្យប្រទេសណាមួយនៅពីក្រោយឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះថា៖ កម្ពុជាអរគុណមិត្តចិនដែលតែងតែយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា នឹងជាមួយប្រទេសក្នុងតំបន់ ដោយសន្យាមិនទុកឲ្យប្រទេសណាមួយនៅពីក្រោយឡើយ គឺយើងរីកចម្រើនទៅមុខទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ កម្ពុជារីករាយស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង។
លោកបណ្ឌិតសេដ្ឋកិច្ច សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាឧត្តមមន្រ្តីកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានពន្យល់ថា ការរៀបចំព្រឹត្តិការណ៍មេគង្គ-ឡានឆាង នៅកម្ពុជាពេលនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាចំណេញច្រើនជាងខាត ដោយសារតែព្រឹត្តិការណ៍នេះមានគោលដៅ កាត់បន្ថយគម្លាតអភិវឌ្ឍរវាងអាស៊ានចាស់ និងអាស៊ានថ្មី។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។
កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ ក៏នឹងពិភាក្សាផ្តោតសំខាន់ដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសអនុតំបន់ ការធ្វើឲ្យប្រសើរឡើងសុខុមាលភាពប្រជាជន ការបំព្រួញគំលាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកសារសំខាន់ៗចំនួន៤ ត្រូវបានគេរំពឹងថា នឹងសម្រេចបានក្នុងកិច្ចប្រជុំនេះ រួមមាន៖
១៖ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២
២៖ ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)
៣៖ បញ្ជីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដំណាក់កាលទី២
៤៖ របាយការណ៍ស្តីពីវឌ្ឍនភាពរបស់ក្រុមការងាររួមតាមវិស័យអាទិភាពទាំង៦
តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ចិនបានផ្តល់ជំនួយជាង ៧.៣លានដុល្លារសហរដ្ឋអាមេរិក...Read More
ទៅមុខថយក្រោយ