
FN ៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ៊ីដេហ៊ីសា ហូរីនូឈី (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទករថា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិ៥ ពីព្រែកក្តាម ដល់ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលត្រូវតែសន្សំលុយសម្រាប់ធ្វើផ្លូវ ធ្វើស្ពាន សាលារៀន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា។ ជាពិសេសទុកសម្រាប់ធ្វើជាបដិភាគ ក្នុងការសាងសង់លើប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធជាមួយថវិកាដែលជាកម្ចីពីបរទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត្រាការប្រាក់លើកម្ចីពីប្រទេសជប៉ុន គឺ ០.០១ភាគរយ ហើយរយៈពេលនៃការសង គឺ៤០ឆ្នាំ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កន្លែងដែលប្រជាពលរដ្ឋបានយកដីចំណីផ្លូវសាធារណៈ គឺកើតចេញពីចិត្តធម៌របស់អាជ្ញាធរ។ សម្តេចតេជោ បានថ្លែងថា ប្រជាពលរដ្ឋខ្លះពី ដំបូងសុំដើម្បីលក់នំអន្សមអាំង លក់នំបញ្ចុកតែយូរទៅក៏ធ្វើជាតូប ធ្វើជាផ្ទះរស់នៅ ពេលរាជរដ្ឋាភិបាលត្រូវការដីពង្រីកផ្លូវនាំគ្នាតវ៉ា។ តែទោះជាយ៉ាងណារាជរដ្ឋាភិបាល ត្រូវតែផ្តល់សំណងក្នុងកម្រិតណាមួយ។
* សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ គឺជាអ្នកយកចិត្តទុកដាក់ខ្ពស់ចំពោះការសាងសង់ផ្លូវជាតិលេខ៥ ហើយបើមិនមាននាយករដ្ឋមន្ត្រីរូបនេះទេ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅក្នុង «ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែន ឫស្សីត្រឹប»។
ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប មានផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតលើងដោយព្រះរាជក្រិត្យកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ រាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោកបណ្ឌិត សុខ ទូច ជាប្រធាន បានដាក់ចេញផែនការដាំដើមឈើនៅទីនេះឲ្យបាន ១លានដើម និងបង្កើតជាកន្លែងស្រាវជ្រាវក្នុងការចិញ្ចឹមគោយកទឹកដោះសម្រាប់ផ្គត់ផ្គង់នៅកម្ពុជាថែមទៀតផ។
ក្រៅពីការដាំដើមឈើ និងចិញ្ចឹមគោយកទឹកដោះហើយនោះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំឲ្យមានការចិញ្ចឹមសត្វព្រៃនៅទីនេះថែមទៀត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរទៅថ្ងៃអនាគត។ សម្តេចតេជោ ហ៊ុន សែន រួមនិងសម្បុរសជនជាច្រើនអ្នកទៀត នៅក្នុងពិធីនាព្រឹកមិញនេះ បានសម្រេចឧបត្ថម្ភថវិកាជាង ១៥ម៉ឺនដុល្លារអាមេរិក និងអំពាវនាវឲ្យមានការចូលរួមបន្តបន្ទាប់ទៀត ដើម្បីប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនេះ ទៅតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃ សម្រាប់ជាមរតកដល់កូនខ្មែរជំនាន់ក្រោយ។
ក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជាច្រើនពាក់ព័ន្ធការអភិរក្ស អភិវឌ្ឍន៍ឧទ្យានមួយនេះ។ ខាងក្រោមគឺជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅចំពោះមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋចូលរួមរាប់ពាន់នាក់៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹបនេះ គឺជាតំបន់ប្រវត្តិសាស្ត្រមួយមានតឹកតាំងបង្ហាញជាកន្លែងស្លដែក ដែលបង្ហាញថាកម្ពុជាមានឧស្សាហកម្មស្លដែកតាំងពីយូរលង់ណាស់មកហើយ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរួមគ្នាការពារនូវកូនឈើដែលដាំនៅក្នុងឧទ្យានរាជបណ្ឌិត្យសភា។ សម្តេចសង្ឃឹមថា តំបន់នេះមិនត្រឹមតែក្លាយជាតំបន់អភិរក្សព្រៃឈើនោះទេ និងក្លាយជាជម្រុកសត្វ ដែលមានសត្វខ្លះជិតនឹងផុតពូជផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃនៅតែលើក្រដាសមិនទាន់គ្រប់គ្រាន់នោះទេ...Read More

FN ៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ១១រោច ខែពិសាខ សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្រ្ទី ខមផ្លេកស៍ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
កម្មករ-កម្មការិនីក្នុងខេត្តស្វាយរៀង ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយនេះ មកពីរោងចក្រ សហគ្រាសចំនួន៣២ ក្នុងនោះមកពីរោងចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេងចំនួន ២៤រោងចក្រ, តំបន់សេដ្ឋកិច្ចពិសេសនាគរាជចំនួន ៤រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសសានតុងចំនួន ៤រោងចក្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កាយវិការនៃការស្វាគមន៍របស់កម្មករ កម្មការិនី គឺបានបង្ហាញថា កម្មករ កម្មការិនី មិនមែនចាត់ទុកសម្តេចតេជោ មិនមែនត្រឹមតែជាមេដឹកនាំនោះទេ គឺចាត់ទុកជាឪពុក ឬ ជាពូជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់អ្នករកស៊ីដឹកកម្មករ កម្មការិនី ដែលទិញរថយន្តដំឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង អាចទៅខ្ចីលុយពីធនាគារជាមួយអត្រាការប្រាក់ទាប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំបែបនេះ នឹងនាំឲ្យមានការគាំទ្រដល់រថយន្តផលិតដំឡើងនៅក្នុងប្រទេសកម្ពុជា ហើយអាចទទួលបានរថយន្តមួយមានស្តង់ដារក្នុងការដឹកកម្មករ កម្មការិនីផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា មានកម្មការិនីម្នាក់បន្ទាប់ពីបានថតរូបជាមួយសម្តេចហើយ ក៏ស្រក់ទឹកភ្នែក ហើយបានថ្លែងថា គេនឹងយករូបថតយកទៅឲ្យយាយរបស់គេមើល។ សម្តេចនាយករដ្ឋមន្ត្រី បានសន្និដ្ឋានថា តាមរយៈកាយវិការនេះបានបង្ហាញថា ក្តីស្រឡាញ់ និងគាំទ្រចំពោះសម្តេចមិនមែនមានត្រឹមសម័យបច្ចុប្បន្ននោះទេ គឺបានបន្តតាំងជំនាន់នៃឪពុកម្តាយ...Read More

FN ៖ នៅព្រឹកថ្ងៃ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៨,៥៨៤នាក់មកពីរោងចក្រ សហគ្រាសចំនួន២៦នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ក្រៅពីជួបសំណេះសំណាល ជាមួយកម្មករនិយោជិតហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ឈ្មោះ អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្ទ្រី ខមផ្លេកស៍ ស្ថិតនៅក្នុងក្រុងបាវិតនេះផងដែរ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចស្វាគមន៍ពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត៣ម៉ឺននាក់នៅក្រុងបាវិត នាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយបានអញ្ជើញមកជួបសំណេះសំណាលដោយផ្ទាល់ជាមួយពួកគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ការបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តាមរយៈកាយវិការ បដិសណ្ឋារកិច្ចប្រកបដោយការគោរពស្រឡាញ់របស់កម្មករ កម្មការិនី គឺបានបង្ហាញពីគោរពស្រឡាញ់ រាប់អាន និងគាំទ្ររបស់សម្តេច ហើយជាការផ្តល់កម្លាំងចិត្តមួយសម្រាប់សម្តេចក្នុងការដឹកនាំប្រទេសកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសនៅបាវិត ត្រូវបានសម្តេចបង្កើតដោយផ្ទាល់ដៃ ពោលសម្តេចជាឆ្មបនៃតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិត។
* សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងក្រុងបាវិតមានចំនួន៨ ខណៈនៅទូទាំងខេត្តស្វាយរៀង មានចំនួន១១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយពីរដែលសម្តេចយកចិត្តទុកដាក់ខ្លាំងពីអតីតកាល គឺការប្រែក្លាយកម្ពុជា ពីតំបន់សង្គ្រាម ទៅជាតំបន់សន្តិភាព និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
* សម្តេចតេជោ បានរំលឹកថា...Read More

FN ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។
ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបាន គឺបានមកពីការរួមសាមគ្គីនៃកម្លាំងមហាជន។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហូបផ្លែឈើត្រូវនឹកដល់អ្នកដាំ។ ក្នុងន័យនេះ សម្តេចចង់រំលឹកដល់ព្រះរាជបូជនីយកិច្ចរបស់ អតីតព្រះមហាក្សត្រខ្មែរ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានបង្កើតកាកបាទក្រហមកម្ពុជា និងបានប្រឹងប្រែងលះបង់អស់ព្រះកាយពល ដើម្បីបុព្វហេតុមនុស្សធម៌។
*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាជាមោទនភាពសម្រាប់កូនខ្មែរ ដែលបានបន្តរក្សាមរតករបស់អតីតព្រះមហាក្សត្រខ្មែរ។ សម្តេច ក៏បានកោតសរសើរចំពោះចលនាមហាជនកាន់តែច្រើនឡើង ដែលបានចូលរួមក្នុងសកម្មភាពកាកបាទក្រហមកម្ពុជា។
*សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបច្ចុប្បន្នកំពុងទទួលរងឥទ្ធិពលអាក្រក់ នៃគ្រោះថ្នាក់ចរាចរ ហើយយុវជនកាកបាទក្រហម បានរួមចំណែកច្រើនក្នុងសកម្មភាពអប់រំពីច្បាប់ចរាចរណ៍ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរ។
*សម្តេចតេជោ បានថ្លែងថា ការដាក់ចេញប្រធានបទ «កាកបាទក្រហមកម្ពុជាមាននៅគ្រប់ទីកន្លែង មានសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» គឺជាប្រធានបទមួយដ៏ត្រឹមត្រូវ ព្រោះថា ជនរងគ្រោះមិនមែនមានតែនៅទីក្រុង ឬទីជនបទនោះទេ តែមាននៅគ្រប់ទីកន្លែងទាំងអស់ ដែលទាមទារឲ្យមានការជួយពីកាកបាទក្រហម។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា...Read More

FN ៖ នៅព្រឹកថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ស្ថានភាពផ្លូវជាតិលេខ៣នាពេលបច្ចុប្បន្នមិនអាចទ្រទ្រង់នូវការរីកចម្រើនរបស់ប្រទេសជាតិបានទេ ទើបតម្រូវឲ្យមានការពង្រីក និងលើកកម្រិតគុណភាពឲ្យប្រសើរជាងពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៣ ជាផ្លូវដ៏សំខាន់ក្នុងការតភ្ជាប់ជាមួយតារារះនាភាគនិរតីរួមមានខេត្តកំពត កែប និងព្រះសីហនុ ដែលសុទ្ធសឹងជាខេត្តមានស្តានុពលទេសចេរណ៍តំបន់ឆ្នេរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣នេះ មិនត្រឹមតែឆ្លើយតបនឹងវិស័យទេសចរណ៍នោះទេ តែក៏ជាការឆ្លើយតបចំពោះការដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ រួមទាំងការដឹកជញ្ជូនអំបិលចេញពីខេត្តកំពតផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ត្រឹមរយៈពេលប៉ុន្មានខែចុងក្រោយនេះសមិទ្ធផលក្រោមជំនួយ និងកម្ចីរបស់ចិនជាច្រើនត្រូវបានសម្ពោធ និងបើកការដ្ឋានជាបន្តបន្ទាប់ ហើយនៅមានការដ្ឋានជាច្រើនទៀតត្រូវធ្វើបន្ត។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ពេលសម្តេចទៅស្រុកចិន មិនបានសុំជំនួយមកបង្ហើយផ្ទះបាយរបស់សម្តេចនោះឡើយ តែជាការសុំជំនួយ និងកម្ចីយកមកកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កំណាត់ផ្លូវជាតិនេះត្បិតតែចំណាយសាងសង់រហូតដល់៤ឆ្នាំ តែផ្លូវនេះមានគុណភាពខ្ពស់។ បើទោះបីផ្លូវនេះមានកម្រិតគុណភាពរឹងមាំយ៉ាងណាក្តី តែសម្តេចតេជោ បានអំពាវនាវមិនឲ្យមានការដឹកលើសទម្ងន់នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កម្ពុជាពីដើមក៏រីកចម្រើនណាស់ដែរ តែត្រូវបំផ្លាញដោយសារភ្លើងសង្គ្រាម។ បច្ចុប្បន្នត្រូវបានស្តារឡើងវិញ...Read More

FN ៖ នៅរសៀលថ្ងៃសៅរ៍ ០៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័ន លោកព្រឹទ្ធាចារ្យ លោកបូជាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយគ្រីស្ទបរិស័ទនៅឆ្នាំនេះ គឺជាលើកទី៣ហើយ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាជារឿងសំខាន់សម្រាប់ជាតិ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា គេអាចមើលឃើញតាមរយៈ ៤០ឆ្នាំមុន ដែលសាសនាត្រូវបានគេសម្លាប់ ព្រោះតែហេតុនេះហើយទើបគណបក្សប្រជាជនត្រូវសិក្សា និងដាក់ចេញគោលនយោបាយច្បាស់លាស់ មិនមែនជាល្បែងលេងសើច ដើម្បីតែសំឡេងឆ្នោតនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា មានសាសនា៣សំខាន់ រួមមានសាសនាព្រះពុទ្ធ ឥស្លាម និងគ្រីស្ទសាសនា។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជំនឿខុសគ្នានៃសាសនា មិនមែនជាឧបសគ្គសម្រាប់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍ជាតិនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសមួយចំនួនកំពុងមានវិបត្តិ និងជម្លោះដោយសារសាសនា ហើយមានមហន្តរាយជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់កម្ពុជាគ្មាននោះទេ។
* សម្តេចតេជោថា នៅប្រទេសខ្លះមានការវាយប្រហារចូលព្រះវិហាររបស់គ្រីស្ទ។
* សម្តេចនាយករដ្ឋមន្ត្រី ជាមោទនភាពសម្រាប់កម្ពុជា ដែលមិនមានការវាយប្រហារ ឬកាប់សម្លាប់ទៅសាសនាណាមួយនោះទេ។
* បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវឲ្យរួបរួមគ្នា កសាងនូវសុខដុមក្នុងផ្នែកសាសនានេះ។
* សម្តេចនាយករដ្ឋមន្ត្រី...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ នៅប្រទេសសិង្ហបុរី នៅថ្ងៃទី២៨ ខែមេសានេះ បានផ្ដល់នូវទស្សនៈសំខាន់ៗ៦ ចំណុច តាមរយៈប្រធានបទ «ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន» ដែលមានការយាង និងអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ដែលជាសមាជិកអាស៊ាន ទាំង១០ប្រទេស។
នៅក្នុងកិច្ចប្រជុំ «កំពូលអាស៊ាន» លើកទី៣២ នៅប្រទេសសិង្ហបុរីនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវទស្សនៈសំខាន់ៗ ចំនួន៦ចំណុចរួមមាន៖
១៖ អាស៊ានត្រូវពន្លឿនការអនុវត្តផែនការ ដែលបានកំណត់បញ្ចប់កិច្ចព្រមព្រៀង ដោយបង្កើនប្រសិទ្ធិភាពក្នុងការសម្របសម្រួលស្ថាប័ន ក្របខ័ណ្ឌច្បាប់ពង្រឹង ការតភ្ជាប់ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ អាស៊ានត្រូវរៀនសូត្រ ឲ្យបានទៀងទាត់ ដើម្បីសម្របខ្លួនទៅនឹងលក្ខខណ្ឌថ្មី ចំពោះការផ្លាស់ប្តូរគំនិត ពីព្រោះអ្វីដែលធ្វើឲ្យអាស៊ានខុស ពីក្រុមក្នុងតំបន់ ដទៃទៀត គឺកិច្ចសហប្រតិបត្តិការល្អ ការទទួលយកនូវឱកាសថ្មីៗ។
២៖ នៅក្នុងបរិបទនៃការកើនឡើង នៃសង្គ្រាមពាណិជ្ជកម្ម អាស៊ានត្រូវតែហ៊ានប្រឆាំងនឹងនិន្នាការការពារនិយមនេះ តាមរយៈការបង្កើនសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការធ្វើ សមាហរណកម្មតំបន់ ឲ្យបានទូលំទូលាយតាមរយៈការដោះស្រាយបញ្ហាធំៗ ដូចជាវិធានការមិនមែនពន្ធគយ បញ្ហាសម្របសម្រួលពាណិជ្ជកម្ម ការអនុវត្តន៍ច្រកចេញចូលតែមួយរបស់អាស៊ាន។
៣៖ ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញ លើការធ្វើពាណិជ្ជកម្ម និងផលិតកម្មក៏ដូចជាការសម្របខ្លួន ដោយជោគជ័យជាមួយបច្ចេកវិទ្យាថ្មីៗ អាស៊ានប្រាកដជា មានការងារ អាទិភាពជាច្រើន ត្រូវបានបញ្ចប់រួមទាំងបន្តពង្រឹងវិស័យអប់រំ និងការអភិវឌ្ឍជំនាញវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសលើ ការដឹកជញ្ជូន និងទូរគមនាគមន៍ ការស្រាវជ្រាវ ការអភិវឌ្ឍ និងការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។
៤៖ ប្រទេសកម្ពុជា សូមវាយតម្លៃខ្ពស់ ចំពោះទស្សនៈរបស់មេដឹកនាំអាស៊ាន ដែលមានភាពរឹងមាំ និងច្នៃប្រឌិត ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់អាស៊ាន ក្នុងការកសាងសហគមន៍មួយ ដែលពោរពេញទៅដោយភាពបើកចំហ...Read More

FN ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ នៅប្រទេសសិង្ហបុរី និងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរវិលត្រឡប់ពីទីក្រុងសិង្ហបុរី ឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកនេះ ទទួលបានលទ្ធផលល្អត្រចះត្រចង់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កិច្ចប្រជុំនោះ ប្រទេសទាំងអស់បានប្តេជ្ញា ពង្រឹងនិងជំរុញនូវសហប្រតិបត្តិពាណិជ្ជកម្ម វិនិយោគពង្រឹងនូវសន្តិសុខក្នុងតំបន់ ព្រមទាំងបង្កើតបណ្តាញទីក្រុងវៃឆ្លាតនៅក្នុងប្រទេសអាស៊ាន ដែលកម្ពុជាអាចចាប់ផ្តើមពីទីក្រុងភ្នំពេញ បាត់ដំបង និងសៀមរាប ស្របពេលនៃដំណើការសមាហរណកម្មអាស៊ាន»។
ជាមួយគ្នានេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា កម្ពុជាក៏ត្រូវជំរុញការបណ្តុះបណ្តាល នូវធនធានមនុស្សឲ្យមានសម្ថភាពគ្រប់គ្រាន់កាន់តែច្រើន ដើម្បីទទួលការងារនៅក្នុងក្របខ័ណ្ឌ អាស៊ានដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសជាតិទាំងមូល។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៧ ខែមេសា, សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរីរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០១៨។ សម្តេចនឹងទៅដល់រាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ៕
...
Read More
FN ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ។
សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាងឡើងក្រោមការបរិច្ចាគ វិភាគទានដ៏ធំធេងខាងផ្នែកហិរញ្ញវត្ថុ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅក្នុងអង្គការមូលនិធិឧត្តមសិក្សាក្រចេះ ព្រមជាមួយនឹងការឧបត្ថម្ភជាហិរញ្ញប្បទាន ឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋចិន។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញបន្ថែមលើចក្ខុវិស័យខេត្តមួយ សាកលវិទ្យាល័យយ៉ាងតិចមួយ
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រហូតពេលនេះ ខេត្តកម្ពុជាមួយចំនួនមានសាកលវិទ្យាល័យរួចហើយ ក្នុងនោះមានខេត្ត បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង ស្វាយរៀង និងខេត្តសៀមរាប
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការធ្វើសាកលវិទ្យាល័យមួយបាន ទាមទារឱ្យមានការអភិវឌ្ឍផ្នែកខាងក្រោមជាមុនសិនដូចជា បឋមសិក្សា មធ្យមសិក្សា
* សម្តេចតេជោ ហ៊ុន សែន ងឿយឆ្ងល់ថា ហេតុអ្វីបានជាខ្មែរពីដើមដាក់ឈ្មោះខេត្តក្រចេះថា «ក្រចេះ»
* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា សាកលវិទ្យាល័យខេត្តក្រចេះ មិនមែនបង្រៀនត្រឹមសិស្សនៅខេត្តក្រចេះនោះទេ គឺអាចជួយបង្កើនជម្រើសដល់និស្សិត នៅខេត្តក្បែនេះផងដែរ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សាកលវិទ្យាល័យក្រចេះ ដែលកំពុងសម្ពោធនេះ មិនអាចលេចចេញជារូបរាងបានទេ ប្រសិនបើប្រទេសគ្មានសន្តិភាព
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន នាយករដ្ឋមន្រ្តីចិន ដែលបានឧបត្ថម្ភគាំទ្រដល់ការកសាងសាកលវិទ្យាល័យខេត្តក្រចេះ ១០លានដុល្លារអាមេរិក
* សម្តេចតេជោ ហ៊ុន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ ដែលកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជន ក្នុងការប្រតិបតិ្តលើការរស់នៅស្អាត។
នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនប្រជាជនទូទាំងពិភពលោក នាឱកាសប្រារព្ធពិធីទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ២៥ ខែមេសា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រប់សកម្មភាពទាំងអស់ដែលនឹងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជនក្នុងការប្រតិបតិ្តលើការរស់នៅស្អាត»។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់តាមរយៈការចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ តាមទស្សនទាននេះយើងទាំងអស់គ្នាចាំបាច់ណាស់ត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាជំងឺគ្រុនចាញ់ ដោយយើងមិនអាចមើលរំលងបានឡើង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ផ្ទុយទៅវិញប្រសិនបើប្រជាពលរដ្ឋមានសុខភាពល្អនឹងនាំឱ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវភាពរីកចម្រើន សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ ដូច្នេះ ទិវាគ្រុញចាញ់ក្រុមប្រធានបទ «ត្រៀមរួចជាស្រេច ចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់» នេះសមស្របនឹងដំណើរវិវត្តិនៃសភាពការណ៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងពង្រីកការអភិវឌ្ឍតាមព្រំដែន និងតំបន់អេកូទេសចរណ៍ធម្មជាតិព្រៃភ្នំ ដែលប្រឈមនឹងអត្រាឈឺ ស្លាប់ដោយជំងឺគ្រុនចាញ់នៅឡើង។ លើសពិនេះទៀតកម្ពុជាក៏បានបង្កើតផែនការយុទ្ធសាស្ត្រជាត់លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដែលជាផែនទីបង្ហាញផ្លូវ និងបង្កលក្ខណៈងាយស្រួលដល់ការប្រតិបត្តិជាក់ស្តែង ដើម្បីឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ទូទាំងប្រទេស៕
...
Read More
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ សណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» ស្ថិតភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។
សណ្ឋាគារផ្កាយ៥ដំបូងគេបង្អស់ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» (The Royal Sands Koh Rong) នៃក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលកំពុងមានវត្តមាននៅលើទឹកដីកោះរ៉ុង ក្នុងខេត្តព្រះសីហនុ បង្ហាញអំពីសក្ដានុពលនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍នៃសេវាកម្មទេសចរណ៍ នៅលើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់ទៅកាន់កោះតែមួយប៉ុណ្ណោះ គឺកោះទន្សាយ រីឯភ្នំគូលែន គិរីរម្យ សម្តេចមិនធ្លាប់ទៅទេ តាំងពីដើមរៀងមក ទើបតែពេលនេះមកកាន់កោះរ៉ុង។
* សម្តេចតេជោ ហ៊ុន សែន បានព្រមានដកយកកោះចំនួន៣០ពីវិស័យឯកជនត្រឡប់មកវិញ ដោយសារតែមិនមានការអភិវឌ្ឍ បន្ទាប់ពីរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យគ្រប់គ្រង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរសព្វថ្ងៃនេះ មានលទ្ធភាពច្រើន គឺពេលទៅកម្សាន្ត ដេកនៅសណ្ឋាគាររហូតដល់លំដាប់ផ្កាយ៥ តម្លៃដល់ទៅ២០០០ដុល្លារឯណោះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជឿជាក់ថា កោះនៅកម្ពុជាទាំងអស់ មិនមែនជាគោលដៅនៃការវាយប្រហារភេរវកម្មនោះទេ
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ភាពរីកចម្រើននាពេលនេះបង្ហាញថា ប្រទេសកម្ពុជា គ្មានវិបត្តិនយោបាយណាមួយកើតឡើងទេ
* សម្តេចតេជោ ហ៊ុន សែន...Read More
ទៅមុខថយក្រោយ