
FN ៖ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃចន្ទ ០៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ។
ការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលថ្មី ដែលមានគុណប្រយោជន៍ធំធេង ក្នុងការរំដោះការកកស្ទះចរាចរនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលបានអញ្ជើញចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥណទានសាងសង់ស្ពានអាកាសផ្សារដីហ៊ុយនេះ បានធ្វើឡើងពេលប្រធានាធិបតីចិន លោក ហ្ស៊ី ជីនភីង បំពេញទស្សនកិច្ចនៅកម្ពុជា។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ស្ពានអាកាសថ្មីនេះ មិនត្រឹមតែបម្រើការធ្វើដំណើរឆ្លងកាត់ មហាវិថីសហព័ន្ធរុស្ស៊ីនោះទេ តែក៏បានតភ្ជាប់ទៅផ្លូវខ្សែក្រវាត់ក្រុងទី២ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ សូម្បីតែស្រមៃក៏មិនដែលគិតថា រាជធានីភ្នំពេញរីកលូតលាស់ ដូចពេលបច្ចុប្បន្ននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំផ្ញើប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ពីគល់ស្ពានជ្រោយចង្វារ ដល់ស្ពានព្រែកព្នៅ នឹងមិនមានការពង្រីកទៀតទេ សូមកុំព្រួយបារម្ភ។
* បើតាមសម្តេចតេជោ ហ៊ុន សែន ការបង្ខំចិត្តបញ្ឈប់ពង្រីកកំណាត់ផ្លូវនេះ ដោយសារមានផលប៉ះពាល់ច្រើនដល់ប្រជាពលរដ្ឋ ដោយគម្រោងពង្រីកផ្លូវនេះបង្វែទៅផ្លូវទំនប់កប់ស្រូវជំនួសវិញ។
* សម្តេចតេជោបានថ្លែងថា កម្ពុជាទើបមានឱកាសអភិវឌ្ឍន៍ពេញលេញ២០ឆ្នាំប៉ុណ្ណោះ ខណៈចិនបានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសតាំងពីឆ្នាំ១៩៦៩ ហើយធ្វើកំណែទម្រង់បើកចំហរសេដ្ឋកិច្ចបានរយៈពេល៤០ឆ្នាំហើយ ដែលទាមទារឲ្យកម្ពុជារត់តាមពីក្រោយ ២០ឆ្នាំទៀត។
* សម្តេចតេជោ ហ៊ុន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ដែលជាស្ពានអាកាសទី៦នៅក្នុងរាជធានីភ្នំពេញ។
ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលបើកការដ្ឋានសាងសង់នៅថ្ងៃនេះ សាងសង់ដោយក្រុមហ៊ុនក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយគ្រោងចំណាងពេលសាងសង់ ៣០ខែ គិតចាប់ពីថ្ងៃនេះទៅ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញបច្ចុប្បន្នក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប្រមាណ ៤០ឆ្នាំមកនេះ បានក្លាយជាទីក្រុងពោរពេញដោយការអភិវឌ្ឍ និងរីកចម្រើន ខណៈដែលផ្ទៃដីបានរីកធំពីត្រឹម ៣០០គីឡូម៉ែត្រក្រឡា ដល់ទៅជាង ៦០០គីឡូម៉ែត្រក្រឡា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នប្រឈមការកកស្ទះ៣យ៉ាងរួមមាន៖ កកស្ទះចរាចរ កកស្ទះលូ និងកកស្ទះទី៣ គឺកកស្ទះសំរាម។ សម្តេចតេជោ បានថ្លែងថា រឿងបែបនេះកាលពីទសវត្សរ៍ឆ្នាំ៨០ មិនមាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្តេចបានចូលមកដល់រាជធានីភ្នំពេញក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ សម្តេចមិនដែលមានក្តីសង្ឃឹមសោះថា រាជធានីភ្នំពេញមានការវិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបាត់បង់ជីវិតកូនមួយក្នុងរបបប្រល័យពូជសាសន៍ជាការសោកស្តាយ និងឈឺចាប់ណាស់ទៅហើយ តែមកដល់អំឡុងទសវត្សរ៍ឆ្នាំ៨០ ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេសទៅហើយ បែរជាត្រូវបណ្តែតបណ្តោយឲ្យកូនម្នាក់ត្រូវរលូតទៅទៀត។ ការរលូតនេះដោយសារតែពេលនោះភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចុះមកយោងទឹកដាក់លើផ្ទះ ខណៈពេលមានផ្ទៃពោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកឡើងថា នៅទសវត្សរ៍ឆ្នាំ៨០ សូម្បីតែផ្ទះរដ្ឋមន្ត្រីក្រសួងបរទេស...Read More

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងបាញ់ឆ្ពោះអភិវឌ្ឍវិស័យឧស្សាហកម្ម សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការិនីសរុប២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយបងប្អូនកម្មករ កម្មការិនី នៅក្នុងខេត្តកំពង់ឆ្នាំនាថ្ងៃនេះ គឺជាជំនួបលើកទី៤៧ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។ ជំនួបទាំង៤៧លើកនេះ មានកម្មករ កម្មការិនីសរុប៦២៦,៦៧៧នាក់ ដែលបានចូលរួមសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។
ខេត្តកំពង់ឆ្នាំ គឺជាខេត្តទី៧ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី បន្ទាប់ពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល ស្វាយរៀង ព្រះសីហនុ និងតាកែវ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានចុះជួបសំណេះសំណាលជាមួយក្មួយៗកម្មករ កម្មការិនីនៅព្រឹកថ្ងៃនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជា មានសន្តិភាពទាំងផ្លូវទឹក និងផ្លូវគោក មិនដូចពីអតីតកាលនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយពង្រាយរោងចក្រ តាមបណ្តាខេត្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងទទួលបានជោគជ័យ និងហុចផ្លែផ្កាជូនប្រជាពលរដ្ឋ។
* សម្តេចតេជោបានថ្លែងថា ការពង្រាយរោងចក្រ ដើម្បីដោះស្រាយការងារជូនប្រជាពលរដ្ឋ និងមិននាំឲ្យមានការប្រមូលផ្តុំប្រជាពលរដ្ឋ តែនៅក្នុងរាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រហែលមិនមាននាយករដ្ឋមន្ត្រីច្រើនទេ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធសួនសត្វភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំដំបូងគេ ក្នុងរាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ៖
* ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ ដែលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសួនសត្វដំបូងគេ ក្នុងរាជធានីភ្នំពេញ តម្លៃជាង ១០លានដុល្លារនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍជាតិ ក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីវិស័យឯកជនបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ការវិនិយោគរបស់ឯកជនសុទ្ធតែបង់ពន្ធ ហើយរដ្ឋយកប្រាក់ពន្ធទាំងនោះ ដើម្បីបម្រើដល់សេវាសាធារណៈ និងផ្តល់ប្រាក់ខែដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធជាដើម។
* សម្តេចតេជោបន្តបញ្ជាក់ថា បើមិនមានប្រាក់ពន្ធទាំងនោះទេ តើបានប្រាក់មកពីណាសម្រាប់ការចំណាយផ្សេងៗរបស់រដ្ឋ។ តាមរយៈហេតុផលនេះ សម្តេចបានបញ្ជាក់ថា មិនមានការខុសឆ្គងទេ ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគាំទ្រការវិនិយោគ របស់វិស័យឯកជន និងអបអរសាទរសមិទ្ធផលរបស់វិស័យឯកជន។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅចិន និងវៀតណាម ដែលជាប្រទេសមានរបបនយោបាយដឹកនាំឯកបក្ស ក៏បានប្រើវិស័យឯកជន ជាវិស័យអភិវឌ្ឍន៍ឈានមុខផងដែរ។
* សម្តេចតេជោថ្លែងថា សម្តេចមានមោទនភាព ចំពោះក្រុមហ៊ុនរបស់ខ្មែរ ដែលមិនបានយកទុនទៅវិនិយោគនៅក្រៅប្រទេស ហើយប្រឹងប្រែងវិនិយោគក្នុងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឥរិយាបថនេះខុសពីអតីតកាល ដែលក្រុមហ៊ុនខ្មែរមួយចំនួន បានយកលុយទៅវិនិយោគនៅក្រៅប្រទេស។
* សម្តេចតេជោ បានថ្លែងរំលឹកថា តំបន់អភិវឌ្ឍន៍សួនសត្វភ្នំពេញសាហ្វារី ក្នុងសង្កាត់ព្រែកតាសេក...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធសួនសត្វភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំដំបូងគេ ក្នុងរាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ៖
* ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ ដែលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសួនសត្វដំបូងគេ ក្នុងរាជធានីភ្នំពេញ តម្លៃជាង ១០លានដុល្លារនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍជាតិ ក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីវិស័យឯកជនបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ការវិនិយោគរបស់ឯកជនសុទ្ធតែបង់ពន្ធ ហើយរដ្ឋយកប្រាក់ពន្ធទាំងនោះ ដើម្បីបម្រើដល់សេវាសាធារណៈ និងផ្តល់ប្រាក់ខែដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធជាដើម។
* សម្តេចតេជោបន្តបញ្ជាក់ថា បើមិនមានប្រាក់ពន្ធទាំងនោះទេ តើបានប្រាក់មកពីណាសម្រាប់ការចំណាយផ្សេងៗរបស់រដ្ឋ។ តាមរយៈហេតុផលនេះ សម្តេចបានបញ្ជាក់ថា មិនមានការខុសឆ្គងទេ ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគាំទ្រការវិនិយោគ របស់វិស័យឯកជន និងអបអរសាទរសមិទ្ធផលរបស់វិស័យឯកជន។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅចិន និងវៀតណាម ដែលជាប្រទេសមានរបបនយោបាយដឹកនាំឯកបក្ស ក៏បានប្រើវិស័យឯកជន ជាវិស័យអភិវឌ្ឍន៍ឈានមុខផងដែរ។
* សម្តេចតេជោថ្លែងថា សម្តេចមានមោទនភាព ចំពោះក្រុមហ៊ុនរបស់ខ្មែរ ដែលមិនបានយកទុនទៅវិនិយោគនៅក្រៅប្រទេស ហើយប្រឹងប្រែងវិនិយោគក្នុងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឥរិយាបថនេះខុសពីអតីតកាល ដែលក្រុមហ៊ុនខ្មែរមួយចំនួន បានយកលុយទៅវិនិយោគនៅក្រៅប្រទេស។
* សម្តេចតេជោ បានថ្លែងរំលឹកថា តំបន់អភិវឌ្ឍន៍សួនសត្វភ្នំពេញសាហ្វារី ក្នុងសង្កាត់ព្រែកតាសេក...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចស្វាគមន៍ឲ្យមានការហោះត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៊ី។ សម្តេចតេជោ ចាត់ទុកការហោះហើរត្រង់នេះ ជាជ្រុងមួយនៃការពង្រីកវិសាលភាពទំនាក់ទំនងប្រទេសទាំងពីរ។
ការស្វាគមន៍ចំពោះការហោះហើរត្រង់នេះ បានធ្វើឡើងក្នុងពេលដែលសម្តេចនាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យលោក Sudiman Haseng ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសមនៅ ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ។
ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានប្តេជ្ញាខិតខំប្រតឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចថ្មីទៀត តាមរយៈការបង្កើននូវកិច្ចសសហប្រតិបត្តិការយ៉ាងស្អិតរមួតនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី។ ជាពិ សេសឈរលើមូលដ្ឋាននៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការដែលមានស្រាប់ទាំងក្នុងទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ។
លោកឯកអគ្គរដ្ឋទូតបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនឡាយអ៊ិនអ៊ែរ មានបំណងបើកជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា តាមរយៈនេះលោកនឹងខិតខំជួយជំរុញឲ្យមានការហោះហើរត្រង់ឲ្យបានឆាប់រហ័សបំផុត តាមអ្វីដែលអាចធ្វើទៅបាននៅពេលខាងមុខ។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា ជាការពិតណាស់ទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា ឥណ្ឌូណេស៊ី មានភាពល្អប្រសើរខ្លាំងណាស់ ហើយឆ្នាំ២០១៨នេះទៀតសោត គឺជាខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះគម្បីណាពិនិត្យមើលសកម្មភាពផ្សេងៗ ដើម្បីប្រារព្វខួបរួមគ្នាក្នុងន័យឆ្លុះបញ្ចាំងនូវទំនាក់ទំនងប្រទេសទាំងពីរ។
សម្តេចតេជោបន្តថា ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងន័យនេះសម្តេចបានស្នើឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតពិនិត្យមើល លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃវិស័យទាំងអស់នោះ និងវិស័យផ្សេងៗទៀត ដែលអាចផ្តល់លទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់នាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ អគ្គមេបញ្ជាការរងនៃកងយោធពលភូមិន្ទថៃថា កម្ពុជាកំពុងប្រឹងប្រែងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងពេលសម្តេចអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ ចូលជួបសម្តែងការគួរសម។
នៅចំពោះមុខអគ្គមេបញ្ជាការរងនៃកងយោធពលភូមិន្ទថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានយុទ្ធសាស្រ្តពីរ គឺទី១. ប្រែក្លាយតំបន់អតីតសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទី២. ប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ជាមួយគ្នានេះ កម្ពុជា ជំរុញការតភ្ជាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងប្រជាជន និងប្រជាជន ដើម្បីធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពជាប្រចាំសម្រាប់តំបន់ព្រំដែននៃប្រទេសទាំងពីរ។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ ក៏បានបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺដើម្បីសំដែងនូវការធ្វើគារវកិច្ចជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាប្រមុខការពារជាតិ និងនាយអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ នៃប្រទេសកម្ពុជា បន្ទាប់ពីរូបឯកឧត្តមទទួលនូវការតែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពលភូមិន្ទថៃ។
នាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ បានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចនេះទៀតសោត ក៏ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
នាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ ក៏បានរាយការណ៍ជូនសម្តេចតេជោស្តីពីជំនួបរវាងលោកជាមួយ និងសម្តេចពិជ័យសេនា ទៀ បាញ រដ្ឋមន្ត្រីការពារជាតិ, នាយឧត្តមសេនីយ៍ ប៉ុល សា រឿន ពាក់ព័ន្ធសកម្មភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ផង និងផ្លាស់ប្តូរដំណើរទស្សនកិច្ចសម្រាប់ភាគីកងទ័ពនៃប្រទេសទាំងពីរផង៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៣,២៣៣នាក់ ដែលក្នុងនោះមាននារី ១,៥០៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលថ្ងៃនេះទទួលបានធនធានមនុស្សជាង ៣ពាន់នាក់ទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យឈានមុខមួយលើការបណ្តុះបណ្តាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏មានមោទនភាព ដែលបានរួមគ្នាជម្នះរាល់ឧបសគ្គពីអតីតកាល ដើម្បីបើកសាកលវិទ្យាល័យភូមិន្ទភ្នំពេញឲ្យដំណើរការឡើងវិញ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យគ្រឹះស្ថានអប់រំឧត្តមសិក្សាមានការពិចារណាធានានិរន្តភាព នៃការសិក្សារបស់និស្សិតក្នុងករណីដែលពួកគេជួបបញ្ហាហើយមិនមានថវិកាបង់ថ្លៃសាលា។ លើបញ្ហានេះ សម្តេចតេជោ ចង់ឲ្យនិស្សិតនោះអាចសិក្សាជំពាក់រហូតដល់បញ្ចប់ការសិក្សា។
* សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាទាំងអស់នឹងមានសមាណចិត្តជាមួយនិស្សិតរបស់ខ្លួន ហើយជួយដោះស្រាយនូវបញ្ហាប្រឈមរបស់ពួកគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការចេះដឹងណាមួយអាចកើតមានដោយការនៅទ្រឹងមួយកន្លែងនោះឡើយ។ ក្នុងន័យនេះសម្តេចនាយករដ្ឋមន្រ្តី បានដាស់តឿនដល់និស្សិតជយលាភីទាំងជាង ៣ពាន់នាក់នៅថ្ងៃនេះត្រូវបន្តប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងរបស់ខ្លួនបន្តទៅមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានសិក្សាវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាភូមិន្ទភ្នំពេញ ហើយការសិក្សានោះហើយបានក្លាយជាមាគ៌ានយោបាយក្នុងការដឹកនាំរបស់សម្តេចរហូតមកដល់ពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបណ្ណាល័យរបស់សម្តេចធំជាង បណ្ណាល័យដែលសាងសង់ដោយធនាគារពិភពលោក តែបែរជាសាងសង់អស់តិចជាងបណ្ណាល័យសាងសង់ ដោយធានគារពិភពលោកទៅវិញ។ បណ្ណាល័យសម្តេចតម្លៃត្រឹមជាង ៤០ម៉ឺន តែបណ្ណាល័យជាជំនួយរបស់ធនាគារពិភពលោកមានថ្លៃរហូតដល់ជាង ១លានដុល្លារ។ បើតាមសម្តេចតេជោ...Read More

FN ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៧,៧៦៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ ក្នុងខេត្តតែកែវ។ ការចុះសំណេះសំណាលនេះ ធ្វើឡើងចំខួប ៤១ឆ្នាំ នៃព្រឹត្តិការណ៍ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តស្ម័គ្រស្មោះ៤រូបផ្សេងទៀត ធ្វើដំណើរផ្សងគ្រោះថ្នាក់ ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការស្រោចស្រង់ប្រទេសជាតិ ចេញពីក្រញាំបិសាច ប៉ុល ពត ហើយបានរំដោះប្រទេសដោយជោគជ័យ ស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខេត្តតាកែវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយ ដែលគោលនយោបាយពង្រាយរោងចក្រមកតាមបណ្តាខេត្តកំពុងដំណើរការយ៉ាងល្អប្រសើរ ហើយសម្តេចសង្ឃឹមថា ការវិនិយោគមកកាន់ខេត្តតាកែវនឹងមានច្រើនថែមទៀត ក្រោយពេលផ្លូវជាតិលេខ២ បានសាងសង់ និងស្តារឡើងវិញរួចរាល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តតាកែវ គឺជាខេត្តមានសក្តានុពលវិនិយោគខ្ពស់ ហើយមានដីទំនេរច្រើនសម្រាប់បង្កើតរោងចក្រ សហគ្រាស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបរវាងសម្តេច ជាមួយកម្មករ កម្មការិនីនាព្រឹកថ្ងៃនេះ គឺបានបង្ហាញឲ្យឃើញពីការរីកចម្រើនរបស់ខេត្តតាកែវ។
* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តតាកែវបច្ចុប្បន្នខុសប្លែកពីខេត្តតាកែវកាលពីទសត្សរ៍ឆ្នាំ៨០។
* សម្តេចតេជោ ផ្តាំទៅអ្នកដែលនិយាយថា សម្តេចគិតគូរពីកម្មករច្រើនជាងកសិករ...Read More

FN ៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា៨រូប។ ពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រោសព្រះរាជទានគោរមងារជូនមន្រ្តីជាន់ខ្ពស់ទាំង៨រូប គឺជារួមចំណែកសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ជាតិមាតុភូមិ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលប្រមាណ២០ឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងការទទួលបាននូវសុខសន្តិភាពហើយនោះ កម្ពុជាក៏កំពុងជំរុញសេដ្ឋកិច្ច ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឲ្យកម្ពុជារត់ទាន់ពីការអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ត្រូវជំរុញការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ។
* សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ គឺជាតម្រូវការចាំបាច់ ហើយជាតួនាទីស្នូលរបស់រាជបណ្ឌិត្យសភាកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមពាណិជ្ជកម្មកំពុងផ្ទុះឡើងយ៉ាងពេញទំហឹងរវាងប្រទេសអភិវឌ្ឍន៍ជឿនលឿនទាំង៧ ជាមួយអាមេរិក រួមទាំងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកជាមួយចិន និងឥណ្ឌាជាដើម។
* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសង្គ្រាមពាណិជ្ជកម្មនេះ គឺជាសង្គ្រាមចាញ់ចាញ់មួយរបស់ពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមន្ត្រីកម្ពុជាតាមដានសិក្សាស្រាវជ្រាវ ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហារបស់ពិភពលោកមួយនេះ។
* សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា នយោបាយដំឡើងពន្ធ គឺធ្វើឲ្យប៉ះពាល់មុនគេ គឺអ្នកប្រើប្រាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបាននិងកំពុងរៀបចំគោលនយោបាយសេដ្ឋកិច្ចមួយចំនួនសម្រាប់អនុវត្តន៍នៅអាណត្តិថ្មី។
* សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ ប្រមុខការពារជាតិចិន នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសកម្ពុជានាពេលនេះ ដើម្បីពន្លឿនការអនុវត្តន៍លើការងារផ្សេងៗ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង បានចុះហត្ថលេខានាពេលកន្លងទៅ។ ជាពិសេសជំរុញទំនាក់ទំនងកងទ័ពកម្ពុជា-ចិន ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។
ប្រមុខការពារជាតិបានគូសបញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ នៅកម្ពុជា ជាពិសេសឆន្ទៈដ៏មុះមុតក្នុងពង្រឹងទំនាក់ទំនងកម្ពុជា-ចិន និងកងទ័ព។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងដែលនិយាយផង និងធ្វើផង មិនមែនគ្រាន់តែនិយាយហើយមិនអនុវត្តន៍នោះទេ។
ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណ និងជំរុញឲ្យពន្លឿនការអនុវត្តន៍នូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលកន្លងមកឲ្យទទួលបានជោគជ័យ។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រមុខការពារជាតិចិន ក៏បានបង្ហាញនូវភាពស្ញប់ស្ញែងផងដែរចំពោះការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន ដែលមានខុសគ្នាឆ្ងាយបើធៀបនឹង៦ឆ្នាំមុន ពេលដែលលោកមកកាន់កម្ពុជាជាលើកដំបូង។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ។ ដំណើរទស្សនកិច្ចនៅកម្ពុជានាថ្ងៃម្សិលមិញនេះ លោករដ្ឋមន្ត្រីការពារជាតិចិន ត្រូវបានទទួលស្វាគមន៍យ៉ាងខ្លៀវក្លាបំផុតពីរដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់។
ក្រៅពីការជួបសំណេះសំណាលលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីររួចហើយនោះ ក៏មានការចុះហត្ថលេខាលើពិធីសារមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរផងដែរ។
ជំនួបម្សិលមិញរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិនក៏បានព្រមព្រៀងគ្នាធ្វើលំហាត់សមយុទ្ធយោធានាគមាសនៅឆ្នាំ២០១៩បន្តទៀតផងដែរ បន្ទាប់ពីការការលំហាត់សមយុទ្ធនាគមាសនៅដើមឆ្នាំ២០១៨លើប្រធានបទប្រឆាំងភេរវកម្មទទួលបានជោគជ័យខ្ពស់។
ក្រៅពីបានព្រមព្រៀងគ្នាបន្តធ្វើសមយុទ្ធនាគមាសសម្រាប់ឆ្នាំ២០១៩ហើយ ភាគីចិនក៏បានផ្តល់ជំនួយប្រមាណ ៦៤៥លានយ័ន ស្មើនឹងជាង ១០០លានដុល្លារផងដែរសម្រាប់ពង្រឹងវិស័យការពារជាតិរបស់កម្ពុជា។
តាមរយៈដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ បានបង្ហាញឲ្យឃើញថា កម្ពុជា និងចិន បាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការកាន់ខ្លាំងក្លាជាមួយគ្នាលើវិស័យការពារជាតិ៕
...
Read More
FN ៖ លោកស្រី Nirmala Sitharaman រដ្ឋមន្រ្តីក្រសួងការពារប្រទេសឥណ្ឌា បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅ ដែលសម្តេចបានអញ្ជើញទៅទស្សនកិច្ច នៅប្រទេសឥណ្ឌា នាពេលកន្លងមក និងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន ក្នុងនោះក៏មានពាក់ព័ន្ធនឹងវិស័យឯកជន ដែលបានធ្វើឲ្យអ្នកវិនិយោគឥណ្ឌា បានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជា។
ការអះអាងរបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេសឥណ្ឌា បានធ្វើឡើងក្នុងឱកាសដែលលោកស្រី ចូលជួបសម្តែងការគួរសមជូសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ អំឡុងពេលលោកស្រី បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ពីថ្ងៃទី១០ ដល់១២ ខែមិថុនា។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រី ឌីម៉ាឡា បានថ្លែងអំណរគុណសម្តេចតេជោយ៉ាងជ្រាលជ្រៅ ដែលសម្តេចបានអញ្ជើញទៅទស្សនកិច្ច នៅប្រទេសឥណ្ឌា នាពេលកន្លងមក ហើយក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន ក្នុងនោះក៏មានពាក់ព័ន្ធនឹងវិស័យឯកជន ដែលបានធ្វើឲ្យអ្នកវិនិយោគឥណ្ឌា បានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ លោកស្រី បានមានប្រសាសន៍ដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចនាពេលនោះ បានពង្រឹង និងពង្រីក ទំនាក់ទំនងកម្ពុជា និងឥណ្ឌា កាន់តែខ្លាំងឡើង។
បើតាម លោក អ៊ាង សុផល្លែត, ក្នុងជំនួបនោះ លោកស្រី Nirmala Sitharaman បានលើកឡើងថា ដំណើរទស្សនកិច្ច របស់លោកស្រី មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពិនិត្យមើល លើអ្វីដែលបានចុះហត្ថលេខាហើយ និងដើម្បីជំរុញអ្វី ដែលបានចុះហត្ថលេខាហើយនោះ ឲ្យទទួលបានផ្លែផ្កា។ ជាមួយគ្នានោះដែរ លោកស្រី បានមានប្រសាសន៍ដែរថា...Read More
ទៅមុខថយក្រោយ