សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតិឲ្យក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ជួបសំណេះសំណាលទទួលអនុសាសន៍ មុននឹងចាប់ផ្តើមចេញដំណើរនៅសប្តាហ៍ក្រោយ

FN ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹកនាំដោយលោក ណៃ សេម ណារត័្ន ជួបសំណេះសំណាល និងទទួលអនុសាសន៍។

លោក ណៃ សេមណារ័ត្ន បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា ការចូលរួមនៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះមានសមាជិកចំនួន២៩រូប។

លោកបានឲ្យដឹងថា នេះជាលើកទី៤៥ហើយ ដែលនាវាយុវជនអាស៊ីអាគ្នេយ៍នេះចាប់ផ្ដើមមក។ នៅក្នុងដំណើរនេះមានរយៈពេល៥២ថ្ងៃចាប់តាំងពីថ្ងៃទី២៣ តទៅ ដែលចាប់ផ្ដើមដំណើរចេញពីប្រទេសជប៉ុន នឹងធ្វើដំណើរឆ្លងកាត់១១ប្រទេស ឆ្លងកាត់ប្រទេសជប៉ុន ប៊្រុយណេ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ហើយនឹងធ្វើការត្រឡប់ទៅប្រទេសជប៉ុនវិញ។

ក្នុងដំណើរទស្សនកិច្ចនេះតំណាងឱ្យប្រតិទាំងមូលលោក ណៃ សេម ណារ័ត្ន បានគោរពសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី មុននឹងការធ្វើដំណើរចូលរួមជាមួយយុវជនអាស៊ីអាគ្នេយ៍នេះ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូទាំងមូលអំពីប្រវត្តិកម្ពុជាយើងដែលចាប់ផ្ដើមពីការកសាងរាជធានីភ្នំពេញ ដោយសម្ដេចពញ្ញាយ៉ាត មករហូតមកដល់ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញហើយនៅពេលនោះឯង ដែលរាជរដ្ឋាភិបាលបានដាក់ចុះនូវយុទ្ធសាស្រ្តត្រីកោណ ដោយមុំទី១ ធ្វើសន្តិភាវូបនីយកម្ម និងមុំទី២ ធ្វើសមាហរណកម្មចូលក្នុងឆាកអន្តរជាតិ និងមុំទី៣ ឈរលើកត្តាអនុគ្រោះទាំងក្នុង និងក្រៅប្រទេសជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

បន្ទាប់មកសម្ដេច ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូទាំងមូលអំពីមូលហេតុដែលកម្ពុជាយើងដាក់អាទិភាពចូលជាសមាជិកអាស៊ាន នោះគឺផ្អែកលើកត្តា ៤កត្តាទី ១គឺគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង, កត្តាទី២គឺស្មារតីសហគមន៍ នោះគឺអ្វីៗសម្រេចដោយកុងសង់ស៊ីសមិនមែនសម្រេចដោយការបោះឆ្នោត ឬមិនមែនសម្រេចដោយ ការដាក់ទណ្ឌកម្មនោះទេ, ទី៣ ផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ កត្តានេះនៅពេលដែលយើងចូលសមាជិកសមាគមន៍អាស៊ានហើយ អាស៊ានមានដៃគូជាច្រើនពេលដែលយើងចូលហើយដៃគូអាស៊ានក៏ជាដៃគូរបស់យើងដែរ រីឯកត្តាទី ៤គឺជាច្រកចេញការទូតរបស់កម្ពុជាយើង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំដល់ប្រតិភូទាំងមូលសូមឲ្យក្នុងការធ្វើដំណើរនេះប្រឹងប្រែងធ្វើយ៉ាងណា រៀបចំខ្លួនជាកូនខ្មែរពិតពិត ព្រោះប្រតិភូទាំងមូលជាតំណាងអោយប្រជាជនខ្មែរប្រមាណ ១៦លាននាក់ដែលនៅពីក្រោយហើយធ្វើយ៉ាងណា កសាងមិត្តឲ្យបានច្រើនដើម្បីថ្ងៃអនាគតទៅអាចក្លាយ ទៅជាដៃគូរសហប្រតិបត្តិការផងដែរ។...Read More


សម្តេចតេជោ ហ៊ុន សែន ប្រកាសយល់ព្រមចាប់ផ្តើមបើកប្រតិបត្តិការ រុករកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ ក្រោយមានសំណើពីសមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តសហរដ្ឋអាមេរិក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសតាមលិខិតឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមបើកឡើងវិញនូវប្រតិបត្តិការរុករក អដ្ឋិធាតុទាហានអាមេរិក នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននិងឆ្លើយតបជាមួយសំណើរបស់សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្រ្តលោក វីនសុន បាយ្ស (Vicent Buys) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ។

នៅក្នុងលិខិតខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដូចដែលយើងបានពិភាក្សាលើកមុន និងឆ្លើយតបចំពោះសំណើរបស់ឯឧត្តម ព្រមទាំងសំណើ របស់អង្គការ ពាក់ព័ន្ធដទៃទៀត របស់សហរដ្ឋអាមេរិក រដ្ឋាភិបាលរបស់ខ្ញុំ ដោយក្នុងស្មារតីមេត្តា ករុណាដូចកន្លងមក យល់ព្រមចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការរុករកអដ្ឋធាតុ POW/MIA ដ៏សំខាន់នេះទោះបីជាការរឹតត្បឹតទិដ្ឋការសហរដ្ឋអាមេរិកនៅតែមានសុពលភាពក៏ដោយ»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ជាការពិតយើងតែងតែមានបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យទាំងអស់ ជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម និងគោរពគ្នាទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការលើកម្មវិធី POW/MIA តាំងតែពីមុនពេលកម្ពុជា និងសហរដ្ឋអាមេរិកតភ្ជាប់ ទំនាក់ទំនងឡើងវិញ នៅទស្សវត្ស១៩៩០ គឺជាទាហរណ៍បញ្ជាក់ច្បាស់អំពីការខិតខំរបស់យើងដើម្បីគោលដៅនេះ ហើយក៏ជាការឆ្លុះបញ្ចាំងនូវការរួមមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជាមួយនឹងក្រុមគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន ដែលបានរងទុក្ខផ្លូវចិត្តយ៉ាងធំធេងដោយការបាត់បង់របស់គេ។

សូមជំរាបថា កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្ន ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ...Read More


សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF - ធនាគារពិភពលោក World Bank

Facebook សម្តេចតេជោ ៖ នៅព្រឹកថ្ងៃទី ១២ តុលា ឆ្នាំ ២០១៨ នេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) – ធនាគារពិភពលោក (World Bank) ដែលបាន​ប្រារព្វ​ពិធីបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និសីទបាលីនូសាឌួ តំបន់លំហែកាយ​មាត់​សមុទ្រ​កោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំប្រចាំឆ្នាំនេះ ត្រូវបានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន អគ្គលេខា​ធិ​ការ​អង្គការ​សហ​ប្រជា​ជាតិ ប្រធានមូលនិធិរូបិយវត្ថុអន្តជាតិ ប្រធានធនាគារពិភពលោក និងមានការចូលរួមពីប្រតិភូ ប្រមាណ ៣ ពាន់​ ៥០០ នាក់ មកពី ១៨៩ ប្រទេស និងតំណាងផ្នែកឯកជន សហគមន៍ធនាគារ  វិទ្យាស្ថានរាជ្យបណ្ឌិត្យសភា អង្គការ​សង្គម​ស៊ីវិល សភាតំណាងរាស្រ្ត អ្នកអង្កេតការណ៍ និងអ្នកសារព័ត៌មាន សរុបប្រមាណ ១ ម៉ឺន ៥ ពាន់នាក់។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នៃប្រទេសហ្វាំងឡង់ និងជាប្រធានកិច្ច​ប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុ​អន្តជាតិ និងធនាគារពិភពលោក និងសុន្ទរកថា ឯកឧត្តម យ៉ូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានធ្វើការគូសបញ្ជាក់រួមគ្នាថា កិច្ចប្រជុំប្រចាំឆ្នាំ ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF – ធនាគារពិភពលោក World Bank នេះ គឺពិត​ជា​បាន​ចែករម្លែកនូវទស្សនវិស័យផ្ដល់បច្ចុប្បន្នភាព ស្ដីអំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាការឆ្លុះបញ្ចាំង អំពីទិសដៅអនាគតសម្រាប់អាស៊ាន ដើម្បីបង្ហាញពីភាពដឹកនាំ និង​កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព ក្នុង​ការ​គ្រប់គ្រងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន។

តាម​រយៈ​កិច្ចសន្ទនានេះ អាស៊ាននិងស្ថាប័នពិភពលោក នឹងបង្កើតបានកិច្ចសហការប្រកបដោយប្រសិទ្ធភាព និងគ្រប់​ជ្រុង​ជ្រោយ ដើម្បីសម្រេចបានសហគមន៍សេដ្ឋកិច្ច​អា​ស៊ាន​ឆ្នាំ...Read More


សមេ្តចនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសជប៉ុនជាគំរូសម្រាប់កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានអន្តរជាតិដ៏ល្បីមួយថា សម្តេចបានចាត់ទុកប្រទេសជប៉ុនជាគំរូមួយសម្រាប់ ប្រទេសកម្ពុជា ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានឹងបន្តឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ទោះបីគណបក្សកាន់អំណាចរបស់សម្តេចដណ្តើមបានអាសនៈ ទាំងអស់នៅក្នុងរដ្ឋសភា ក្នុងការបោះឆ្នោតសកល កាលពីខែកក្កដាកន្លងទៅនេះក៏ដោយ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយកាសែតក្យូដូរបស់ជប៉ុន កាលពីសប្តាហ៍មុន សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រទេសជប៉ុនជាគំរូនៃប្រជាធិបតេយ្យមួយ ដែលយើងគួរសិក្សារៀនសូត្រ ហើយជាប្រទេសតែមួយគត់ ដែលយើងអាចរៀនសូត្រពីប្រជាធិបតេយ្យបាន»។

«ខ្ញុំរមែងតែមើលទៅប្រទេសអភិវឌ្ឍន៍នានានៅក្នុងតំបន់ និងពិភពលោក ដើម្បីរៀនសូត្រតាម ទាំងក្នុងក្របខណ្ឌនយោបាយ និងសេដ្ឋកិច្ច ដូចជាប្រទេសជប៉ុនជាដើម ដើម្បីរក្សាបាននូវសេដ្ឋកិច្ចខ្ពស់ ស្ថិរភាពនយោបាយ និងគំរូនៃប្រទេសប្រជាធិបតេយ្យយ៉ាងពិតប្រាកដ» សម្តេច ហ៊ុន សែន បានថ្លែងមួយថ្ងៃមុនពេលសម្តេចដឹកនាំ គណៈប្រតិភូទៅជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន ដែលបានចូលរួមដោយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាប់ដងទន្លេមេគង្គ រួមមានប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាមផងដែរ។

នាយករដ្ឋមន្ត្រីបាននិយាយថា សម្តេចមានឆន្ទៈជំរុញទំនាក់ទំនងរបស់ប្រទេសទាំងពីរឱ្យទៅជា «ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ស្របពេលដែលសម្តេចកោតសរសើរប្រទេសជប៉ុន ចំពោះជំនួយដ៏ធំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោបានបន្តទៀតថា «កម្ពុជាពិតជាសូមថ្លែងអំណរគុណជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានរួមចំណែកធំធេងដល់សន្តិភាពនៅកម្ពុជា និងបានផ្តល់ជំនួយបច្ចេកទេស ជំនួយឥតសំណង និងឥណទានសម្បទានយ៉ាងសន្ធឹកសន្ធាប់សម្រាប់ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា មានដូចជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុខាភិបាល អប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស»។

ប្រទេសជប៉ុនមានសក្តានុពលក្នុងការក្លាយជាប្រទេសទីពីរ នៃដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជាបន្ទាប់ពីប្រទេសចិន ក្នុងឆ្នាំ២០១០។ គួររំលឹកផងដែរថា នៅឆ្នាំ២០១៣ ទំនាក់ទំនងកម្ពុជា និងជប៉ុនបានឈានដល់ «ភាពជាដៃគូយុទ្ធសាស្ត្រ» ហើយក្នុងឆ្នាំ២០១៨នេះ ក៏ជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជាផងដែរ។

នៅក្រៅកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ...Read More


សម្តេចតេជោ ហ៊ុន សែន ប្រាប់ធុរកិច្ចជនជប៉ុនថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគរបស់ជប៉ុន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៅកាន់ធុរកិច្ចជនជប៉ុនថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគរបស់ជប៉ុន និងបានធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ានប្រមាណបាន។

ការថ្លែងបង្ហាញពីការស្វាគមន៍ និងធានាដល់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចមេគង្គ-ជប៉ុន ស្តីពី «តំបន់ប្រមូលផ្តំនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី» នាទីក្រុងតូក្យូ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨។

សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគទាំងអស់ ជាពិសេសអ្នកវិនិយោគជប៉ុន ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកវិនិយោគជប៉ុនដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីទាក់ទាញយកប្រយោជន៍ជាអតិបរមាពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលជប៉ុនបានជួយគាំទ្រដល់កម្ពុជា។

ទន្ទឹមនឹងការអំពាវនាវវិនិយោគិនជប៉ុនមករកស៊ីនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញពីសក្តានុពល និងកាលានុវត្តភាពជាច្រើនជាអំណោយផលដល់ការវិនិយោគផងដែរ។ សក្តានុពល និងកាលានុវត្តភាព ដែលសម្តេចតេជោ បានលើកបង្ហាញនាពេលនោះរួមមាន៖

ទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងសន្តិសុខពេញលេញក្នុងប្រទេស បានធ្វើឲ្យកម្ពុជាស្ថិតលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងអត្រាកំណើតសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ៧% ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងទៅនេះ។ កាលពីសប្តាហ៍កន្លងទៅ មូលនីធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើការព្យាករថាសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានកំណើនក្នុងអត្រា ៧,២៥% ក្នុងឆ្នាំ២០១៨ ដែលអត្រាកំណើននេះ នឹងរក្សាបានក្នុងឆ្នាំខាងមុខ។ តាមរយៈកំណើនសេដ្ឋកិច្ចគួរឲ្យស្ញប់ស្ញែង និងកំណែទម្រង់មួយចំនួន កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅ រកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទី២៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រនៃអាស៊ី» ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។ ជាមួយគ្នានេះដែរ...Read More


ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន កោតសរសើរកម្ពុជាថា ជាប្រទេសដែលមានបរិយាកាសវិនិយោគល្អ

FN ៖ លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ ប្រធាននិងជានាយកប្រតិបត្តិការ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានកោតសរសើរកម្ពុជាថា ជាប្រទេសដែលមានបរិយាកាសវិនិយោគល្អ ហើយមិនមានការបែងចែករវាងសហគ្រាសបរទេស និងក្នុងស្រុកនោះទេ។

លោកប្រធាននិងជានាយកប្រតិបត្តិការ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានកោតសរសើរបែបនេះ ក្នុងឱកាសដែលលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ។

លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ បានលើកឡើងថា នៅកម្ពុជាពិតជាមានបរិយាកាសវិនិយោគល្អ ដោយមិនមានការបែងចែករវាងសហគ្រាសបរទេស និងក្នុងស្រុក។ លោកថា អ្នកវិនិយោគជប៉ុន មានចរិកលក្ខណៈផ្សារភ្ជាប់ទៅនិង តំបន់ មានចក្ខុវិស័យវែងឆ្ងាយ និងបណ្តុះបណ្តាលធនធានមនុស្ស។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍វាយតម្លៃខ្ពស់ និងចាត់ទុកថា អង្គការ JETRO បានដើរតួនាទីយ៉ាងខ្លាំងក្នុងការគៀងគរវិនិយោគជប៉ុនមកកម្ពុជាក្នុងពេលកន្លងមក។ សម្តេចបន្តថា ជាមួយនឹងការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអាណា គឺពិតជាបានរួមចំណែកជួយនាំយកនូវអ្នកវិនិយោគជប៉ុន និងអ្នកទេសចរជប៉ុន មកកាន់កម្ពុជា។

សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពិសេសបន្តពិនិត្យមើលថែមទៀត លើគ្រប់លទ្ធភាពក្នុងការជួយសម្រួលដោយអ្នកវិនិយោគិនជប៉ុននៅកម្ពុជា ក្នុងនោះរួមទាំងការបង្កើតឡើងនូវវេទិការពិសេសវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងស្ថានឯកអគ្គរាជទូតជប៉ុន ដោយមិនចាំបាច់រង់ចាំវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។

សម្តេចតេជោបានបន្តថា សម្តេចមានយុទ្ធសាស្រ្ត គឺទាក់ទាញវិនិយោគមកកម្ពុជា គឺធ្វើយ៉ាងណាឲ្យអ្នកវិនិយោគទាំង អស់បន្ត និងពង្រីកសកម្មភាពរបស់ខ្លួននៅកម្ពុជា និងទាក់ទាញវិនិយោគជប៉ុនថែមទៀតមកកម្ពុជា។ សម្តេចតេជោបន្តថា ពីមុនមានអ្នវិនោយគជប៉ុនតែប្រមាណ២០ក្រុមហ៊ុនទេ តែមកដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនប្រមាណជាង២០០ក្រុមហ៊ុន នៅកម្ពុជា៕

...Read More

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ​ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក ហ៊្វុយមីអាគី តាកាហាស៊ី អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងអញ្ជើញពិសា អាហារថ្ងៃត្រង់ការងារជាមួយ សមាគមជប៉ុន-កម្ពុជា ផងដែរ។

ក្នុងជំនួបនោះ លោក ហ៊្វុយមីអាគី តាកាហាស៊ី បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលតែងតែចូលរួមគាំទ្រដល់សកម្មភាពរបស់សមាគមមិត្តភាពជប៉ុនកម្ពុជា ហើយក៏បានស្វាគមន៍វត្តមានសម្ដេចតេជោនៅប្រទេសជប៉ុន ក្នុងឱកាសនៃការប្រារព្ធខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសមាគម ដែលបានគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជាហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ថាជប៉ុនបានជួយដល់ដំណើរការបោះឆ្នោត និងបានស្នើជប៉ុនបន្តការចូលរួមជួយគាំទ្រនៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជាជាបន្តទៀត ពីព្រោះការបោះឆ្នោតកម្ពុជានេះគឺមានលក្ខណៈជាទៀងទាត់តាមអាណត្តិនីមួយៗ។

លោកប្រធានសមាគមក៏បានលើកឡើងពីការបង្កើតនូវសារមន្ទីរទឹក និងអភិរក្សត្រីនៅតំបន់មេគង្គនៅកម្ពុជាជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ហើយជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ និងបានផ្តល់នូវអនុសាសន៍ក្នុងការបង្កើតសារមន្ទីទឹក និងអភិរក្សត្រីនេះគឺត្រូវមានរួមបញ្ចូលទាំងការភ្ញាស់កូនត្រីផងដែរដើម្បីអាចចែកចាយកូនត្រីដល់កសិករយើងយកទៅចិញ្ចឹមផងដែរ៕

...Read More

ប្រសាសន៍សំខាន់ៗនៃការធ្វើសន្និសីទសារព័ត៌មានរួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ នៅទីស្តីគណៈរដ្ឋមន្រ្តីរបស់ជប៉ុន

FN ៖ បន្ទាប់ពីបញ្ចប់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន, នៅវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ ត្រូវនឹងម៉ោងប្រមាណ៣រសៀល ម៉ោងនៅជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើសន្និសិទសារព័ត៌មានរួមគ្នា នាទីក្រុងតូក្យូ ប្រមាណ១៥នាទី។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់មេដឹកនាំកំពូលទាំងពីរ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន៖

លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន,

* នាយករដ្ឋមន្រ្តីជប៉ុន សម្តែងភាពរីករាយ ដែលបានទទួលស្វាគមន៍ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុនលើកនេះ ដែលធ្វើឡើងចំខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

* នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងថា រយៈពេល២៥ឆ្នាំបានកន្លងផុតទៅហើយ បន្ទាប់ពីការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលធ្វើឡើងដោយអ៊ុនតាក់ (UNTAC)។ កម្ពុជាដែលទទួល កេរ្តិ៍ដំណែលអវិជ្ជមានដោយសារសង្រ្គាម បានពុះពារជាបន្តបន្ទាប់រហូតដល់មានការរីកចម្រើន អភិវឌ្ឍសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។

* លោក អាបេ បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនជាបន្តបន្ទាប់

* លោក អាបេ បានថ្លែងបន្តថា ជប៉ុនបានអមដំណើរជាមួយកម្ពុជា ហើយជប៉ុនរំពឹងថា ប្រទេសកម្ពុជា ​នឹងបន្តរីកចម្រើនទៅមុខថែមទៀត ជាមួយនឹងដំណើរការប្រជាធិបតេយ្យ និងការសាមគ្គីរបស់ប្រជាពលរដ្ឋទាំងអស់។ យើងបានព្រមព្រៀងគ្នា សម្រាប់បន្តកិច្ចសហប្រតិបត្តិការលើគោលដៅនេះ។

* នាយករដ្ឋមន្រ្តី អាបេ បានថ្លែងថា តាំងចិត្តសហការជាមួយសម្តេចតេជោ ហ៊ុន សែន ដែលនឹងដឹកនាំកិច្ចប្រជុំនៅថ្ងៃស្អែក ឱ្យទទួលជោគជ័យយ៉ាងរលូន។

* នាយករដ្ឋមន្រ្តីជប៉ុន បានបន្តថា យើងបានឯកភាពគ្នា នឹងបន្តកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗនៅក្នុងតំបន់ និងលើសកលលោក។

* នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងថា ឆ្នាំ២០១៩...Read More


សម្តេចតេជោ ប្រាប់ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជាថា សភាពការណ៍កម្ពុជាពេលនេះ ខុសគ្នាស្រឡះពីសភាពការណ៍ក្រោយការបោះឆ្នោតឆ្នាំ២០១៣

FN ៖ ខណៈកំពុងមានវត្តមាននៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់​លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជាថា សភាពការណ៍ប្រទេសកម្ពុជា នៅពេលនេះ គឺមានភាពខុសគ្នាស្រឡះពីសភាពការណ៍ក្រោយការបោះឆ្នោត ឆ្នាំ២០១៣ ដែលបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរហូតដល់មានប្រជាពលរដ្ឋបាត់បង់ជីវិត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ខណៈដែលសម្តេច បានអនុញ្ញាតឱ្យ លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា ចូលជួបពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ បានមានប្រសាសន៍ថា សភាពការណ៍កម្ពុជានៅពេលនេះ គឺមានភាពខុសគ្នាស្រឡះពីសភាពការក្រោយការបោះឆ្នោតឆ្នាំ២០១៣ ពោលគឺសភាពការណ៍កាលពីឆ្នាំ២០១៣ នៅពេលនេះ គឺមានចំនួនមនុស្សស្លាប់ ដែលបង្កដោយ ពួកជ្រុលនិយមមិនទទួលយកលទ្ធផលនៃការបោះឆ្នោត។ ផ្ទុយស្រឡះកាលពីពេលនោះ នៅពេលនេះប្រជាជនកម្ពុជា កំពុងទទួលបាននូវភាពសប្បាយរីករាយ ក្នុងការទទួលអំណរនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងបន្តថា ពេលនេះកម្ពុជាបានបង្កើតនូវរាជរដ្ឋាភិបាលថ្មី ដោយគ្មានអ្វីប្រប្រួល ហើយតាមរយៈកិច្ចសន្ទនាគ្នានោះ។ សម្តេចបានថ្លែងអំណរគុណសាជាថ្មីជូនចំពោះ លោក ស៊ិនហ្សូ អាបេ និងអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យជប៉ុន ដែលបានផ្ញើសារលិខិតអបអរសាទរ សម្តេចដែលត្រូវបានជ្រើសតាំងជាថ្មី ជានាយករដ្ឋមន្រ្តីនីតិកាលទី៦ នៃរដ្ឋសភា។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរជូនចំពោះ លោក ស្សិនហ្សូ អាបេ ដែលត្រូវបាន ជ្រើសតាំងជាប្រធានគណបក្សប្រជាធិបតេយ្យជប៉ុនជាថ្មីម្តងទៀត និងត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីជប៉ុនជាថ្មីផងដែរ។

ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា មានប្រសាសន៍ជម្រាបជូនសម្តេចតេជោថា រូបលោកធ្លាប់បានជួបសម្តេចតេជោ ក្នុងឱកាសដែលរូបលោកនាំយកនូវសារលិខិតអបអរសាទររបស់ លោកអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យជប៉ុន ជូនចំពោះសម្តេច កាលពីថ្ងៃទី១០ ខែសីហាកន្លងទៅ នៅរាជធានីភ្នំពេញ។

លោកប្រធានក៏បានរំលឹកអំពីទទួលរូបលោកដោយកក់ក្តៅបំផុតពីសម្តេចតេជោ នៅរាជធានីភ្នំពេញ។ លោកប្រធានបន្តថា ក្រោយពីបានស្តាប់នូវប្រសាសន៍របស់សម្តេច គឺរូបលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ...Read More


សម្តេចតេជោ ហ៊ុន សែន ចាត់ចែងរឿងសំខាន់ៗពីរ សម្រួលដល់ជនរួមជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទោះបីជាមិនបានមានវត្តមានក្នុងប្រទេស ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌជាមួយប្រជាពលរដ្ឋ ក៏សម្តេចបានចាត់ចែងការងារសំខាន់ៗចំនួន២ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

កិច្ចការសំខាន់ៗដែលសម្តេចបានចាត់ចែងនោះ គឺចេញរថយន្តក្រុងសាធារណៈ ដឹកជញ្ជូនប្រជាពលរដ្ឋទៅមកស្រុកកំណើតដោយមិនគិតថ្លៃ និងមួយទៀត គឺជំរុញដំឡើងប្រាក់ឈ្នូលជូនកម្មករឱ្យច្រើនជាងមុន ព្រមទាំងបើកប្រាក់ខែកន្លះខែមុន នៅឱកាសបុណ្យជាតិនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះថា៖ «ព្រោះតែកាតព្វកិច្ចដើម្បីបុព្វហេតុជាតិ ភ្ជុំបិណ្ឌឆ្នាំនេះខ្ញុំមិនបាននៅធ្វើបុណ្យទាននៅវត្តជាមួយបងប្អូនជនរួមជាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ឡើយ។ ប៉ុន្តែខ្ញុំបានចាត់វិធានការតាមរយៈសាលារាជធានីភ្នំពេញ ដើម្បីឱ្យបងប្អូន ក្មួយៗ ចំណាកស្រុកមកភ្នំពេញ អាចធ្វើដំណើរទៅស្រុកជួបឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារជាទីស្រឡាញ់បានដោយមិនគិតថ្លៃ និងប្រកបដោយសុវត្ថិភាព»។

សម្តេចបានបន្តថា «ចំពោះក្មួយៗ ជាកម្មករ កម្មការីនី ពូបានរៀបចំឱ្យក្មួយៗទទួលបានប្រាក់ខែកាន់តែច្រើនជាងឆ្នាំមុន និងបានឱ្យថៅកែបើកប្រាក់ខែកន្លះខែម្តង។ ពូសង្ឃឹមថា ភ្ជុំលើកនេះ ក្មួយៗនឹងបានសប្បាយរីករាយជាមួយគ្រួសារដោយធូរធារជាងមុន។ ចំពោះក្មួយៗដែលជ្រើសរើសមិនទៅស្រុក ដោយការចាំបាច់ណាមួយនោះសូមក្មួយកុំអាក់អន់ចិត្តត្បិតពូក៏អត់បានមកស្រុកដែរ»។

យ៉ាងណាក៏ដោយ ទាំងចំពោះក្មួយៗ ដែលជាប់ភារកិច្ច និងក្មួយៗដែលបានទៅលេងស្រុក ទាំងបងប្អូនជនរួមជាតិទាំងអស់ សម្តេចបានជូនពរឱ្យទាំងអស់គ្នាបានសប្បាយរីករាយក្នុងពេលភ្ជុំបិណ្ឌ និងសូមឱ្យជនរួមជាតិទាំងអស់មានសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បាន និងកំពុងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់១០ ខែតុលា ឆ្នាំ២០១៨។ កិច្ចប្រជុំនេះ ពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ដែលនឹងប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

«ទិវាគ្រូបង្រៀន ៥ តុលា» ឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ពិធីនេះមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោកគ្រូ អ្នកគ្រូ មកពីបណ្តាខេត្តនានា មន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបទៀត។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យនេះជាសម័យបាតុកម្ម ហើយដំណើរសម្តេចទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏នឹងមានការធ្វើបាតុកម្មប្រឆាំងដំណើរ របស់សម្តេចទៀតហើយ។ ប៉ុន្តែចំនួនអ្នកមកទទួល និងអ្នកធ្វើបាតុកម្ម គឺមានចំនួនខុសគ្នាច្រើនណាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រូដែលនាំគ្នាធ្វើបាតុកម្មនៅថ្ងៃនេះ បើធៀបជាមួយគ្រូចូលរួមសាទរទិវាគ្រូបង្រៀនខុសគ្នាឆ្ងាយណាស់។

* សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យអាណាព្យាបាល និងសិស្សទាំងអស់ ត្រូវមើលឃើញពីគុណសម្បត្តិរបស់គ្រូ មិនមែនកូនរៀនពូកែមកពូ ហើយរៀនមិនពូកែមកពីគ្រូនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្មួយសម្តេចម្នាក់កំពុងជាប់ពន្ធនាគារ ដោយសម្តេចថា នោះជាច្បាប់មិនអាចលើកលែងបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រូបង្រៀនអាចបង្រៀនសិស្សឲ្យធ្វើសេដ្ឋី ប៉ុន្តែគ្មានគ្រូណាម្នាក់បង្រៀនរហូតធ្វើជាសេដ្ឋីនោះទេ អ្នកខ្លះខ្វះលុយបោះពុម្ពសៀវភៅថែមទៀតផង។

* សម្តេចតេជោ ហ៊ុន...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយបញ្ចប់បេសកកម្មការងារដ៏មមាញឹកហើយនោះ ក៏មិនភ្លេចការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅអាមេរិក ដែលទន្ទឹងរង់ចាំសម្តេចនោះដែរ។ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុងញូវយ៉ក សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអាមេរិកប្រមាណជា ២ពាន់នាក់ នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុងញូវយ៉ក។

ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីនឹករលឹករបស់សម្តេចតេជោ ចំពោះបងប្អូនខ្មែរនៅអាមេរិក និងបានអរគុណដល់បងប្អូនខ្មែរដែលបានរង់ចាំជួបសម្តេច។ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងបង្ហាញពីស្ថានការណ៍នយោបាយនៅកម្ពុជា ព្រមទាំងការងារដឹកនាំ និងអភិវឌ្ឍជាតិជាច្រើនទៀត។

ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអាមេរិករយៈពេលជាងពីរម៉ោង៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណពលរដ្ឋខ្មែរនៅអាមេរិកទាំងអស់ ដែលបានស្វាគមន៍ចំពោះដំណើររបស់សម្តេច។ សម្តេចបានហៅការស្វាគមន៍របស់បងប្អូនខ្មែរនៅអាមេរិក គឺជាការលើកទឹកចិត្តសម្តេច។

* សម្តេចតេជោ ប្រាប់ខ្មែរនៅក្រៅប្រទេសថា នឹងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ក្រុមប៉ុនប៉ងបំផ្លាញជាតិរលាយរលត់ពីភពផែនដីនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅប្រទេស បើទោះបីមិនបានទៅចូលរួមបោះឆ្នោត តែបានធ្វើវីដេអូឃ្លីបអំពាវនាវឲ្យខ្មែរនៅក្នុងស្រុកចេញទៅបោះឆ្នោត ដែលជាការគាំទ្រដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអំពាវនាវរបស់ខ្មែរនៅក្រៅប្រទេស គឺជារឿងត្រឹមត្រូវ ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្មើនឹងការបោះឆ្នោតការពារនូវសុខសន្តិភាព និងការអភិវឌ្ឍ។

* សម្តេចនាយករដ្ឋមន្ត្រី ប្រាប់ខ្មែរនៅក្រៅប្រទេសថា សម្តេចមិនអនុញ្ញាត និងអត់ឱនឲ្យនរណាម្នាក់នាំកម្ពុជាទៅរកភ្លើងសង្គ្រាមជាថ្មីនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចឆ្អែតឆ្អន់ហើយចំពោះភ្លើងសង្គ្រាម រហូតត្រូវពិការភ្នែកម្ខាងថែមទៀតផងដែរ។ ដូច្នេះសម្តេចមិនចង់ឃើញសង្គ្រាមបំផ្លាញកម្ពុជាកើតឡើងជាថ្មីនោះឡើយ។

* ក្នុងជំនួបសំណេះសំណាលជាមួយខ្មែរនៅក្រៅប្រទេសសម្តេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិនៃការបែកបាក់របស់ជាតិខ្មែរពីអតីតកាល និងការឈានមកដល់ការបង្រួបបង្រួមជាតិជាធ្លុង បញ្ចប់ការបែកបាក់ និងការបង្រួបបង្រួមជាតិមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំចុងក្រោយ នៅចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេច។

* សម្តេចតេជោ ហ៊ុន...Read More


ទៅមុខថយក្រោយ