
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្អាកការជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
លោក ថោង ខុន បានថ្លែងប្រាប់យ៉ាងដូច្នេះថា «សម្តេចបានសម្រេចផ្អាកការជួបជុំជាមួយក្រុមកីឡាកររាប់ពាន់នាក់ ដែលគ្រោងធ្វើនៅថ្ងៃទី០៤ ខែមេសាខាងមុខ»។
សូមជំរាបថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នេះ រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួន តាមរយៈសារាចរណែនាំដូចខាងក្រោម៖
១៖ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។
២៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។
៣៖ ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជា ចូលរួមប្រជុំនៅបណ្ដាប្រទេសដូចជាបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំ ឲ្យចូលរួមជំនួស។
៤៖ ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណា ដែលទើបវិលត្រឡប់ពីបណ្ដាលប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល។
នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា រកឃើញករណីកូវីដ១៩ ចំនួន៤ករណីទៀត នៅលើខ្លួនជនជាតិខ្មែរឥស្លាម ២នាក់ ជនជាតិខ្មែរដែលមកពីប្រទេសបារាំង១នាក់ និងកូនបុរសជនជាតិបារាំងអាយុ ៣៥ឆ្នាំមួយនាក់...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាបន្ទាន់មួយទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលកំពុងជាប់នៅដែនទឹកក្នុងប្រទេសវៀតណាម បន្ទាប់ពីវៀតណាម មិនឱ្យចូលព្រោះបារម្ភមានជំងឺកូវីត១៩ (COVID-19)។
ការដាក់បញ្ជាឱ្យចេញអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅលើនាវាទាំង៤គ្រឿង បានកើតឡើងបន្ទាប់ពីម្ចាស់នាវានេះ បានស្នើដោយផ្ទាល់ទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈទំព័រ Facebook របស់សម្តេច។
លោក ផាន សុបិន្ត ម្ចាស់នាវាទេសចរណ៍ បានសរសេររៀបរាបលើទំព័រ Facebook កាលពីថ្ងៃទី១៥ ខែមីនា ម្សិលមិញថា របស់លោកចំនួន៤គ្រឿង ដែលជានាវាចុះបញ្ជីនៅប្រទេសកម្ពុជា ដឹកភ្ញៀវពីខេត្តសៀមរាប ទៅកាន់ប្រទេសវៀតណាម ត្រូវបានជាប់គាំងនៅកណ្តាលទន្លេក្នុងប្រទេសវៀតណាម ដោយសារអាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យនាវាដាក់ភ្ញៀវនោះឡើយ។
លោក សុបិន្ត បន្តថា លើនាវានោះមាននាវិកសរុប ៩០នាក់ និងភ្ញៀវចម្រុះជាតិសាសន៍ជាង ៦០នាក់។ ការដែលវៀតណាម មិនអនុញ្ញាតឱ្យចូលចិត្តនេះ ធ្វើឱ្យនាវាជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់ ប្រេង និងអាហារហូបចុកលើនាវាផងដែរ។
លោក ផាន សុបិន្ត បានសុំសម្តេចតេជោជួយអន្តរាគមន៍ ដើម្បីបើកផ្លូវនៅក្អមសំណរឱ្យនាវាទាំង៤នេះ បានត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា សម្តេចតេជោបានបញ្ជាទៅលោកហើយកាលពីយប់មិញ ហើយក៏បានធ្វើការទាំងយប់ផងដែរ។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងចំណោមនាវាទាំង៤គ្រឿង នាវា៣គ្រឿង មានផ្ទុកអ្នកទេសចរដែលភាគច្រើនមកពីប្រទេសនៅតំបន់អឺរ៉ុប ហើយនាវាមួយគ្រឿងទៀត មិនមានអ្នកទេសចរទេ មានតែអ្នកបម្រើលើនាវាប៉ុណ្ណោះ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់ពេលនេះខាងនាវា ក៏ដូចជាក្រសួងកំពុងសម្របសម្រួលសុំចូលចតនៅក្នុងប្រទេសវៀតណាម។ តែបើវៀតណាម នៅតែមិនអនុញ្ញាតទៀត គឺរាជរដ្ឋាភិបាលនឹងអនុញ្ញាតឱ្យនាវាទាំង៤គ្រឿងត្រឡប់មកវិញ ដោយត្រូវសំចតនៅច្រកក្អមសំណរ ដើម្បីត្រួតពិនិត្យសុខភាពជាមុនសិន។
ក្នុងករណីពិនិត្យឃើញថា អ្នកទេសចរលើនាវាមិនមានបញ្ហាសុខភាពទេ នឹងត្រូវដឹកជញ្ជូនពួកគាត់ចូលមករាជធានីភ្នំពេញ៕
...
Read More
FN ៖ និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៤៥៨នាក់ នារី ២,៩៥៤នាក់ បានបិទបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។ ពិធីប្រគល់សញ្ញាបត្រជូននិស្សិតដែលបញ្ចប់ការសិក្សានេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។
និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះ រួមមានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩។ និស្សិតដែលទទួលសញ្ញាបត្រនេះរួមមាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣០នាក់ នារី២៣នាក់។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា៖
* ជាកិច្ចចាប់ផ្តើមសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានបង្ហាញឯកសណ្ឋានថ្មីដោយមានបង់កក្រមា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាឯកសណ្ឋានក្នុងសម័យជំងឺកូវីត១៩។ សម្តេចតេជោ បានបន្ថែមថា បើទោះបីចប់បញ្ហាកូវីត១៩ ក៏សម្តេចនៅតែប្រើដែរ។
* សម្តេចតេជោ ហ៊ុន សែន បានឱ្យពាក្យស្លោកថ្មីមួយពាក់ព័ន្ធនឹងក្រមានេះ គឺ «ក្រមាខ្មែរ ថែសុខភាព»។
* សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរចំពោះនិស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សា។ តែសម្តេចតេជោ ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ឱ្យបន្តអភិវឌ្ឍន៍សមត្ថភាព ដើម្បីឆ្លើយតបការវិវឌ្ឍន៍របស់សង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់គ្រឹះស្ថានអប់រំ សាស្ត្រាចារ្យ ត្រូវប្រឹងប្រែងរិះរកវិធីសាស្ត្រថ្មីៗ ដើម្បីពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាទទួលយកមនុស្សចូលធ្វើការដោយគ្រាន់តែមានសញ្ញាបត្រមួយសន្លឹក ហើយគ្មានសមត្ថភាពនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមត្ថភាពយើងមិនដល់ចូលធ្វើការមិនបាន បែរជាបន្ទោសថាគេពុករលួយនោះទេ។
* សម្តេចតេជោ...Read More

FN ៖ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា គឺផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះហើយ។
ពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ពិធីដាក់ឱ្យដំណើរការផ្លូវដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ កសិផលផ្សេងៗនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់យ៉ាងរាប់ពាន់នាក់ផ្សេងទៀត។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥៥ និងការបើកការដ្ឋានផ្លូវជាតិលេខ១០ គឺជាសមិទ្ធផលថ្មីទៀតសម្រាប់កម្ពុជា និងអ្នកពោធិ៍សាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់សន្តិភាព ដែលនាំឱ្យមានសមិទ្ធផលទាំងនេះ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា តំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ផ្តាច់ខ្លួនមួយតាំងពីសម័យអាណានិគមបារាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យតំបន់ស្រុកវាលវែងមានការបង្រួបបង្រួម នាំយកក្រុមផ្តាច់ខ្លួនរបស់ខ្មែរក្រហមរួមរស់ជាមួយរាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកនេះ ជាប្រវត្តិដ៏សែនឈឺចាប់ក្នុងអតីតកាលរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលរបស់កម្ពុជាមិនត្រឹមតែលំបាករឿងអត់ផ្លូវនោះទេ គឺលំបាករឿងអត់មានសុខសន្តិភាពថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលរបស់កម្ពុជាមានភាពជូរចត់ណាស់ ហើយលំបាកណាស់ទម្រាំរកបានសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More

FN ៖ ឆ្លើយតបជាមួយសារព័ត៌មានមួយចំនួន ដែលបង្ហោះលើបណ្តាញសង្គម Facebook បង្កឲ្យមានការយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទសាលារៀនទូទាំងខេត្តសៀបរាប ក្រោយមានការរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់នោះ, សម្តេចតេជោបានចេញបញ្ជាក់ឲ្យច្បាស់ថា «ការបិទសាលារៀន គឺបិទតែក្នុងក្រុងសៀមរាបមួយប៉ុណ្ណោះ មិនមែនបិទទូទាំងខេត្តសៀបរាបឡើយ»។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់បន្ថែមតាមរយៈការ Comments នៅលើ Facebook នារីម្នាក់ដែលបានស៊ែរព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធការបិទសាលារៀនយ៉ាងដូច្នេះថា «សូមបញ្ជាក់ឡើងវិញឲ្យច្បាស់ ការបិទសាលារៀន គឺបិទតែក្រុងសៀមរាបមួយទេ មិនមែនទូរទាំងខេត្តសៀមរាបនោះឡើយ។ គោលដៅនៃការបិទ គឺដើម្បីការពារកុមារ ដែលមិនចេះវិធីការពារខ្លួន។ សង្ឃឹមថាមាតាបិតា អាណាព្យបាលខិតខំឲ្យកូនចៅ ខិតខំរៀននៅផ្ទះក្នុងរយៈពេលនេះការបិទសាលាបណ្តោះអាសន្ននេះ»។
សូមជម្រាបថា ក្រោយទទួលបានបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៧ ខែមីនានេះ ក្រសួងអប់រំបានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ស្តីពីការសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សា នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោយរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់។
ក្រសួងបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងអស់ នៅក្នុងក្រុងសៀមរាប ត្រូវបិទទ្វារផ្អាកការសិក្សា ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដែលនេះ គឺជាវិធានការ ក្នុងការចូលរួមទប់ស្កាក់ ការរីករាលដាល់នៃជំងឺ Covid-19 បន្ទាប់ពីរកឃើញកើតមានលើបុរសជនជាតិខ្មែរម្នាក់ នៅក្រុងសៀមរាបនេះ៕
...
Read More
FN ៖ នៅរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០របស់ក្រសួងសុខាភិបាល។ ពិធីបិទសន្និបាតនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ដែលបានខិតខំអនុវត្តគោលនយោបាយសុខាភិបាល និងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ជាពិសេសលទ្ធផលនៃការផ្តល់សេវាអប់រំសុខភាព ការបង្ការជំងឺ ការពិនិត្យព្យាបាល និងការថែទាំសុខភាពជូនប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យសុខាភិបាលបាននិងកំពុងបន្តមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់ស្ថានភាព សុខភាពប្រជាជន ជាមួយនឹងការអភិវឌ្ឍប្រព័ន្ធគាំញរសុខភាពសង្គម ស្របតាមគោលដៅយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន និងភាគីញក់ព័ន្ធ ដើម្បីរៀបចំកែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធស្ថាប័ន តួនាទី និងមុខងារនៃអង្គភាពសុខាភិបាលនៅថ្នាក់ក្រោមជាតិ ហើយត្រូវរក្សាកិច្ចដំណើរការងារអង្គភាព សុខាភិបាលរាជធានី-ខេត្តដូចធម្មតា។ ជាពិសេសមិនត្រូវឱ្យមានការរឤក់រអួលដល់ដំណើរការផ្តល់សេវាសុខភាព ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់សេវាសុខភាពរបស់ប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងសុខាភិបាលត្រូវពិនិត្យកែសម្រួលនិងកំណត់តួនាទី និងមុខងាររបស់ក្រសួង និងអង្គភាពសុខាភិបាលក្រោមឱវាទនៅ ថ្នាក់ជាតិ ដើម្បីអនុវត្តប្រកបដោយតម្លាភាពនិងមានគណនេយ្យភាព រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋបាលរាជធានី-ខេត្តត្រូវខិតខំផ្សព្វផ្សាយកៀរគរការគាំទ្រថវិកា សម្ភារ និងបច្ចេកទេសពីស្ថាប័ន និងភាគីញក់ព័ន្ធនានា ដោយប្រើប្រាស់ធនធាន ឆន្ទានុសិទ្ធិរបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែន សមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា...Read More

FN ៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌»។
ភ្ជាប់នឹងការប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅរសៀលថ្ងៃនេះ ក៏បានរៀបចំពិធីបិទមហោស្រពសិល្បៈយុវជនទូទាំង ប្រទេសលើកទី៦ និងការពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីផងដែរ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា៖
* សម្តេចតេជោ ហ៊ុន សែន សូមឧទ្ទិស «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២២» ចំពោះគុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់។
* សម្តេចតេជោ ហ៊ុន សែន សូមឱ្យទិវានេះស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរ គ្រប់ៗរូប ជាមួយនឹងមនសិការ ស្នេហាជាតិ និងស្មារតី ស្រឡាញ់សិល្បៈវប្បធម៌ជាតិ។
* សម្តេចតេជោ ហ៊ុន សែន សូមឱ្យមានសាមគ្គីផ្ទៃក្នុងល្អ និងកិច្ចសហការជួយគ្នា ទៅវិញទៅមក ក្នុងចំណោមយុវជនកម្ពុជាដែលជាអ្នកបន្តវេន ជាមួយនឹងស្មារតី ទទួល ខុសត្រូវខ្ពស់ ថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិកម្ពុជាឱ្យ បានស្ថិតស្ថេរគង់វង្ស ជារៀងរហូត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ គណៈកម្មការ អន្តរក្រសួង ក៏ដូចជាក្រុមការងារទាំងអស់ ដែលបាន ខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងសកម្មរៀបចំព្រឹត្តិការណ៍វប្បធម៌ជាតិ ជារៀងរាល់ឆ្នាំ រួមជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗ រំលេចនូវស្នាដៃ បុព្វបុរសខ្មែរដែលបាន បន្សល់នូវ ស្នាដៃវប្បធម៌ដ៏សម្បូរបែបដែល ជាមរតកមានតម្លៃមិនឤចកាត់ថ្លៃបានសម្រាប់...Read More

FN ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ ក្នុងនោះនារី៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
ពិធីប្រគល់សញ្ញាបត្រធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលបានសញ្ញាបត្រនេះរួមមាន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតអាស៊ីអឺរ៉ុប៖
* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ស្ថាប័នរដ្ឋ និងឯកជន បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំឱ្យកាន់តែល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុណភាពអប់រំ នៅតែជាចំណុចស្នូលដែលត្រូវយកចិត្តទុកដាក់សម្រាប់វិស័យអប់រំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសិក្សាត្រូវធ្វើឡើងពេញមួយជីវិត មិនមែនបានសញ្ញាបត្របរិញ្ញា អនុបណ្ឌិត ឬបណ្ឌិតហើយ ត្រូវដើរពើងទ្រូងនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា រស់នៅក្នុងសង្គមទាមទារឱ្យតាមដានជាប់ជាប្រចាំចំពោះបញ្ហាទាំងឡាយនៅក្នុងសង្គមទាំងក្នុងប្រទេស និងលើពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន អរគុណសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបានផ្តល់អាហារូបករណ៍សម្រាប់សម្តេច។ ចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០១៩-២០២០ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបផ្តល់អាហារូបករណ៍ជូនសម្តេចចំនួន ១២៥៣កន្លែង។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងមួយខែសម្តេចឧបត្ថម្ភថវិកា និងអង្ករដល់និស្សិតក្រីក្រតាមសាកលវិទ្យាល័យចំនួន៥ សរុបជាង ៥ពាន់ដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពន្យាពេលកិច្ចប្រជុំកំពូលរវាងអាមេរិក-អាស៊ាន នៅសហរដ្ឋអាមេរិក មានតែអាមេរិកប៉ុណ្ណោះអាចបញ្ជាក់ពីមូលហេតុពិត។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចជឿថា...Read More

FN ៖ នៅថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី។
ពិធីស្រោចស្រពព្រះសុគន្ធវារី ត្រូវប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។ សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលនឹងត្រូវនឹងស្រោចស្រពព្រះសុគន្ធវារី នៅថ្ងៃនេះរួមមាន៖ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១, សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣។
សូមបញ្ជាក់ថា សម្តេចព្រះសង្ឃទាំង៣ព្រះអង្គ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តម្លើង និងតែងតាំងជាសម្តេចព្រះសង្ឃនាយករងទី១, ទី២ និងទី៣ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរថាសំណេះសំណាលក្នុងឱកាសអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ នៅវត្តចំពុះក្អែក នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតែងតាំងតំណែងមិនមែនលំបាកតែផ្នែកអាណាចក្រនោះទេ ខាងវិស័យពុទ្ធចក្រក៏លំបាកផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា លោកទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កំពុងធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះមានជម្លោះផ្នែកសាសនាច្រើនណាស់។ ដូច្នេះការគ្រប់គ្រងរដ្ឋមួយទាមទារឱ្យមានការធ្វើសុខដុមនីយកម្ម...Read More

FN ៖ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ បិទបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះហើយ។ ផ្លូវមួយខ្សែលើដែនដីអតីតសមប្រយុទ្ធ ក្នុងប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជានេះ បានចំណាយពេលសាងសង់ជិត៤ឆ្នាំ ជាមួយថវិកាជិត១២៣លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពរួមគ្នា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវដ៏មានសារៈសំខាន់មួយខ្សែនេះ។ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រជាពលរដ្ឋរាប់ពាន់នាក់ ក៏បានអញ្ជើញចូលរួមអបអរសាទរចំពោះសមិទ្ធផល ជាប្រវត្តិសាស្ត្រលើដីជាយដែននេះផងដែរ។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានសុន្ទរកថាសំណេះសំណាលជាមួយខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យគាំទ្រសម្តេច គាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ បានចូលរួមជាមួយប្រជាពលរដ្ឋក្នុងកិច្ចដំណើរការរបស់ជាតិទាំងឡាយ ជាពិសេសដំណើរស្វែងរកសុខសន្តិភាព និងបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនបញ្ចប់តំណែងត្រឹមឆ្នាំ២០២៣នោះទេ គឺនឹងបន្តគ្រប់គ្រងតំណែងនាយករដ្ឋមន្ត្រី រហូតដល់ឆ្នាំ២០២៨ និងឆ្នាំបន្តបន្ទាប់ទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រសម្តេចឱ្យបន្តដឹកនាំប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥៨ បានធ្វើឱ្យសម្តេចសម្រេចគោលដៅសំខាន់ពីរក្នុងពេលតែមួយ។ គោលដៅទាំងពីរនោះ គឺការប្រែក្លាយតំបន់អតីតសមភូមិទៅជាតំបន់អភិវឌ្ឍន៍ និងការប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការដោះដូរទំនិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាព ដែលរួមចំណែកជាមួយប្រជាពលរដ្ឋគ្រប់ភាគីពាក់ព័ន្ធ ក្នុងការបិទបញ្ចប់សង្គ្រាម និងការរួបរួមគ្នាឡើងវិញ...Read More

FN ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។
សិស្សដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនៅព្រឹកថ្ងៃនេះ រួមមានសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០, សិស្សមន្ត្រីក្រមការ ជំនាន់ទី៨ និងកម្មសិក្សាការី ឆ្នាំ២០១៨។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់សិស្សសាលាភូមិន្ទនៅពេលពួកគេបញ្ចប់ការសិក្សា ដើម្បីផ្តល់នូវដំបូន្មាន និងអនុសាសន៍ផ្សេងៗជូនដល់សិស្សដែលជាមន្ត្រីរាជការ ក្នុងការពង្រឹងប្រសិទ្ធភាពលើការងាររបស់ពួកគេ។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តល់ដំបូន្មាន និងក្រើនរំលឹកដល់មន្រ្តីដូចខាងក្រោម៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើឧបករណ៍ទំនើប តែមនុស្សមិនទំនើបទេ ការងារនៅតែដដែល។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រសួង ស្ថាប័នមួយដំណើរការទៅល្អប្រសើរ គឺត្រូវការជាចាំបាច់នូវគុណភាពរបស់មន្ត្រី។
* សម្តេចតេជោ ហ៊ុន សែន រំលឹកមន្ត្រីថា ត្រូវចាំឱ្យច្បាស់ថាខ្លួនមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីមិនត្រូវដើរពើងទ្រូងនោះទេ ការពើងទ្រូងនឹងនាំដល់ក្តីវិនាស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីត្រូវចាំថា ប្រជាពលរដ្ឋជាគោលដៅត្រូវយកចិត្តទុកដាក់ មិនមែនជាគោលដៅត្រូវបំផ្លាញនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទុកមន្ត្រីឆ្មើងឆ្មៃ មន្ត្រីដែលធ្វើជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកមន្ត្រីថា ពេលនៅឱ្យប្រជាពលរដ្ឋស្រឡាញ់ និងពេលចេញត្រូវឱ្យប្រជាពលរដ្ឋនឹក។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កន្លែងណាមានបញ្ហា គឺត្រូវតែមានមុខរបស់មន្ត្រី។
*...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ រួមមានបញ្ហាអនុគ្រោះពន្ធ EBA, ពាក់ព័ន្ធមេរោគ Covid-19 នឹងបញ្ហាមួយចំនួនពាក់ព័ន្ធសេដ្ឋកិច្ច។
ក្រៅពីសម្តេចថ្លែងសារពិសេស, សម្តេចបានអនុញ្ញាតឲ្យមានវេទិកាសំណួរ និងចម្លើយជាមួយអ្នកព័ត៌មានផងដែរ។ ការថ្លែងសារពិសេស និងឆ្លើយសំណួរអ្នកសារព័ត៌មានពីសំណាក់សម្តេចតេជោ នៅវិមានសន្តិភាព មានរយៈពេលរហូតដល់ប្រមាណ៥ម៉ោង។
ខាងក្រោមជាសម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បូករួមទាំងការឆ្លើយសំណួររបស់អ្នកសារព័ត៌មាន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាថ្មីៗនេះ ជំងឺរលាកផ្លូវដង្ហើមកូរ៉ូណាថ្មី បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយទៀត សម្រាប់ពិភពលោក
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផលប៉ះពាល់ដោយ Covid-19 កើតឡើងលឿន ដែលមិនអាចព្យាករណ៍បាន ដែលទាញទម្លាក់សេដ្ឋកិច្ច
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺ Covid-19 ក៏មានផល់ប៉ះពាល់ដល់ផ្នែកសំខាន់ៗរបស់កម្ពុជា ក្នុងនោះវិស័យ២ប៉ះពាល់ធ្ងន់ជាងគេ គឺទី១ វិ័ស័យទេសចរណ៍ និងទី២ វិស័យកាត់ដេរ ដោយសារខ្វះវត្ថុធាតុដើម
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនឱបដៃមើល រោងចក្រប៉ះពាល់ កម្មករបាត់បង់ការងារ វិស័យមួយចំនួនធ្លាក់ចុះ ដែលធ្វើឱ្យថមថយសេដ្ឋកិច្ចជាតិឡើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីជួយដល់វិស័យមួយចំនួន គាំទ្រដល់សេដ្ឋកិច្ច និងសង្គម
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញវិធានការ៣ចំណុច ដើម្បីទប់ទល់ជាមួយការប៉ះពាល់ដោយ ជំងឺ...Read More
ទៅមុខថយក្រោយ