FN ៖ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា គឺផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះហើយ។
ពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ពិធីដាក់ឱ្យដំណើរការផ្លូវដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ កសិផលផ្សេងៗនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់យ៉ាងរាប់ពាន់នាក់ផ្សេងទៀត។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥៥ និងការបើកការដ្ឋានផ្លូវជាតិលេខ១០ គឺជាសមិទ្ធផលថ្មីទៀតសម្រាប់កម្ពុជា និងអ្នកពោធិ៍សាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់សន្តិភាព ដែលនាំឱ្យមានសមិទ្ធផលទាំងនេះ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា តំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ផ្តាច់ខ្លួនមួយតាំងពីសម័យអាណានិគមបារាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យតំបន់ស្រុកវាលវែងមានការបង្រួបបង្រួម នាំយកក្រុមផ្តាច់ខ្លួនរបស់ខ្មែរក្រហមរួមរស់ជាមួយរាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកនេះ ជាប្រវត្តិដ៏សែនឈឺចាប់ក្នុងអតីតកាលរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលរបស់កម្ពុជាមិនត្រឹមតែលំបាករឿងអត់ផ្លូវនោះទេ គឺលំបាករឿងអត់មានសុខសន្តិភាពថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលរបស់កម្ពុជាមានភាពជូរចត់ណាស់ ហើយលំបាកណាស់ទម្រាំរកបានសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឋានៈជាកូនកសិករក្រីក្រម្នាក់ មានបំណងត្រឹមធ្វើគ្រូបង្រៀន បានក្លាយទៅជាអ្នកដោះស្រាយបញ្ហាសង្គ្រាម និងរកសុខសន្តិភាពនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន គឺជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥៥ ជាផ្លូវមួយដែលលំបាកសាងសង់ជាងគេនៅក្នុងប្រទេសកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានឱ្យរហស្សនាមផ្លូវជាតិលេខ៥៥ ជាផ្លូវបុប្ផាលាក់ខ្លួន ព្រោះកម្រមានអ្នកមកដល់។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋខ្មែរនៅតំបន់ផ្សេងៗ នឹងមកលេងនៅតំបន់ស្រុកវាលវែង ដែលជាកន្លែងមានអំណោយផលខ្ពស់សម្រាប់វិស័យទេសចរណ៍។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការបើកច្រកថ្មដាភ្ជាប់ខេត្តពោធិ៍សាត់ របស់កម្ពុជា ជាមួយខេត្តត្រាត របស់ថៃ។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា ការបើកច្រកព្រំដែននេះ នឹងបង្កើតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
* សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា បើចិនមិនជួយទេ តើនរណាជួយសាងសង់ផ្លូវជាតិលេខ៥៥។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវនៅស្រុកខ្មែរ ដែលសាងសង់រួច និងកំពុងសាងសង់ជាង ៣ពាន់គីឡូម៉ែត្រ បើចិនមិនជួយ តើនរណាជួយ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងចិន មិនមែនត្រឹមតែជាង ៦០ឆ្នាំនោះទេ គឺមានរាប់ពាន់ឆ្នាំមកហើយ។
* សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងស្រុកវាលវែង មានភ្នំមួយឈ្មោះ «ភ្នំចិនយំ»។ «ភ្នំចិនយំ» នេះដោយសារតែចិន បានមករកស៊ីលក់ស្រា ហើយពេលដឹកស្រាកាត់ភ្នំរអិលបែកពាងស្រា នាំឱ្យចិនយំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកស្រុកវាលវែង អ្នកភ្នំក្រវ៉ាញ លែងឯកោ លែងលំបាកដូចមុនទៀតហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្រុកវាលវែង ជាស្រុកបង្កប់មីនច្រើនជាងគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងប្រឹងប្រែងក្នុងការដោះមីន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសគ្មានគ្រាប់មីននៅឆ្នាំ២០២៥។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់គ្រាប់មីន ឱ្យចៀសឆ្ងាយកុំប្រថុយប្រថានទៅធ្វើសកម្មភាពតាមតំបន់មិនទាន់ដោះគ្រាប់មីន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះ គឺជាសមិទ្ធផលបន្សល់ទុកពីសង្គ្រាម ដែលត្រូវទាមទាររួមគ្នាការពារសុខសន្តិភាពនាពេលបច្ចុប្បន្ន កុំឱ្យកើតមានសង្គ្រាមជាថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវមួយខ្សែនេះ អ្នកវាលវែងទទួលបានផលប្រយោជន៍ច្រើនជាងគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ១០ នឹងផ្តល់ភាពងាយស្រួលសម្រាប់ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យនិពន្ធបទចម្រៀមួយបទមានចំណងជើងថា «សំណាងថ្មដា វាសនាវាលវែង» រំលេចពីការទទួលបានសមិទ្ធផលផ្លូវនៅក្នុងតំបន់នេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតំបន់វាលវែងទៅថ្ងៃមុខអាចនឹងមានរោងចក្រ ព្រោះជាចំណុចកណ្តាលមួយ។
* សម្តេចតេជោ ហ៊ុន សែន សរសើរចិនថា និយាយតិច តែធ្វើច្រើន ខុសពីបណ្តាប្រទេសមួយចំនួន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសខ្លះធ្វើតិច តែនិយាយច្រើន ហើយគំរាមថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា ប្រឹងរកលុយសាងសង់ផ្លូវឱ្យវែង ហើយឱ្យមានស្តង់ដារជាប់បានយូរទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបញ្ចប់ពាក្យចាក់ស្តើង ស៊ីក្រាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់អ្នកវិភាគទាំងឡាយថ្លឹងថ្លែងក្នុងការវិភាគរឿងទំនាក់ទំនងរវាងកម្ពុជា និងចិន។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រតិកម្មថា ជុំវិញការវាយនិស្សិតសិង្ហបុរីពីសំណាក់និស្សិតអង់គ្លេសផងដែរ។ សម្តេចតេជោ ចោទសួរថា សិទ្ធិមនុស្សនៅឯណា?
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋឱ្យនាំគ្នាប្រើក្រមាជំនួសម៉ាស់ ដើម្បីបង្ការជំងឺកូវីត១៩។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចទទួលបានជំនួយតម្លៃជិត១លានដុល្លារ សម្ភារៈផ្នែកវេជ្ជសាស្ត្រម៉ាក «ឌុយប៉ុង» ដែលផលិតនៅកំពង់ចាម និងស្វាយរៀង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួយនេះសម្តេចគ្រោងផ្តល់ទៅចិន តែចិនបានបង្វែរមកវិញ ហើយបន្ថែមជំនួយមួយចំនួនទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីត១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់គ្រូពេទ្យបានប្រឹងប្រែងយកសំណាករបស់អ្នកពាក់ព័ន្ធ និងក្រុមគ្រួសាររបស់បុរសកើតជំងឺកូវីត១៩ ទៅពិនិត្យ។
* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកភរិយា និងសាច់ញាតិរបស់បុរសកើតជំងឺកូវីត១៩ មានភាពក្លាហានណាស់ ដែលបានចេញមកបកស្រាយលើបញ្ហានេះ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងអញ្ជើញទៅខេត្តសៀមរាប ដើម្បីទប់ស្កាត់ការភ័យខ្លាចហួសហេតុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនរារាំងការជ្រួលទៅទិញអង្ករ និងទំនិញផ្សេងៗនោះទេ តែសម្តេចអំពាវនាវដល់អ្នកលក់កុំឱ្យឡើងថ្លៃហួសហេតុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្ករនៅកម្ពុជា មិនចេះខ្វះនោះទេ ទោះមិនធ្វើមួយឆ្នាំក៏មិនខ្វះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងមិនលើកពេលនោះទេ។ សម្តេចគ្រោងជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅខេត្តបាត់ដំបងថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋរើសយកវិធានការការពារជំងឺកូវីត តែមិនត្រូវខ្លាចហួសហេតុនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងតបអ្នករិះគន់ថា បើពេទ្យកម្ពុជាខ្សោយ ចុះហេតុអ្វីពេទ្យនៅអាមេរិក និងប្រទេសលោកខាងលិច ក៏មានអ្នកស្លាប់ដោយសារកូវីតដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រតិកម្មតបជាមួយវៀតណាម ជុំវិញការផ្សាយរបស់ព័ត៌មាន VNA របស់វៀតណាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រតិកម្មរបស់សម្តេច បានធ្វើឡើងបន្ទាប់ពី VNA វៀតណាម ផ្សាយថា វៀតណាមរឹតត្បិតការធ្វើដំណើររបស់ពលរដ្ឋកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណៈសុខាភិបាលវៀតណាម មិនបានចុចចំឈ្មោះប្រទេសណានោះទេ ចំពោះវិធានការទប់ស្កាត់ជំងឺកូវីត១៩នេះ តែព័ត៌មានវៀតណាម VNA បានចុះចំពោះប្រទេសមកពីអឺរ៉ុប និងកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពត្រូវជួបជាមួយពេទ្យក្នុងការពិនិត្យសុខភាព។
* សម្តេចតេជោ ហ៊ុន សែន បានព្រមានទៅបុគ្គលរស់នៅកំពង់ត្របែក ខេត្តព្រៃវែង ឱ្យប្រយ័ត្នប្រយែងលើការនិយាយថា សម្តេចត្រូវបានបញ្ជូនសម្ងាត់ទៅសិង្ហបុរី។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសទាំងអស់កុំលាបពណ៌កម្ពុជា រឿងជំងឺកូវីត១៩។
* សម្តេចតេជោ ហ៊ុន សែន បានអរគុណវៀតណាម ដែលបានទាមទារឱ្យ VNA កែតម្រូវលើការចុះផ្សាយរបស់វៀតណាម ចំពោះការរើសអើងលើកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មិត្តចិនបានត្រៀមនាវា៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើមសម្រាប់រោងចក្រនៅកម្ពុជា, ៥គ្រឿងចូលចតនៅព្រះសីហនុ និង២គ្រឿងនៅកំពង់ផែហូជីមីង នៅវៀតណាម
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់រោងចក្រ សហគ្រាស កុំឱ្យឆ្លៀតឱកាសព្យួរការងារនេះ លុបកិច្ចសន្យាការងារជាមួយកម្មករ។
* សម្តេចតេជោ ហ៊ុន សែន ស្នើដល់មីក្រូហិរញ្ញវត្ថុ និងធនគារ លើកលែងការប្រាក់សម្រាប់កម្មករ ដែលព្យួរការងារ ឬពន្យារពេលសងជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករដែលរងផលប៉ះពាល់នេះ មិនដល់ពីរម៉ឺននាក់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន ស្នើដល់អ្នកលក់ផ្ទះ ពន្យារពេលបង់រំលោះដល់កម្មករ ឬអ្នកធ្វើការនៅតាមសណ្ឋាគារ ក៏ដូចជាវិស័យទេសចរណ៍ ក្នុងអំឡុងពេលព្យរការងារ។
* សម្តេចតេជោ ហ៊ុន សែន ស្នើអគ្គិសនីកម្ពុជា ផ្អាកការមិនយកប្រាក់ថ្លៃអគ្គិសនីសម្រាប់កម្មករ ដែលព្យួរការងារ។
* សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សាដល់សាលាបឋមសិក្សប្រមោយ ១ខ្នង ៣ជាន់ ១៨បន្ទប់ និងទីចាត់ការ បណ្ណាល័យ ១ខ្នង ៣បន្ទប់ ព្រមទាំងធ្វើផ្លូវបេតុងនៅក្នុងសាលាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សានៅវិទ្យាល័យប្រមោយ ១ខ្នង ៣ជាន់ ១៨បន្ទប់ ទីចាត់ការ និងបណ្ណាល័យ ១ខ្នង ៣បន្ទប់ អគារស្នាក់នៅសម្រាប់សិស្ស និងគ្រូ ១ខ្នង ពីរជាន់ ១០បន្ទប់ ព្រមទាំងរៀបចំផ្លូវបេតុង ក្លោងទ្វារ និងរបងសាលា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខេត្តពោធិ៍សាត់ មិនស្អប់សម្តេចនោះឡើយ។ បើប្រជាពលរដ្ឋស្អប់ ក៏សម្តេចមិនអាចកាន់អំណាចជាង៤០ឆ្នាំនោះដែរ។