FN ៖ នៅរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០របស់ក្រសួងសុខាភិបាល។ ពិធីបិទសន្និបាតនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ដែលបានខិតខំអនុវត្តគោលនយោបាយសុខាភិបាល និងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ជាពិសេសលទ្ធផលនៃការផ្តល់សេវាអប់រំសុខភាព ការបង្ការជំងឺ ការពិនិត្យព្យាបាល និងការថែទាំសុខភាពជូនប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យសុខាភិបាលបាននិងកំពុងបន្តមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់ស្ថានភាព សុខភាពប្រជាជន ជាមួយនឹងការអភិវឌ្ឍប្រព័ន្ធគាំញរសុខភាពសង្គម ស្របតាមគោលដៅយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន និងភាគីញក់ព័ន្ធ ដើម្បីរៀបចំកែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធស្ថាប័ន តួនាទី និងមុខងារនៃអង្គភាពសុខាភិបាលនៅថ្នាក់ក្រោមជាតិ ហើយត្រូវរក្សាកិច្ចដំណើរការងារអង្គភាព សុខាភិបាលរាជធានី-ខេត្តដូចធម្មតា។ ជាពិសេសមិនត្រូវឱ្យមានការរឤក់រអួលដល់ដំណើរការផ្តល់សេវាសុខភាព ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់សេវាសុខភាពរបស់ប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងសុខាភិបាលត្រូវពិនិត្យកែសម្រួលនិងកំណត់តួនាទី និងមុខងាររបស់ក្រសួង និងអង្គភាពសុខាភិបាលក្រោមឱវាទនៅ ថ្នាក់ជាតិ ដើម្បីអនុវត្តប្រកបដោយតម្លាភាពនិងមានគណនេយ្យភាព រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋបាលរាជធានី-ខេត្តត្រូវខិតខំផ្សព្វផ្សាយកៀរគរការគាំទ្រថវិកា សម្ភារ និងបច្ចេកទេសពីស្ថាប័ន និងភាគីញក់ព័ន្ធនានា ដោយប្រើប្រាស់ធនធាន ឆន្ទានុសិទ្ធិរបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែន សមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នវិស័យសុខាភិបាលឯកជននៅកម្ពុជាបាន និងកំពុង រីកដុះដាលយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ជាពិសេសការផ្តល់សេវា ពិនិត្យ និងព្យាបាលជំងឺ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលលើកទឹកចិត្តដល់ការកសាងភាពជាដៃគូ រវាងវិស័យសុខាភិបាលសាធារណៈ និងសេវាសុខាភិបាលឯកជន ជាពិសេសការផ្តល់សេវាសុខាភិបាលជូនប្រជាជនបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
* សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់ក្រសួងសុខាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្ត ពង្រឹងការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាល តាមយន្តការដែល មានស្រាប់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឬ យន្តការថ្មី ដើម្បីធានាថាសេវាសុខាភិបាលឯកជនបានផ្តល់សេវាសុខាភិបាលត្រឹមត្រូវ ស្របតាមនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដារគុណភាព និង ក្រមសីលធម៌វិជ្ជាជីវៈ។
* សម្តេចតេជោ ហ៊ុន សែន ជំរុញមន្ត្រី គ្រូពេទ្យ បុគ្គលិកសុខាភិបាលត្រូវបន្តលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវេជ្ជសាស្ត្រថ្មីៗ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលស្របតាមឧបករណ៍ពេទ្យដែលមានបច្ចេក វិទ្យាខ្ពស់ ឱសថជំនាន់ថ្មី និងរបៀបព្យាបាលថ្មីៗ ដែលឤចជួយក្រុមគ្រូពេទ្យឱ្យធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការថែទាំអ្នកជំងឺកាន់តែមានភាពសុក្រិត និងមានប្រសិទ្ធភាព។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេសត្រូវចេះការញរខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច ទោះបីកម្ពុជាមិនទាន់មាន COVID១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្រើស នៃការភ័យខ្លាចមិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហានក្នុង ការចេះការញរខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អ បំផុតហើយការញរខ្លួនបានពីជំងឺគ្រប់ប្រភេទ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ស្ថាប័នទាំងអស់កាត់បន្ថយការចំណាយ៥០ភាគរយ លើកលែងតែចំនួន៣គឺ ក្រសួងការបរទេស ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មកាត់បន្ថយ ២៥ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកាត់បន្ថយការចំណាយនៅតាមក្រសួងស្ថាប័នរដ្ឋនេះ ធ្វើឱ្យរដ្ឋប្រមូលលុយបាន ៤០០លានដុល្លារត្រឡប់មកវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិភូចេញដែលត្រូវចេញទៅក្រៅប្រទេសត្រូវកាត់បន្ថយផងដែរ។ បើត្រូវទៅ៥នាក់ ត្រូវបន្ថយមកនៅត្រឹម២នាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងតាមមើលថាតើរដ្ឋមន្ត្រីណាខ្លះ ចាប់ផ្តើមអនុវត្តន៍តាមផែនការនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងសាងសង់នានា ដែលមិនទាន់បើកការដ្ឋានឱ្យផ្អាកសិន គឺរង់ចាំឱ្យបញ្ហា Covid-19 ទៅផុតសិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងារអាទិភាពរបស់យើងនៅពេលនេះ គឺប្រយុទ្ធប្រឆាំងនឹងការរីករាលនៃជំងឺ Covid-19
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបំពុលព័ត៌មានរឿងកូវីត១៩ គឺជាពួកភេរវករ។
* សម្តេចតេជោ ហ៊ុន សែន ឱ្យមន្ត្រីចាប់ផ្តើមគិតពីលទ្ធភាពដោះស្រាយបញ្ហាក្នុងករណីប្រទេសកម្ពុជាកើតមានជំងឺ Covid-19។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករជាង១ម៉ឺន៨ពាន់នាក់ហើយបាត់បង់ការងារ បន្ទាប់ពីរោងចក្រមួយចំនួនសុំព្យួរការងារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងជាមួយម៉ាឡេស៊ី ដែលថារកឃើញជំងឺ Covid-19 លើស្ត្រីអាមេរិក ត្រូវបានបញ្ចប់ហើយ មិនមានដេញដោលទៀតទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះស្ត្រីដែលគេថាមានជំងឺបានទៅដល់ផ្ទះ ហើយមិនមានបញ្ហាសុខភាពទៀតនោះដែរ។ សម្តេចតេជោ បានថ្លែងថា នេះគឺបានបង្ហាញយ៉ាងច្បាស់សម្រាប់គុណភាពសុខាភិបាលកម្ពុជា ហើយក៏ជាការផ្តល់យុត្តិធម៌ដល់កម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន លើកគំនិតកុំឱ្យចាប់ដៃស្វាគមន៍ពេលជួបគ្នាដើម្បីបង្កាជំងឺកូវីត១៩។ សម្តេចតេជោ បានបញ្ជាក់ថា ទំនៀមទម្លាប់ខ្មែរជួបស្វាគមន៍គ្នា គឺជំរាបសួរ។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅអង្គរក្សកុំឱ្យរារាំងប្រជាពលរដ្ឋស្វាគមន៍ សម្តេចក្នុងពេលចុះទៅសម្ពោធផ្លូវនៅពោធិ៍សាត់នាសប្តាហ៍ក្រោយ។
* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យប្រើក្រមាដើម្បីបង្កាជំងឺកូវីត១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលមិនជ្រើសយកការភ័យខ្លាច និងការរើសអើង។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅឆ្នាំ២០២០នេះ នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឡើងវិញ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅលេងកម្សាន្តបុណ្យទន្លេនៅខេត្តបាត់ដំបងនៅចុងសប្តាហ៍ក្រោយ។
* សម្តេចតេជោ ហ៊ុន សែន លើកគំនិតឱ្យមានការពិចារណាឧបត្ថម្ភផ្សេងៗ ក្នុងករណីមានអ្នកកើតជំងឺកូវីត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីត កំពុងវាយប្រហារទៅលើប្រទេសមានសេដ្ឋកិច្ចជឿនលឿនខ្លាំងជាង ប្រទេសមានសេដ្ឋកិច្ចមិនសូវលូតលាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីត្រូវកាត់បន្ថយការចំណាយ តែការដំឡើងប្រាក់បៀវត្សរ៍ និងការឧបត្ថម្ភដល់មន្ត្រី កងកម្លាំងប្រដាប់អាវុធ ពេលចូលឆ្នាំ និងភ្ជំបិណ្ឌមិនលុបនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ឱ្យចូលរួមទប់ស្កាត់ប្រជាពលរដ្ឋដុតព្រៃដេញទន្សាយ រកអណ្តើក និងចោលភ្លើងផ្តេសផ្តាស់នាំដល់ការឆេះព្រៃ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋប្រើវប្បធម៌ខ្មែរជួបគ្នាជំរាបសួរគ្នា ដើម្បីបង្កាជំងឺ Covid-19៕