សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ខួបលើកទី៤៥ ទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ជយោ! ព្រះរាជាណាចក្រកម្ពុជា! ជយោ! ចំណងសាមគ្គីភាពកម្ពុជា-វៀតណាមស្ថិតស្ថិរចេរកាល! ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម! សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ-អន្តរជាតិ នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងយុវជនទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ថ្ងៃនេះ គឺជាខួបលើកទី ៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងធ្វើពិធីរំលឹកខួបនៅពេលនេះ រួមជាមួយនឹងការសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16។ អស់លោកនាយទាហាន ពលទាហាន នាយនគរបាល ពលនគរបាល អាវុធហត្ថ ក៏ដូចជា យុវជនរបស់យើងបានឈរយូរណាស់មកហើយ។ សូមសំរួសឥរិយាបថតាមការគួរ ព្រោះថាយើងឈរយូរហើយ។ យើងអាចសំរួលឥរិយាបថបាន។ ដំបូងនេះ អនុញ្ញាតឱ្យខ្ញុំសូមសម្តែងនូវ អំណរគុណ ចំពោះឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលបានទទួលនូវការអញ្ជើញរបស់ខ្ញុំ មកចូលរួមនៅក្នុងពិធីសំណេះសំណាលរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា…