សេចក្តីដកស្រង់ប្រសាសន៍ បិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុ ៥ ឆ្នាំ

បិទយុទ្ធនាការវ៉ាក់សាំងកូវីដ-១៩ ជុំទី ១, ចាក់វ៉ាក់សាំងកូវីដ-១៩ កុមារអាយុ ៥ ឆ្នាំ, បើកសាលារៀន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក/ស្រី​ នៅក្នុងពិធីប្រកាសបិទជាផ្លូវការ នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី ១ ជូនដល់ប្រជាជនអាយុ(ចាប់)ពី ៦ ឆ្នាំឡើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង(កូវីដ​​-១៩) ជាផ្លូវការ កាលពីថ្ងៃទី ៤ មីនា ២០២១ សម្រាប់ប្រជាជន ដែលមានអាយុពី ១៨ ឆ្នាំឡើង ជាមួយនឹងការប្រកាសដើម្បីបិទយុទ្ធនាការចាក់វ៉ាក់សាំង (បង្ការជំងឺកូវីដ-១៩) ជុំទី ១ របស់យើង។ ថ្ងៃនេះ យើងក៏មានការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង(បង្ការជំងឺកូវីដ-១៩) សម្រាប់កុមារអាយុ ៥ ឆ្នាំតែម្តង។ ថ្ងៃនេះ យើងក៏បានដឹងថា សាលានៅទូទាំងប្រទេសក៏ត្រូវបានបើកទ្វារ។ ខ្ញុំក៏បានទទួលតាមរយៈហ្វេសប៊ុកផេករបស់ខ្ញុំ នូវកុមារដែលបានស្លៀកពាក់ឯកសណ្ឋាន(ជាសិស្ស)ចូលរៀន ហើយត្រូវឪពុក(ម្តាយ) បានវាយបញ្ចូលមកក្នុងខម្មិន(របស់ខ្ញុំ) ថតរូបភាពកូនរបស់ខ្លួន ដែលបានចេញទៅរៀន។ ជាមួយគ្នានេះ ថ្ងៃនេះ យើងចាប់ផ្តើមបើកប្រទេសឡើងវិញ។…

សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី ៤

ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin), ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី; ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ជាកិច្ចចាប់ផ្តើម ខ្ញុំសូមចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ក្នុង កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី  លើកទី​៤។ ក្នុងនាមជាប្រទេសសម្របសម្រួលក្នុងក្របខណ្ឌនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី, ខ្ញុំសូមតំណាងឲ្យអាស៊ាន សម្តែងនូវការសាទរយ៉ាងកក់ក្តៅចំពោះខួបលើកទី ៣០ នៃចំណងមិត្តភាពដ៏ស្អិតរមួតនេះ ដែលជាផ្លែផ្កានៃការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការមានស្រាប់ និងការដោះស្រាយនូវរាល់បញ្ហាប្រឈមរួមនៃតំបន់យើងទាំងពីរ។ ក្នុងន័យនេះ, អាស៊ានមានសេចក្តីសោមនស្សក្នុងការអនុម័តនូវ៖ ១). ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ឆ្នាំ ២០២១-២០២៥; ២). សេចក្តីថ្លែងការណ៍អាស៊ាន-រុស្ស៊ី ស្តីពីការកសាងតំបន់ ប្រកបដោយសន្តិសុខ និងចីរភាព; និង៣). កិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី លើផ្នែកដោះ-ស្រាយ និងប្រឆាំងបញ្ហាគ្រឿងញៀនពិភពលោក។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ,…

សុន្ទរកថាថ្លែងក្នុងពិធីប្រគល់តំណែងប្រធានអាស៊ានជូនកម្ពុជា

ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !   ជាកិច្ចចាប់ផ្ដើម, ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជាបានទទួលតំណែងជាប្រធានប្ដូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ ២០២២។ ខ្ញុំសូមឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ចំពោះព្រុយណេដែលបានដឹកនាំអាស៊ានក្នុងឆ្នាំ ២០២១ ក្រោមមូលបទ “យើងយកចិត្តទុក​ដាក់, យើងត្រៀមលក្ខណៈ, យើងរីកចម្រើន”។ ជាពិសេស, ខ្ញុំសូមសម្តែងនូវការកោតសរសើរជូនព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah) ចំពោះភាពជាអ្នកដឹកនាំប្រកបដោយឆ្លាតវៃ និងប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើន រួមទាំងជោគជ័យនៃកិច្ចប្រជុំកំពូលដែលទើបតែបញ្ចប់។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២, កម្ពុជានឹងដឹកនាំអាស៊ានឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត ​ ជាពិសេសជំរុញសម្ទុះនៃដំណើរការកសាងសហគមន៍អាស៊ាន ប្រកបដោយសមធម៌,​​ រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ ចក្ខុវិស័យមួយ,  អត្តសញ្ញាណមួយ,…