ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំនេះ ស្របពេលកម្ពុជាចាក់វ៉ាក់សាំងការពារកូវីដ១៩បាន១០លាននាក់ហើយ ស្មើ១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ នៅក្នុងឱកាសប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារជូនជនរួមជាតិអស់ប្រមាណជាង៤ម៉ោង។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែង កម្ពុជាកំពុងពិភាក្សាគ្នាដើម្បីយកវ៉ាក់សាំងទៅចាក់ជូនពលករខ្មែរ កំពុងធ្វើនៅប្រទេសថៃ * សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យស្ថាប័នមានសមត្ថកិច្ចតាមដានផេករបស់សម្ដេច ហើយឆ្លើយតបចំពោះអ្នកខំមិនក្នុងករណីពាក់ព័ន្ធស្ថាប័ន ឬជំនាញខ្លួន * សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីម្ដងទៀត នៅពេលមានប្រជាពលរដ្ឋចង់ទៅចាក់វ៉ាក់សាំង ពេទ្យមិនតម្រូវពិនិត្យឯកសារអ្វីទាំងអស់ លើកលែងអ្នកមានបញ្ហាសុខភាព * សម្ដេចតេជោ ហ៊ុន សែន បន្ដណែនាំឲ្យបន្ដចាក់ជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដោយមិនត្រូវរើសអើងចំពោះអ្នកដែលមិននៅមូលដ្ឋានរបស់ខ្លួននោះឡើយ * សម្ដេចតេជោ…

សេចក្តីដកស្រង់ប្រសាសន៍ បិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុ ៥ ឆ្នាំ

បិទយុទ្ធនាការវ៉ាក់សាំងកូវីដ-១៩ ជុំទី ១, ចាក់វ៉ាក់សាំងកូវីដ-១៩ កុមារអាយុ ៥ ឆ្នាំ, បើកសាលារៀន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក/ស្រី​ នៅក្នុងពិធីប្រកាសបិទជាផ្លូវការ នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី ១ ជូនដល់ប្រជាជនអាយុ(ចាប់)ពី ៦ ឆ្នាំឡើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង(កូវីដ​​-១៩) ជាផ្លូវការ កាលពីថ្ងៃទី ៤ មីនា ២០២១ សម្រាប់ប្រជាជន ដែលមានអាយុពី ១៨ ឆ្នាំឡើង ជាមួយនឹងការប្រកាសដើម្បីបិទយុទ្ធនាការចាក់វ៉ាក់សាំង (បង្ការជំងឺកូវីដ-១៩) ជុំទី ១ របស់យើង។ ថ្ងៃនេះ យើងក៏មានការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង(បង្ការជំងឺកូវីដ-១៩) សម្រាប់កុមារអាយុ ៥ ឆ្នាំតែម្តង។ ថ្ងៃនេះ យើងក៏បានដឹងថា សាលានៅទូទាំងប្រទេសក៏ត្រូវបានបើកទ្វារ។ ខ្ញុំក៏បានទទួលតាមរយៈហ្វេសប៊ុកផេករបស់ខ្ញុំ នូវកុមារដែលបានស្លៀកពាក់ឯកសណ្ឋាន(ជាសិស្ស)ចូលរៀន ហើយត្រូវឪពុក(ម្តាយ) បានវាយបញ្ចូលមកក្នុងខម្មិន(របស់ខ្ញុំ) ថតរូបភាពកូនរបស់ខ្លួន ដែលបានចេញទៅរៀន។ ជាមួយគ្នានេះ ថ្ងៃនេះ យើងចាប់ផ្តើមបើកប្រទេសឡើងវិញ។…