សុន្ទរកថា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ រយៈពេល ១០ ឆ្នាំ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានមោទនភាព និងសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុប​លទ្ធ​ផលការងារបញ្ជូ​នកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រយៈពេល ១០ ឆ្នាំ (២០០៦-២០១៦)» ដែលត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។ ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះវត្តមានរបស់លោកតំណាងពិសេស​របស់ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានឆ្លើយតបជាវិជ្ជមានចំពោះ​ការ​អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបនាថ្ងៃនេះ។ ទន្ទឹមនេះ ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ​កិច្ចសហប្រតិបត្តិការដ៏ល្អ ដែលទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ បានផ្តល់ដល់កងកម្លាំង​កម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព រយៈពេល ១០ ឆ្នាំមកនេះ។ ខ្ញុំក៏សូមអបអរសាទរជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី, នាយទាហាន នាយទាហានរង ពល​ទាហានទាំងអស់ ពិសេសកម្លាំងមួកខៀវកម្ពុជា ដែលបានបង្កើតនូវភាពជោគជ័យ និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌នៅលើលោក បន្ថែមលើ​បុព្វ​ហេតុ​រួមរបស់កម្ពុជា គឺ ជាតិ សាសនា ព្រះមហាក្សត្រ ។ ខ្ញុំក៏សូមយកឱកាសនេះ ផ្ញើនូវការសាកសួរ​សុខ​ទុក្ខ…

សុន្ទរកថា និងប្រសាសន៍បន្ថែមក្រៅសុន្ទរកថា ថ្លែងក្នុងពិធីបើកមហាសន្និបាតលើកទី ៨ នៃសភាតំបន់អាស៊ី (APA)៖ «ការជម្រុញសន្តិភាព, ការផ្សះផ្សា និងការសន្ទនានៅតំបន់អាស៊ី»

ឯកឧត្តម មៀន រ៉ាហ្សារ៉ាបាទី (MIAN Raza Rabbani) ប្រធានសភាតំបន់អាស៊ី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

សុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី ៣ នៅទីក្រុង កូឡាឡាំពួរ

ឯកឧត្តម ណាជីព រ៉ាហ្សាក់ (Najib Razak) ប្រធានអង្គប្រជុំ ឯកឧត្តម បារ៉ាក់ អូបាម៉ា (Barak Obama) ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ព្រះចៅស៊ុលតង់ ឯកឧត្តម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី