សុន្ទរកថា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ រយៈពេល ១០ ឆ្នាំ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានមោទនភាព និងសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុប​លទ្ធ​ផលការងារបញ្ជូ​នកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រយៈពេល ១០ ឆ្នាំ (២០០៦-២០១៦)» ដែលត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។ ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះវត្តមានរបស់លោកតំណាងពិសេស​របស់ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានឆ្លើយតបជាវិជ្ជមានចំពោះ​ការ​អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបនាថ្ងៃនេះ។ ទន្ទឹមនេះ ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ​កិច្ចសហប្រតិបត្តិការដ៏ល្អ ដែលទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ បានផ្តល់ដល់កងកម្លាំង​កម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព រយៈពេល ១០ ឆ្នាំមកនេះ។ ខ្ញុំក៏សូមអបអរសាទរជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី, នាយទាហាន នាយទាហានរង ពល​ទាហានទាំងអស់ ពិសេសកម្លាំងមួកខៀវកម្ពុជា ដែលបានបង្កើតនូវភាពជោគជ័យ និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌នៅលើលោក បន្ថែមលើ​បុព្វ​ហេតុ​រួមរបស់កម្ពុជា គឺ ជាតិ សាសនា ព្រះមហាក្សត្រ ។ ខ្ញុំក៏សូមយកឱកាសនេះ ផ្ញើនូវការសាកសួរ​សុខ​ទុក្ខ…

សម្តេចតេជោ៖ “កម្ពុជាក្រប្រាក់ តែមិនក្រចិត្ត” ជួយមិត្តភក្តិវិញទេ

នៅរសៀល ថ្ងៃទី ០១ មីនា ឆ្នាំ ២០១៦ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅវិមានសន្តិភាព, សម្តេចតេជោ បានរៀបរាប់ពី​មហិច្ឆតា របស់កម្ពុជា ក្នុងការពង្រីកកម្លាំងបញ្ជូនទៅក្រៅប្រទេស បើសិនជា​មានសំណូមពរពីអង្គការសហប្រជាជាតិ។ «ខ្ញុំមានមហិច្ឆតា​ ព្រោះមិត្តភក្តិ(ធ្លាប់)បានជួយមកដល់យើង។ យើងក៏​បានជួយ​ទៅ​ដល់​មិត្តភក្តិវិញផង​ដែរ។ ពិតមែនតែកម្ពុជាក្រប្រាក់កាស ក៏ប៉ុន្តែកម្ពុជា​មិនក្រផ្លូវ​ចិត្តទេ … (ហើយ)  បើសិនកម្ពុជា(ក្លាយ)ជាប្រទេស​អ្នក​មានខាងសេដ្ឋកិច្ចវិញ កម្ពុជានឹងផ្តល់ជំនួយ​ទៅក្រៅប្រទេសឲ្យស្មើនឹង ០.៧% នៃ GDP។ នេះជាមហិច្ឆតា​របស់ខ្ញុំ» សម្តេចបន្ថែម។ សម្តេចតេជោ ហ៊ុន សែន បានរំលឹក​ពីការសម្រេចចិត្តដ៏លំបាកពីរលើក ទីមួយ ការទទួលយកអង្គការ​សហប្រ​ជា​ជាតិចូលមកប្រតិបត្តិការនៅកម្ពុជា ក្នុងគ្រាដែលកម្ពុជាកំពុងតែមានជម្លោះ និងស្ថិតក្នុងស្ថានភាព​ចរចា​សន្តិភាព និងទីពីរ ពេលដែលកម្ពុជាខ្លួនឯងកំពុងលំបាក ប៉ុន្តែ​បែរជាចិត្តធំ ហ៊ានបញ្ជូនកងទ័ពទៅក្រៅ​ប្រ​ទេស។ យ៉ាងណាក្តី សម្តេចតេជោ វាយតម្លៃថា “ការសម្រេចចិត្តទាំងពីរ គឺសុទ្ធតែជាការសម្រេចចិត្តដែលត្រឹម​ត្រូវ និងគួរជាទីមោទនៈ”។ សម្តេចតេជោ នៅបានកោតសរសើរដល់កងកម្លាំង ដែលបញ្ជូនទៅក្រៅប្រទេសរបស់កម្ពុជាថា មិនបានធ្វើឲ្យ​អាប់​អោនដល់កម្ពុជាទេ ដែលប្រការនេះវាផ្ទុយពីទាហាន អាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិ ឬ UNTAC ដែលបានចម្លងជម្ងឺអេដស៍…