សេចក្តីដកស្រង់ សង្កថា សម្តេចតេជោ ហ៊ុន សែន «ពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប»
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណគ្រប់ព្រះអង្គ ដែលជានិសិ្សត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មកចែកជូនសញ្ញាបត្រ ចំពោះនិស្សិត(ចំនួន) ១៨១៩ នាក់ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ អនុញ្ញាតអោយខ្ញុំសូមសំដែង នូវការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃសាកលវិទ្យាល័យមួយនេះ ដូចដែលលោកបណ្ឌិត ដួង លាង សាកលវិទ្យាធិការបានធ្វើរបាយការណ៍អម្បាញ់មិញ ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពនៃសាកលវិទ្យាល័យ ចាប់ផ្តើមពីជំហានតូចមកកាន់ជំហានធំ ហើយឥឡូវនេះក៏មានកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងសាកលវិទ្យាល័យនៅក្រៅប្រទេសមួយចំនួន ដែលបញ្ជូននិស្សិតទៅទីនោះ ក៏ដូចជាសាស្ត្រចារ្យពីប្រទេសក្រៅមកកាន់សាកលវិទ្យាល័យនេះផងដែរ។ ចំនួននិស្សិតដែលបានបញ្ចប់ការសិក្សានៅទីនេះ ជាផ្នែកដ៏សំខាន់មួយនៃធនធានមនុស្សរបស់កម្ពុជា ដែលយើងបានរួមគ្នាខិតខំកសាងទំាងវិស័យរដ្ឋ និងផ្នែកឯកជន។ សុំយកឱកាសនេះថ្លែងនូវការអរគុណ និងកោតសរសើរជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ ដែលបានប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ និងថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍អោយខ្ញុំព្រះករុណាខ្ញុំ សម្រាប់ចែកជូនចំពោះនិសិ្សតផងដែរ។ ពិការកាយ តែមិនពិការចិត្ត ថ្ងៃនេះ គឺយើងជានិមិត្តរូបមួយដែលបានបង្ហាញអោយឃើញ អំពីការខិតខំឈានឡើងរបស់ជនពិការដែលរៀននៅតាមសាកលវិទ្យាល័យជាច្រើន។ ក្នុងនោះមានកញ្ញា ស្រេង វណ្ណឌី ដែលជានិស្សិតបរិញ្ញាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រគ/ថ្លង់ ……