ទស្សនៈវិភាគ៖ តើអ្នកណាជាមេក្លោងនៅពីក្រោយខ្នង និងជាអ្នករៀបចំសេណារីយោ ក្នុងផែនការបាញ់សម្លាប់លោក កែម ឡី ដើម្បីបង្វែរស្ថានការណ៍?

អត្ថបទ Fresh News គេមិនអាចមើលរំលងបានទេ នូវសារជាតិរបស់មនុស្សពាល ដែលកំពុងទាល់ច្រក គឺជននោះអាចនឹងហ៊ាន ធ្វើសកម្មភាពអាក្រក់ឃោរឃៅសព្វបែបយ៉ាង សូម្បីតែ «សម្លាប់មនុស្ស» ក៏ហ៊ានបញ្ជាឲ្យគេសម្លាប់ដែរ ក្នុង​គោលដៅបង្វែរស្ថានការណ៍ពីបញ្ហារបស់ខ្លួនគេដែលកំពុងប្រឈម ឲ្យទៅជារឿងផ្សេង និងទម្លាក់​កំហុស​ដាក់​អ្នកដទៃ។ ព័ត៌មានសម្ងាត់ពីមនុស្សជំនិតរបស់លោក សម រង្ស៊ី ដែលដឹងច្បាស់ពីល្បិចកលរបស់លោក កឹម សុខា បាន​ទម្លាយឲ្យដឹងថា កាលពីខែមុន លោក កែម ឡី បានទៅជួបលោក កឹម សុខា នៅក្នុងទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដើម្បីសួរសុខទុក្ខ និងសម្តែងការអាណិតអាសូរ ក៏ដូចជាបង្ហាញនូវការគាំទ្រស្មារតី ចំពោះលោក កឹម សុខា ថា «មិនត្រូវចុះញ៉ម ឬខ្លបខ្លាចជាដាច់ខាតនូវការគំរាមផ្លូវច្បាប់ណាមួយឡើយ» ហើយថែមទាំង​បានចាត់ទុកទង្វើរបស់លោក កឹម សុខា ថា ធ្វើត្រូវតែរឹងមាំ។ ជំនួបរវាងលោកបណ្ឌិត កែម ឡី និងលោក កឹម សុខា បានកើតឡើង ខណៈលោក កឹម សុខា កំពុងស្ថិត​ក្នុង​ស្ថានភាពបាក់ស្រុតស្មារតី ថមថយកម្លាំង…

សេចក្តីដកស្រង់សង្កថា ក្នុងពិធី សម្ពោធអគារសេនាធិការដ្ឋាន សមិទ្ធផលរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស

សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរៈ គ្រប់​ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម Geng Huichang រដ្ឋមន្រ្តី​ក្រសួងសន្តិសុខរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងប្រិយមិត្ត​បរទេស ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ដែលអញ្ជើញមកចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួម សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារ​ធ្វើការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សង្ឃឹមថា ថ្ងៃនេះ នាយទាហាន នាយទាហានរង និងពល​ទា​ហាន​ទាំងអស់ គឺពិតជាមិនឈររោយជើងពេកទេ។ ប៉ុន្តែ ខ្ញុំនៅតែកង្វល់ដោយសារតែយប់មិញនេះ ប្រ​ហែល​ជាមានមួយចំនួនមិនសម្រាកទេ រងចាំការមើលបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ ដែលជាប្រវត្តិសាស្រ្តនៅក្នុង​ចំណោម​ការ​ប្រកួតទាំងអស់ ដែល ១០០% ចាក់ថាបារាំងឈ្នះ ប៉ុន្តែ បែរជាប៉ទុយហ្កាល់ជាអ្នកឈ្នះទៅវិញ។ នេះគឺ​ជា​រឿង​មិនគួរឲ្យជឿទាល់តែសោះ។ ប៉ុន្តែ បាល់មូលវាដូច្នេះឯង។ សង្ឃឹមថា នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ នៃកងរាជអាវុធហត្ថ ទាំងបុរស និងស្រ្តីរបស់យើង មិនមានបញ្ហាឈរនៅទីនេះនោះទេ។…

ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ក្នុងពិធីសម្ពោធ សមិទិ្ធផលនានា នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស

ដកស្រង់ដោយ Cambodian Youth Will ថ្ងៃ ១១ កក្កដា ឆ្នាំ ២០១៦៖ -កោតសរសើរដល់មេបញ្ជាការ និងមេបញ្ជាការរង ព្រមទាំងមន្រ្តីអាវុធហត្ថពេញផ្ទៃប្រទេសដែលខិតខំកសាង​សមិទ្ធផលទាំងនេះឡើង។ -ថ្ងៃស្អែកនេះជាខួប ៣ ឆ្នាំនៃមរណទុក្ខរបស់ឪពុករបស់ខ្ញុំ។ -ម្សិលមិញនេះ មានរឿងអកុសល បានកើតឡើង ដែលឃាតករបានបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។ ខ្ញុំសូមឆ្លៀតឱកាសនេះ ចូលរួមរំលែកមរណទុក្ខ ចំពោះក្រុមគ្រួសារ និងអំពាវនាវឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ស្វែងរកការចាប់ខ្លួន អ្នកនៅពីក្រោយខ្នង និងពាក់ព័ន្ធចំពោះឃាតកម្មនេះ។ នេះជាឃាតកម្មធំៗ ចំនួន២លើក ដែលយើងបានជួប លើកទី ១ ការបាញ់ប្រហារលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ និងលើក ទី ២ លោកបណ្ឌិត កែម ឡី អ្នកវិភាគដ៏ល្បីល្បាញ។ -ខ្ញុំសូមអំពាវនាវ និងចេញបទបញ្ជាឲ្យក្រសួងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់លើរឿងនេះ។ -ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប រក្សាភាពស្ងប់ស្ងាត់ ដើម្បីឲ្យក្រសួងមានសមត្ថកិច្ច ចាត់វិធាន​ការ​តាម​ផ្លូវច្បាប់។ -សំណួរត្រូវបានលើកឡើងថា តើការស្លាប់របស់លោក បណ្ឌិត កែម ឡី…