ដកស្រង់ដោយ Cambodian Youth Will ថ្ងៃ ១១ កក្កដា ឆ្នាំ ២០១៦៖
-កោតសរសើរដល់មេបញ្ជាការ និងមេបញ្ជាការរង ព្រមទាំងមន្រ្តីអាវុធហត្ថពេញផ្ទៃប្រទេសដែលខិតខំកសាងសមិទ្ធផលទាំងនេះឡើង។
-ថ្ងៃស្អែកនេះជាខួប ៣ ឆ្នាំនៃមរណទុក្ខរបស់ឪពុករបស់ខ្ញុំ។
-ម្សិលមិញនេះ មានរឿងអកុសល បានកើតឡើង ដែលឃាតករបានបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។ ខ្ញុំសូមឆ្លៀតឱកាសនេះ ចូលរួមរំលែកមរណទុក្ខ ចំពោះក្រុមគ្រួសារ និងអំពាវនាវឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ស្វែងរកការចាប់ខ្លួន អ្នកនៅពីក្រោយខ្នង និងពាក់ព័ន្ធចំពោះឃាតកម្មនេះ។ នេះជាឃាតកម្មធំៗ ចំនួន២លើក ដែលយើងបានជួប លើកទី ១ ការបាញ់ប្រហារលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ និងលើក ទី ២ លោកបណ្ឌិត កែម ឡី អ្នកវិភាគដ៏ល្បីល្បាញ។
-ខ្ញុំសូមអំពាវនាវ និងចេញបទបញ្ជាឲ្យក្រសួងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់លើរឿងនេះ។
-ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប រក្សាភាពស្ងប់ស្ងាត់ ដើម្បីឲ្យក្រសួងមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់។
-សំណួរត្រូវបានលើកឡើងថា តើការស្លាប់របស់លោក បណ្ឌិត កែម ឡី នេះ បានផលចំណេញទៅអ្នកណា? នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងរក្សាសុខសន្តិភាព។ សង្ឃឹមថា អ្នកនយោបាយ នឹងមិនយកករណីនេះ ដើម្បីកេងចំណេញខាងនយោបាយ ហើយឲ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះចលាចល។
-ករណីកាលពីម្សិលមិញ គឺជារឿងមួយ សេះចេញពីក្រោល ទើបការពារ។ ហើយរឿងករណីឃាតកម្មនេះ ងាយណាស់នៅប្រទេសកម្ពុជា ប្រែក្លាយទៅជារឿងនយោបាយ។ តែខ្ញុំសូម កុំឲ្យរឿងនេះក្លាយជារឿងនយោបាយ។ សម្រាប់សមត្ថកិច្ច ត្រូវប្រើប្រាស់ឲ្យអស់កម្លាំងកាយចិត្ត ដើម្បីធ្វើកិច្ចការនេះ៕