Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចំាព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ និងតំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ជាទីមេត្រី! ក្នុងនាមស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ ប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៦នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងអំណរសាទរយ៉ាងស្មោះស្ម័គ្រ និងសូមជូនពរបវរមហាប្រសើរជូនរដ្ឋាភិបាល និងប្រជាជនចិនជាមិត្ត សូមទទួលបានសុភមង្គល និងជោគជ័យថ្មីៗថែមទៀត។ ក្នុងរយៈពេល៧៦ឆ្នាំ ប្រទេសចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានា ប្រកបដោយជោគជ័យ ក្នុងដំណើរការកសាងប្រទេស។ ប្រទេសចិនបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍របស់ពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក។ ខ្ញុំសូមអបអរសាទរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេសយ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមាន ឯកឧត្តមប្រធានាធិបតី ស៊ី…
គិតមកដល់ថ្ងៃទី២ខែកញ្ញាខាងមុខនេះ គឺមានរយៈពេល១ឆ្នាំ ហើយ នៃការចូលមរណភាព របស់សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ដើម្បីសម្តែងនូវការគោរពចំពោះគុណូបការៈដ៍ថ្លៃថ្លារបស់ឧត្តមស្វាមីបិតា និងជីតាដែលបានធ្វើមរណកាល ទៅកាន់បរលោកខាងមុខហើយនោះ អ្នកឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ជាភរិយា និងបុត្រាបុត្រី ក្នុងនោះមាន ឯកឧត្តម គង់ តារា អនុរដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង ឯកឧត្តម វេជ្ជបណ្ឌិត គង់សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងក្រុមគ្រួសារ បានមូលមតិគ្នាប្រារព្ធ ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលជូន ដួងវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានធ្វើមរណកាលអស់រយៈពេលគម្រប់១ឆ្នាំកន្លងទៅនេះ។ ពិធីបុណ្យបានប្រារព្ធធ្វើតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងបរិវេណវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយនៅរសៀល ថ្ងៃអាទិត្យ ៨កើត ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក…
ឯកឧត្តម ង្វៀន មិញវ៉ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភានិងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវនិងតំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិ ជាទីមេត្រី! ជាដំបូង ក្នុងនាមអង្គការនីតិបញ្ញត្តិ នីតិប្រតិបត្តិនិងប្រជាជនកម្ពុជានិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរីករាយជាអនេកដែលបានមកចូលរួម ពិធីជប់លៀងអបអរសាទរខួបអនុស្សារវីយ៍លើកទី ៨០ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥)។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសំដែងអំណរសាទរនិងសូមជូនពរបវរមហាប្រសើរ ជូនថ្នាក់ដឹកនាំរដ្ឋ បក្សនិងប្រជាជនវៀតណាមជាបងប្អូន សូមទទួលបានសុខភាពល្អ សុភមង្គល វិបុលភាពនិងជោគជ័យធំធេងថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ខណៈដែលទិវាឯករាជ្យថ្ងៃទី២ ខែកញ្ញា ជិតមកដល់ ប្រជាជនវៀតណាមមានអារម្មណ៍រីករាយនៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ រួមជាមួយនឹងការចងចាំអំពីវីរភាពក្លាហានរបស់យុទ្ធជន ដែលបាន តស៊ូប្រយុទ្ធដើម្បីបុព្វហេតុយុត្តិធម៌។ ទឹកចិត្តស្នេហាជាតិនិងពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅទទួលបានសិទ្ធិស្វ័យសម្រេច តែងតែត្រូវបានចងចាំនិងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់, ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០ឆ្នាំមុន…