ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង

FN​ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា DSS នៅក្នុងខេត្តបាត់ដំបង។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ដែលថ្លែងក្នុងឱកាសចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផលិតសម្ភារៈយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ។ ក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយមានរោងចក្រ DSS នេះ ទាំងកងកម្លាំងយោធា និងនគរបាលពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតទេ។ * សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យលក់សម្ភារៈឯកសណ្ឋានយោធាដែលកម្ពុជាផលិតបាន ទៅក្រៅប្រទេសនៅថ្ងៃខាងមុខ ប៉ុន្តែការលក់ទៅក្រៅប្រទេសនេះ ធ្វើបានតែទៅប្រទេស ដែលរដ្ឋាភិបាលប្រទេសនោះបានបញ្ជាក់ជាមួយកម្ពុជាប៉ុណ្ណោះ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាវការពារយោធារបស់កម្ពុជា សុទ្ធតែមានគុណភាព ហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រឹមរយៈពេលប្រមាណ៣ខែមកនេះ រាជរដ្ឋាភិបាល…