Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
មន្ទីរពេទ្យទំនើបនិងធំជាងគេនៅបណ្តាខេត្ត ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី វេជ្ជបណ្ឌិត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីមេត្រី។ ថ្ងៃនេះ ខ្ញុំមានការសប្បាយរីករាយ ដែលបានមកចូលរួមជាមួយនឹងឯកឧត្តម វ៉ាង វិនធៀន ក៏ដូចជា ជាមួយសម្ដេច ឯកឧត្តម លោកជំទាវ ក៏ដូចជាបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ទំនើប និងធំជាងគេនៅតាមខេត្ត/ជនបទរបស់ព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះ យើងបានទទួលនូវសមិទ្ធផលថ្មីមួយ ដែលកើតចេញជាផ្លែផ្កានៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងកម្ពុជា-ចិន ដែលបានកសាងឡើងតាំងពីព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ជាមួយនឹងមេដឹកនាំចាស់របស់ចិន ហើយវាក៏បានកើតឡើងនៅក្នុងកាលៈទេសៈដែលកម្ពុជានិងចិន បានឈានទៅដល់ការពង្រីកនូវចំណងទាក់ទង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ សមិទ្ធផលដែលយើងឃើញនៅទីនេះ គឺជាសមិទ្ធផលដែលមិនធ្លាប់មាន នៅក្នុងទឹកដីនៃបណ្ដាខេត្តរបស់យើង ដែលនេះគឺជាទីតាំងមួយដ៏ធំ បម្រើឱ្យសុខុមាលភាពរបស់ប្រជាជន។ មន្ទីរពេទ្យនេះ ជាគោលដៅរបស់យើងកាលពីពេលមុន។ ពេលដែលយើងបានដាក់សំណើចំពោះសាធារណរដ្ឋប្រជាមានិតចិន កសាងនូវមន្ទីរពេទ្យនេះ…
ផ្លូវជាតិលេខ ៣ ជាសមិទ្ធផលមួយថ្មីទៀត នៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងចិន ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរព ស្រលាញ់ ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ៣ ប្រវែង ១៣៤,៨០៦ គីឡូម៉ែត្រ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ជាមួយនឹងខេត្តកំពត។ ក្នុងនោះ (ផ្លូវនេះ)បានភ្ជាប់(រាជធានី)ខេត្តចំនួន ០៥ ជាមួយគ្នា គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត។ នេះបង្ហាញឱ្យឃើញពីសមិទ្ធផលមួយថ្មីទៀត នៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលស្ថិតនៅក្នុងក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងជោគវាសនារួម កម្ពុជា/ចិន។ ខ្ញុំនៅចាំបានថា កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៨ ពេលនោះ ខ្ញុំជាមួយនឹងអតីតអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន Xiong Bo…
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ បន្ទាប់ពីការខកខាននៅឆ្នាំកន្លងទៅដោយសារការឆ្លងរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ -១៩។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការចូលរួមរបស់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ធ្វើឱ្យកម្ពុជាមានសមត្ថភាពអាចបើកប្រទេសពេញលេញឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតាមគន្លងប្រក្រតីភាពថ្មីចាប់តាំងពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដូចខាងក្រោម៖ ១. កងកម្លាំងនគរបាលជាតិសហការជាមួយកងកម្លាំងមានសមត្ថកិច្ចនានា និងគណៈបញ្ជាការឯកភាពរដ្ឋបាល គ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ រក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខផ្ទៃក្នុងប្រទេស សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ទប់ស្កាត់បានទាន់ពេលវេលានូវរាល់សកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងធ្វើសកម្មភាពខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាល ធ្វើឱ្យបទល្មើស ព្រហ្មទណ្ឌឆ្នាំ ២០២១ មានការថយចុះ ៦% ហើយបានបង្ក្រាបបទល្មើសនានាសម្រេចបានរហូតដល់…