Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈគណៈចាងហ្វាងជាន់ខ្ពស់សាសនិកឥស្លាម, គណៈដឹកនាំគ្រឹស្តសាសនិកសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជាថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយសមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! ថ្ងៃនេះជាទិវាដ៏ឱឡារិក និងមានអត្ថន័យជ្រាលជ្រៅក្រៃលែងសម្រាប់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចបងប្អូនជនរួមជាតិនៅទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលកំពុងចូលរួមអបអរសាទរយ៉ាងក្លៀវក្លានូវខួបអនុស្សាវរីយ៍លើទី ៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ គណបក្សមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានបង្កើតនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងអាណានិគមនិយមដើម្បីឯក-រាជ្យជាតិ ដោយរួមសាមគ្គីប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធជាមួយចលនាតស៊ូរបស់ប្រជាជនវៀតណាម និងប្រជាជនឡាវ ដែលមានសត្រូវរួម គឺពួកអាណានិគមនិយម។ ចាប់ពីពេលបដិសន្ធិមកដល់បច្ចុប្បន្ន គណ-បក្សបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ធ្វើដំណើរលើមាគ៌ាមួយយ៉ាងវែងឆ្លងកាត់ដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រប្រកបដោយវីរភាព ដើម្បីបុព្វហេតុធំៗរបស់ជាតិ គឺ ការតស៊ូរំដោះជាតិពីពួកអាណានិគមនិយម, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្ដួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឱ្យរស់ឡើងវិញ, ការការពារជាតិ និងស្ដារកសាងប្រទេសឡើងវិញ,…
(១) ហត់នឿយ តែមិនមានអ្វីជាកង្វល់ហួសហេតុទេ ជាដំបូង ខ្ញុំសូមសំដែងនូវការអរគុណចំពោះការស្វាគមន៍របស់គណៈអភិបាលខេត្ត ក៏ដូចជា ក្រុមប្រឹក្សា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ ក្នុងដំណើរមកកាន់(ទីនេះ)របស់ខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត ដែលមកជាមួយខ្ញុំ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីពាំនាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្ដេចម៉ែ ព្រះមាតាជាតិជាទីសក្ការៈ ចំពោះមន្រ្តីរាជការ កងកម្លាំង និងប្រជាជនក្នុងខេត្តព្រះវិហារ។ ពីម្សិលមិញ យើងបានធ្វើការច្រើន ប៉ុន្តែនៅពេលដែលទទួលទានអាហារ មិនបានឃើញថា សម្ដេចក្រ ឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេច ម៉ែន សំអន, ឯកឧត្តម ជា សុផារ៉ា និងអ្នកដទៃទៀតថា អស់កម្លាំងនោះទេ។ ឯខ្លួនខ្ញុំក៏អាចនិយាយបានថា អាយុគ្រាន់តែជាតួលេខ។ យប់មិញ ខ្ញុំនៅរហូតដល់ម៉ោង ជាង ១២យប់ ប៉ុន្តែស្រាប់តែភ្ញាក់ពីសំរាកនៅម៉ោង៤ (ភ្លឺ) ហើយក៏សម្រាកទៅវិញមិនលក់។ សួរថា តើថ្ងៃនេះនិយាយបានប៉ុណ្ណា? សូមជម្រាបថា ខ្ញុំបានហ្វឹកហាត់តាំងពីអាយុ ១៣ឆ្នាំឯណោះ។ ដូច្នេះ វាមិនងាយទ្រុឌទ្រោមទេ។ ការហ្វឹកហាត់ពីអាយុ…
ថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជូនរួមជាតិ ជាទីគោរពស្រលាញ់ ខ្ញុំព្រះករុណាខ្ញុំ ជាមួយថ្នាក់ដឹកនាំផ្សេងទៀត បានមានឱកាសមកកាន់ទីនេះ។ ពីមុន នាយករដ្ឋមន្រ្តីក៏បានមកជួបបងប្អូននៅទីនេះ។ ឥឡូវ ឪពុករបស់នាយករដ្ឋមន្រ្តី ក៏មកដល់ទីនេះដែរ ដើម្បីសួរសុខទុក្ខបងប្អូន។ បើទោះបីជាខ្ញុំមិនបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីទៀតក៏ដោយ ក៏ប៉ុន្តែ ខ្ញុំនៅមានការទទួលខុសត្រូវ ក្នុងឋានៈជាមេដឹកនាំកម្ពុជាម្នាក់ និងក្នុងឋានៈជាពលរដ្ឋកម្ពុជាម្នាក់។ អនុញ្ញាតឱ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈ និងសម្ដេចម៉ែ ព្រះមាតាជាតិជាទីសក្ការៈ ចំពោះបងប្អូនរួមជាតិទាំងអស់ដែលបានភៀសសឹកមកកាន់ទីនេះ។ ព្រះមហាក្សត្រ ព្រះមាតាជាតិរបស់យើង ព្រះអង្គតែងតែគិតគូរ ខ្វល់ខ្វាយចំពោះសុខទុក្ខរបស់កងទ័ព ក៏ដូចជាប្រជាពលរដ្ឋនៅតាមព្រំដែន។ ព្រះអង្គក៏បានចូលរួមចំណែកជាថវិកាផ្ទាល់របស់ព្រះអង្គ ដើម្បីគាំទ្រមកដល់កងទ័ពនៅឯជាយដែន ក្នុងពេលដែលបំពេញភារកិច្ចការពារទឹកដី។ ព្រះអង្គក៏ធ្លាប់បានបញ្ជូនក្រុមរបស់ព្រះបរមរាជវាំង មកផ្ដល់ជំនួយនៅទីនេះផងដែរ។ (១) កម្ពុជារងគ្រោះពីការឈ្លានពានរបស់កងទ័ពថៃ ដែលចិញ្ចឹមចិត្តម្ដងហើយម្ដងទៀតដណ្ដើមទឹកដី មកដល់ទីនេះ ខ្ញុំនឹកឃើញនូវអ្វីដែលថា “សន្តិភាព” (និង)អ្វីដែលហៅថា “សង្រ្គាម”។ ពិតជាអាណោចអាធ័ម នឹកទៅដល់រឿងអតីតកាល ដ៏ជូរចត់របស់យើង។ មិននឹកស្មានថា អតីតកាលប្រកបទៅដោយការឈឺចាប់នោះ វាបានវិលត្រឡប់មកវិញ តាមរយៈនៃការឈ្លានពានរបស់អ្នកជិតខាង។ យើងគ្មានការប៉ងប្រាថ្នាអ្វីក្រៅពីធ្វើ(ឱ្យ)មានមិត្តភាព និងធ្វើជាអ្នកជិតខាងល្អគ្នានោះទេ។ សូមឱ្យអន្តរជាតិមើលឱ្យឃើញថា តើប្រទេសកម្ពុជា ឬថៃ អ្នកណាឈ្លានពានអ្នកណា? តើថៃ បានជម្លៀសប្រជាជនរបស់ខ្លួនចេញពីព្រំដែនទេ?…