Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមថ្វាយបង្គំព្រះថេរានុរត្ថរៈគ្រប់ព្រះអង្គជាទីសក្ការៈ! សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! បងប្អូន កូនក្មួយ ចៅៗ ជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន! ថ្ងៃនេះ ជាឱកាសដ៏នក្ខត្ដឫក្សសម្រាប់ប្រជាជនអាស៊ានទាំងអស់ ខណៈដែលយើងប្រារព្ធខួបលើកទី ៥៤ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន ប្រកបដោយមោទនភាព។ យើងទាំងអស់គ្នាបានធ្វើដំណើរមកអស់កាលដ៏វែងឆ្ងាយ និងបានរីកចម្រើនគួរជាទីគាប់ចិត្ត ក្នុងគោលដៅ ជំរុញវឌ្ឍនភាពនៃអង្គការថ្នាក់តំបន់មួយនេះឲ្យទៅជានីតិបុគ្គលមួយ ដែលមានភាពស្អិតរមួតផ្ទៃក្នុង និងយកប្រជាជនជាធំ។ ក្នុងថេរវេលាជាង ៥ ទស្សវត្សរ៍ មកនេះ អាស៊ានបានពង្រីកសមាជិកភាពរបស់ខ្លួនដោយបានរួមបញ្ចូលគ្រប់ប្រទេសទាំងអស់ លើកលែងតែប្រទេសមួយគត់ក្នុងតំបន់ និងបានលើកកម្ពស់ការធ្វើសមាហរណកម្មផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ក្នុងចំណោមប្រទេសជាសមាជិក និងជាមួយដៃគូនានា។ អាស៊ានក៏បានបន្ដពង្រឹងកិត្យានុភាពជាអង្គការតំបន់មួយពោរពេញដោយថាមវ័ន្ដ និងភាពរស់រវើកបំផុត ក្នុងសាកលលោកលើទិដ្ឋភាពសក្ដានុពលសេដ្ឋកិច្ច និងគុណប្រយោជន៍ប្រៀបធៀប។ ក្នុងឆ្នាំនេះ ប្រទេសព្រុយណេដែលជាប្រធានប្ដូរវេនរបស់អាស៊ាន មានឆន្ទៈជំរុញដំណើរអាស៊ានឆ្ពោះទៅមុខបន្ថែមទៀត ក្រោមមូលបទ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ដែលសក្ដិសមបំផុតជាមួយនឹងបញ្ហាប្រឈមដ៏ស្រួចស្រាល់ផ្នែកភូមិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្ន ដើម្បីឈានឆ្ពោះទៅរកការសម្រេចទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ អាស៊ាន ត្រូវបានបង្កើតឡើងដើម្បីថែរក្សា និងជំរុញការអភិវឌ្ឍប្រកបដោយភាពសុខសាន្ដ និងដើរតួនាទីជាវេទិកាលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាជនក្នុងតំបន់។…
សម្ដេច ឯកឧត្តម លោកជំទាវ ពិសេស ឯកឧត្តម លោកជំទាវ អភិបាលខេត្ត រាជធានី កន្លងទៅនេះ គឺយើងបានធ្វើការបិទខ្ទប់បណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ប្រភេទ Delta បូកបន្ថែមទៅដោយការជន់ជោរនៃអ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ។ យើងបានសង្កេតឃើញអំពីវត្តមាននៃបងប្អូនជនរួមជាតិរបស់យើង ដែលវិលត្រឡប់មកពីប្រទេសថៃ ដើម្បីស្វែងរកការព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនវិញ។ យើងក៏បានខិតខំសម្រួលឱ្យបងប្អូនដែលមានជំងឺ បានឆ្លងកាត់ព្រំដែនមកទទួលសេវាព្យាបាលនៅខាងទឹកដីរបស់យើង បូកបន្ថែមទៅដោយការបញ្ជូនស្បៀងទៅកាន់ទឹកដីថៃ ដើម្បីជួយផ្គត់ផ្គត់បងប្អូននៅទីនោះ។ ដូចបានដឹងហើយថា យើងមិនមានបំណងអូសបន្លាយពេល ដើម្បីពន្យារការបិទខ្ទប់នោះទេ ហើយលើសពីនោះទៅទៀត យើងមានបំណងបើកទល់ដែនឡើងវិញ អោយបានឆាប់តាមដែលអាចធ្វើទៅបាន។ ដើម្បីបម្រើអោយការងារនេះ មានកិច្ចការងារមួយចំនួនដែល អភិបាលរាជធានី-ខេត្តនៅខាងក្នុង ចាំបាច់ត្រូវធ្វើ៖ ទី ១ អភិបាលរាជធានី-ខេត្តដែលនៅខាងក្នុង ដែលមានពលករត្រឡប់មកវិញ ត្រូវតែរៀបចំអោយបានច្បាស់លាស់ ដោយខិតខំបញ្ជូនអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលដែលបានរៀបចំ ហើយដែលមានស្ថានភាពធូរស្រាល អោយទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ។ ការធ្វើនេះ គឺក្នុងគោលដៅដើម្បីត្រៀមរៀបចំទីកន្លែងសម្រាប់បងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃ ឬមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើចត្តាឡីស័កជំនួស។ ដូច្នេះ សូមឯកឧត្តម លោកជំទាវ នៅតាមបណ្ដាខេត្ត-រាជធានី រៀបចំបន្ថែមនូវទីកន្លែងដែលត្រូវធ្វើចត្តាឡីស័ក សម្រាប់ទទួលបងប្អូនដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ … ចូលទៅក្នុងមណ្ឌលចត្តាឡីស័កនៅតាមមណ្ឌលដែលបានរៀបចំ។ អញ្ចឹង គឺម្ខាងគឺត្រូវរៀបចំទីកន្លែងថ្មី…
លោក ម៉ាក ហ៊ែរ (Marc Thayre) ភារធារីស្តីទីនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៃកម្ពុជា, សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍ និងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំនួន ៤១៥ ០០០ ដូស ប្រភេទ AstraZeneca ដែលជាជំនួយសប្បុរសធម៌ថ្លៃថ្លា និងជាសន្តានចិត្តជួយគ្នាក្នុងគ្រាលំបាក ក្នុងបរិការណ៍ដែលវ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់ទិសទីនៃពិភពលោក។ ជាការពិត ស្ថានភាពបច្ចុប្បន្ននេះ គឺពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយសារមេរោគកូវីដ-១៩ បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរ ទៅជាប្រភេទមេរោគបំប្លែងថ្មី ជាពិសេស មេរោគប្រភេទដែលតា (Delta) ដែលបាន និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសនានាក៏ដូចជានៅកម្ពុជា។ ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះសុខភាពសាធារណៈ និងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ខេត្តមួយចំនួន និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ កម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាច្រើន បាន…