សុន្ទរកថា ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

លោក អែនដ្រៀស ហ្សឺប្រាក់( Andreas Zurbrugg) ភារធារីនៃស្ថានទូត​អូស្ដ្រាលី ប្រចាំព្រះ​រាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! ​​​​​          ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង ដែលបានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសូមសម្ដែងនូវអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្ដ្រាលី ដែលបានផ្ដល់​ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នូវវ៉ាក់សាំងប្រភេទ ហ្វៃស៊័រ (Pfizer )ចំនួន​ ​២.៣៥០.៥៣០ ដូស ដែលក្នុងនោះ ៧៨៣.០០០ ដូស បានមកដល់កម្ពុជានៅថ្ងៃនេះ ហើយ ១.៥៦៧.៥៣០ ដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃ​ទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។ អំណោយដ៏ថ្លៃថ្លានេះ គឺជាកាយ​វិការដ៏ប្រពៃរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្ដ្រាលី ចំពោះ​ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល​ នៅក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងបរិការណ៍ដែលកម្ពុជាកំពុងព្យាយាមសម្រប បន្សាំខ្លួន និងរស់នៅតាម​ប្រក្រតីភាព​ថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩។ ចាប់តាំងពីមានការផ្ទុះ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩  រាជ​រដ្ឋាភិបាលកម្ពុជាយល់…