Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤ លានដូសថែមទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាបន្តទៀតហើយ នៅព្រឹកថ្ងៃសៅរ៍ ទី ១០ ខែកក្កដា ឆ្នាំ ២០២១នេះ។ វ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះ មានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣ លានដូស និងវ៉ាក់សាំងស៊ីណូហ្វាម ១ លានដូស។ វ៉ាក់សាំង ៤ លានដូសនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ គិតចាប់តាំងពីថ្ងៃទី ០៧ ខែកុម្ភៈ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងប្រមាណ ១៧ លានដូសរួចហើយ។ វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ៕
ខ្ញុំចង់និយាយទៅកាន់សមាជិក សមាជិកា អំពីការធ្វើតេស្ដរហ័ស និងការប្រើប្រាស់ឧបករណ៍តេស្ដរហ័សនេះ។ ដំបូងឡើយ ខ្ញុំចង់ថាធ្វើសារាចរណែនាំ ក៏ប៉ុន្តែ ខ្ញុំគិតថា មិនចាំបាច់ធ្វើទេ ដោយសារយើងមានប្រជុំគណៈរដ្ឋមន្រ្តី ដែលមានសមាជិករដ្ឋាភិបាលចូលរួមអស់ហើយ។ ខ្ញុំសូមស្នើឱ្យ បណ្ដាស្ថាប័នយកចិត្តទុកដាក់លើការប្រើប្រាស់តេស្ដរហ័ស។ ការតេស្ដរហ័សនេះទៀតសោត ក៏គួរធ្វើដោយមានការសន្សំសំចៃ ដើម្បីកុំឱ្យវាមានទំងន់ធ្ងន់ហួសទៅដល់ថវិកាជាតិរបស់យើង។ ម្សិលមិញ ខ្ញុំបានបញ្ជាទៅលោកជំទាវ យក់ សម្បត្តិ ឱ្យទិញ(ឧបករណ៍តេស្ដរហ័ស)មួយលានបន្ថែមទៀត ដោយថវិការបស់សប្បុរសជន។ យប់មិញ យកមកដល់ ១ លាន ប៉ុន្តែនៅក្នុងស្ដុករបស់យើងពីម្សិលមិញ គឺអស់ នៅសល់ ១០ ម៉ឺនទេ(ឧបករណ៍តេស្ដរហ័ស) ដោយសារយើងបានបែងចែកទៅឱ្យខេត្ត ។ ឯកឧត្តម នាង ផាត ក្នុងនាមក្រសួងការពារជាតិ បានស្នើសុំ ៣០ ម៉ឺន(ឧបករណ៍តេស្ដរហ័ស) ប៉ុន្តែយើងបានផ្ដល់ ៥ ម៉ឺន(ឧបករណ៍តេស្ដរហ័ស)ទៅឱ្យហើយ។ អញ្ចឹងខ្ញុំផ្ដល់ឱ្យតែ ២០ ម៉ឺនបន្ថែមទេ ដើម្បីរៀបចំចែកជូនទៅតាមបណ្ដាអង្គភាព ប៉ុន្តែប្រហែលជាខ្ញុំគិតថា នឹងអាចផ្ដល់បន្ថែម ប្រហែល ១០ ម៉ឺន(ឧបករណ៍តេស្ដរហ័ស) ទៅតាមគម្រោងហ្នឹងទៅចុះ ដោយសារតែអង្គភាពវាមានច្រើន។ អញ្ចឹងទេ…
ឯកឧត្តម លោកជំទាវ ដែលបានចូលរួម(ការថ្លែងសារពិសេសនិងប្រជុំ) តាមរយៈ ZOOM នៅព្រឹកនេះ ថ្ងៃនេះ យើងប្រជុំគណៈកម្មការជាតិប្រយុទ្ធនឹង កូវីដ-១៩ តាមរយៈប្រព័ន្ធ ZOOM ដែលអនុញ្ញាតឲ្យយើងធ្វើការប្រជុំពីចម្ងាយ។ ម្យ៉ាងទៀត ខ្ញុំក៏សុំយកការបញ្ជាក់ថា ដោយសារខ្ញុំកំពុងតែជាប់ចត្តាឡីស័ក ថ្ងៃស្អែកទើបធ្វើតេស្តចុងក្រោយ និងថ្ងៃ ០៣ (កក្កដា) ក៏មានណាត់ទទួលភ្ញៀវបរទេសរួចស្រេចទៅហើយ ។ ខ្ញុំគួរតែរង់ចាំ បន្ទាប់ពីការបញ្ចប់នៃចត្តាឡីស័ក ក៏ប៉ុន្តែយើងមិនអាចនឹងបញ្ចប់ត្រឹមនេះបាននោះទេ បើសិនជាយើងនៅរង់ចាំ យើងអាចយឺតពេល។ ថ្ងៃនេះ ក្នុងគណៈកម្មការរបស់យើង (មាន)អវត្តមាន សម្ដេចក្រឡាហោម ស ខេង (ដែល)ត្រូវទៅខេត្តកំពង់ឆ្នាំង ដើម្បីផ្ទេរអភិបាលខេត្តកំពង់ឆ្នាំង។ ដូច្នេះ អវត្តមាននៅក្នុងគណៈកម្មការរបស់យើងគឺមានចំនួនពីររូប។ “អ្នកគិតពីការស្លាប់របស់ខ្ញុំ គួរតែគិតពីសុខភាពខ្លួនឯងប្រសើរជាង” ការប្រជុំថ្ងៃនេះ ម្ខាងគឺវាយតម្លៃសភាពការណ៍ដែលយើងបានធ្វើកន្លងទៅ តែម្ខាងទៀតគឺដាក់ចេញនូវយុទ្ធសាស្ត្រ ឬក៏គោលការណ៍ (ដែល)យើងនឹងត្រូវអនុវត្តទៅខាងមុខទៀត។ ខ្ញុំគួរតែនិយាយបន្ថែមថា ខ្ញុំមិននឹកស្មានថា មកដល់ពេលនេះ មានពាក្យចចាមអារាមដ៏អាក្រក់នៅខាងក្រៅ ថាខ្ញុំបានស្លាប់តាំងពីថ្ងៃទី ២៣ (មិថុនា) ម៉ោង ៤ ល្ងាចឯណោះ ក្នុងពេលដែលខ្ញុំជាប់ចត្តាឡីស័ក។ ហើយបើទោះបីនៅថ្ងៃ…