Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
– ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ – អង្គសន្និសីទទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៦ ដែលផ្តោតលើប្រធានបទ «ជំរុញការងារទៅមុខ៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និងក្នុងតំបន់ និងឡូជីស្ទីក សម្រាប់ការតភ្ជាប់ កំណើន និងការអភិវឌ្ឍ» ដែលជាប្រធានបទដ៏សំខាន់នាពេលបច្ចុប្បន្ន។ ជាបឋម ខ្ញុំសូមសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀតដល់ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ ជាខួបលើកទី ១០ នៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា។ សន្និសីទនេះ តែងផ្តល់ឱកាសដ៏វិសេសសម្រាប់ឱ្យមន្ត្រីរាជរដ្ឋាភិបាល, តំណាងមកពីវិស័យឯកជន, អ្នកស្រាវជ្រាវ,អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាមកជួបជុំគ្នា ដើម្បីពិនិត្យអំពីសមិទ្ធិផលសម្រេចបានក្នុងពេលកន្លងមក និងបញ្ហាប្រឈមផ្សេងៗ ហើយស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ជាប្រយោជន៍ដល់ប្រទេសកម្ពុជាទាំងមូល។ ខ្ញុំសូមបញ្ជាក់ថា នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ រាជរដ្ឋាភិបាលបានកំណត់ឤទិភាពចម្បងចំនួន ៤ គឺ ផ្លូវ, ទឹក, ភ្លើង និងមនុស្ស។ ការពិត ឤទិភាពទាំង ៤ នេះ ត្រូវបានកំណត់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មកម៉្លេះ។ តទៅមុខ…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ហាគឹមតួន នៃសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ សូមគោរព លោក Siddhartha Kaul ប្រធានអង្គការ SOS អន្តរជាតិ, លោកស្រី សូបា មុទី អគ្គលេខាធិការរងនៃអង្គការ SOS ប្រចាំអាស៊ី, លោក មីសែល កៃសុន ប្រធានអង្គការ SOS ស៊ុយអែត និងជាសប្បុរសជននៃការជួយលើគម្រោងនេះ។ សូមគោរពចំពោះលោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ លើកទី ៦ ដែលចូលរួមសម្ពោធភូមិកុមារ SOS ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវភូមិកុមារ SOS ខេត្តកំពត។ នេះជាលើកទី ៦ ហើយ ដែលខ្ញុំព្រះករុណាខ្ញុំបានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវភូមិកុមារបែបនេះ បន្ទាប់ពីទីក្រុងភ្នំពេញ…
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វរៈសិល្បករ សិល្បករ លោក លោកស្រីសាស្ត្រាចារ្យ អ្នកគ្រូ លោកគ្រូ និង ក្មួយៗសិស្សានុសិស្ស និស្សិត ទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីអបអរសាទរការប្រារព្ធ «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៨ និងពិធីបិទ «មហោស្រពសិល្បៈយុវជនទូទាំងប្រទេស» នាឱកាសនេះ ។ ទិវាវប្បធម៌ជាតិ ៣ មីនា នេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់គុណូបការៈរបស់បុព្វបុរសយើងដែលបានបន្សល់ ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប សម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ។ ព្រឹត្តិការណ៍នៃទិវាវប្បធម៌ជាតិនេះ ពិតជាបានរួមចំណែកបំផុសមនសិការស្នេហាជាតិ ស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ដល់ប្រជាជាតិខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសសំដៅផ្សព្វផ្សាយ និងអប់រំអំពីវប្បធម៌ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិ អំពីផលិតផលវប្បធម៌ខ្មែរដ៏សម្បូរបែប និងឱ្យចេះរួមគ្នាជាធ្លុងមួយប្រកបដោយឆន្ទៈម្ចាស់ការ មនសិការស្នេហាជាតិ ចេះថែរក្សាការពារ និងបណ្តុះគំនិត លើកតម្កើងកេរដំណែលវប្បធម៌ជាតិទាំងរូបី និងអរូបី ឱ្យបានស្ថិតស្ថេរគង់វង្ស។ ក្នុងស្មារតីនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការប្រារព្ធទិវានេះ…