ក្រើនរំលឹកមន្រ្តីរាជការ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធខេត្តក្រចេះ យកចិត្តទុកដាក់បម្រើរាស្ត្រ

កាលពីថ្ងៃទី ២៨ កក្កដា ក្នុងការជួបសំណេះសំណាលជាមួយមន្រ្តីរាជការ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៃខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកអោយមន្រ្តីរាជការ អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ខិតខំយកចិត្តទុកដាក់ធ្វើការបម្រើប្រជាពលរដ្ឋ ជាពិសេក្នុងការផ្តល់នូវ​សេវាសាធារណៈ ដែលមានសេវាជាតម្រូវការចំាបាច់ និងសេវាតាមសំណូមពររបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ដាស់តឿនថា មន្រ្តីរាជការត្រូវចាត់ទុកខ្លួនឯងជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមានការទទួលខុស​ត្រូវខ្ពស់ ហើយត្រូវខិតខំកសាងអំពើល្អអោយបានច្រើន ដោយត្រូវការពារសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ការទប់ស្កាត់អំពើជួញដូរគ្រឿងញៀន ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងជួញដូរឈើ និងធនធានរ៉ែខុសច្បាប់ អោយបាន។ សម្តេចតេជោ បានដាស់តឿនអោយសកម្មថែរក្សាការពារជម្រកត្រីផ្សោតដែលជាធនធានកម្រ ដើម្បីបន្តជាប្រភពទាញចំណូលពីទាញទេសចរណ៌។ ជាមួយគ្នានេះ សម្តេចតេជោ បានណែនាំអោយខេត្តក្រចេះមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដើម្បីមិត្តភាព និងផលប្រយោជន៌ពាណិជ្ជកម្មពីគ្នាទៅវិញទៅមក និងបានអំពាវនាវដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តក្រចេះទាំងអស់ ត្រូវសាមគ្គីរួមដៃគ្នាជំរុញការអភិវឌ្ឍខេត្តរបស់ខ្លួនអោយបានជោគជ័យ ហើយសហការជាមួយភ្នាក់ងារគយ និងរដ្ឋាករក្នុងការប្រមូលចំណូលថវិកាជាតិ។ គិតចាប់ពីថ្ងៃ ២០ កក្កដា ២០១៦ មក សម្តេចតេជោ បានអញ្ជើញចុះសួរសុខទុក្ខ និងសំ​ណេះ​សំណាល ជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តពោធិសាត់ បាត់ដំបង…

ដំណើរទស្សនកិច្ចមើលការអភិវឌ្ឍ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្ត ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង និងក្រចេះ ថ្ងៃ ២០ ដល់ ២៨ កក្កដា ២០១៦

ដំណើរឆ្ពោះទៅខេត្តក្រចេះ និងឈប់ចូលថ្វាយបង្គំព្រះសង្ឃ និងព្រះគ្រូរបស់សម្តេច នៅវត្តបុស្សមាលី ហៅវត្តបុសលាវ, វត្តបញ្ចសិលាថ្មគ្រែ, ថ្ងៃទី ២៧ កក្កដា ២០១៦ រសៀលថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៦ ក្រោយពិនិត្យការដ្ឋាន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅខេត្តស្ទឹងត្រែ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តដំណើរឆ្ពោះមកកាន់ខេត្តក្រចេះជាបន្តទៀត ដើម្បីជួបសំណេះសំណាលជាមួយមន្រ្តី្តរាជការ បន្តពិនិត្យសមិទ្ធផលនានា និងដោះស្រាយបញ្ហាប្រឈម​មួយ​ចំនួនជូនប្រជាពលរដ្ឋ។ សម្តេចតេជោ បានឈប់នៅទីអារាមបុស្សមាលី ហៅវត្តបុសលាវ ស្ថិតនៅ​ក្នុង​ភូមិ បុសលាវ ឃុំបុសលាវ ស្រុក ចិត្របុរី ខេត្តក្រចេះ និងបានប្រារព្ធពិធីបុណ្យ​បង្សុកូល​ប្រគេន​ជូន​ព្រះគ្រូ​ធម្មា​ចារ្យ គឹម ច្រែង ដែលជាព្រះគ្រូបីបាច់ថែរក្សាសម្តេចតេ​ជោផ្ទាល់ កាលពីសម្តេចនៅវ័យកុមារសិក្សា​រៀន​សូត្រនៅវត្ត។ ព្រះគ្រូ គឹម ច្រែង បានទទួលអនិច្ចធម្ម នៅថ្ងៃច័ន្ទ ៩ កើត ខែ អស្សុជ ឆ្នាំម្សាញ់ ឯកស័ក ព.ស ២៥៣៣ ត្រូវនឹងថ្ងៃទី ៩ តុលា…