Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សំណួរសំណេះសំណាលជាមួយកម្មករ/ការិនី សុខសប្បាយទេទាំងអស់គ្នា? ចង់សួរសំណួរមួយពីរមុនសិន។ សំណួរទី១ តើមានប៉ុន្មាននាក់ទៅដែលធ្វើការរោងចក្រពេលថ្ងៃហើយពេលយប់ទៅសម្រាកនៅផ្ទះជាមួយក្រុមគ្រួសារ? ចុះអ្នកដែលជួលផ្ទះគេនៅមានប៉ុន្មាន? អ្នកម្ដុំហ្នឹងមកពីខាងណា? មកពីកំពង់ឆ្នាំង ឬខេត្តនៅឆ្ងាយជាង? … សំណួរទី២ តើប៉ុន្មាននាក់ទៅដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩? ហើយអ្នកមិនបានចាក់មានប៉ុន្មាន? ខ្ញុំចង់ស្វែងយល់គ្រប់ទីកន្លែងទាំងអស់ … ដោយសារតែកាលពីពេលចាប់ផ្ដើមចាក់វ៉ាក់សាំងដំបូង គឺគ្រូពេទ្យហាមចាក់ចំពោះជំងឺខ្លះ ជាការភាន់ច្រលំក្នុងគ្រាដំបូង អ្នកទៅទទួលវ៉ាក់សាំងក៏បារម្ភ ហើយជួនកាលអ្នកដែលទទួលវ៉ាក់សាំងមិនបារម្ភទេ តែគ្រូពេទ្យបារម្ភ។ តើទាំងអស់គ្នាមានទូរស័ព្ទដៃប្រើប៉ុន្មានទៅ?(សើ្ទរតែទាំងអស់) ហើយអ្នកអត់ទូរស័ព្ទប្រើមានប៉ុន្មាន? ពាក្យថាទូរស័ព្ទប្រើទាំងទូរស័ព្ទមិនមែនស្មាតហ្វូនក៏មាន ទាំងស្មាតហ្វូនក៏មានសំដៅទំនាក់ទំនង។ អ្នកដែលមានស្មាតហ្វូន … ចង់សួរថាអ្នកធ្វើទំនាក់ទំនងគ្នាតាមហ្វេសប៊ុកមានប៉ុន្មាន? (ច្រើន) អ្នកដែលមានទំនាក់ទំនងក្រៅពីហ្វេសប៊ុកដែលមាន Telegram WhatsApp ឬប្រព័ន្ធដទៃទៀតមានប៉ុន្មានទៅ? ឥឡូវចង់សំដៅតែមួយទេចង់សំដៅថា Telegram មានប៉ុន្មាននាក់? ហើយ Telegram ដែលភ្ជាប់ជាមួយពូហើយមានប៉ុន្មាន? អញ្ចឹងអ្នកដែលបានភ្ជាប់ជាមួយពូហើយគឺមានចំនួនតិចទេ អ្នកដែលមិនទាន់ភ្ជាប់គឺមានចំនួនច្រើន។ គិតថាក្មួយៗនឹងរកវិធីដើម្បីដោនឡូត ទាញយកមធ្យោបាយប្រើប្រាស់ផ្សេងទៀត។ (១) សម្រេចចិត្តលុបគណនីហ្វេសប៊ុកដែលមានអ្នកតាមដាន ១៤ លាននាក់ ឥឡូវ ក្មួយៗកំពុងយកហ្វេសប៊ុកជាមធ្យោបាយ ប៉ុន្ដែក្មួយៗគួរមានផងដែរនូវមធ្យោបាយផ្សេងទៀតដូច ជា Telegram WhatsApp Line Viber…
សំណួរសំណេះសំណាល សុខសប្បាយទេទាំងអស់គ្នានេះ? ចង់សួរសំណួរពីរបីសិន មុននឹងយើងនិយាយគ្នា។ ចង់សួរថា អ្នកដែលធ្វើការរោងចក្រពេលថ្ងៃ ហើយទៅសំរាកនៅផ្ទះនៅភូមិកំណើតពេលយប់មានប៉ុន្មាន? អ្នកដែលធ្វើការពេលថ្ងៃជួលផ្ទះគេនៅមានប៉ុន្មាន? មើលទៅសឹងប្រហាក់ប្រហែលគ្នា។ ដោយសារស្ថានភាពនៅទីនេះវាកៀកទីក្រុង ហើយម្ខាងទៀតកៀកជាមួយផ្ទះ ប៉ុន្ដែយ៉ាងណាវាប្រសើរជាងនៅក្នុងទីក្រុងទាំងមូលដែរ។ វាជាចក្ខុវិស័យនៃការដែលយើងដោះស្រាយបញ្ហាការងារនៅទីជនបទ។ បើខ្ញុំទៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង តាកែវ ឃើញថាមានចំនួនលើសលប់ដែលពេលថ្ងៃធ្វើការតាមរោងចក្រ ពេលយប់ទៅសំរាកនៅផ្ទះរបស់ខ្លួនវិញ។ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩មានប៉ុន្មានទៅ? អ្នកដែលមិនបានចាក់មានប៉ុន្មាន? ខ្ញុំចង់ស្វែងយល់ពីបញ្ហាហ្នឹង ដោយសារយើងចាប់ផ្ដើមពីភាពមិនច្បាស់លាស់នៃក្រុមគ្រូពេទ្យតែម្ដង។ ពេទ្យក៏មិនច្បាស់ អ្នកដែលត្រូវធ្វើសម្ភាសន៍ក៏មិនច្បាស់។ មុនពេលចាក់គេត្រូវធ្វើសម្ភាសន៍សិនថាអ្នកឯងមានជំងឺអីខ្លះ? ខ្លះធ្លាប់កើតហឺត ខ្លះធ្លាប់កើតរើម ខ្លះមានបញ្ហានេះបញ្ហានោះ ដល់គេមើលក្នុងបញ្ជីទៅថាជំងឺនោះចាក់មិនបានទេ។ នៅពេទ្យទាហានឯទីក្រុងភ្នំពេញប្រហែល ៣០% ដែលគ្រូពេទ្យមិនអនុញ្ញាតចាក់ឲ្យ ប៉ុន្ដែក្រោយមកសម្ដេចពិជ័យសេនា ទៀ បាញ់ បានស្រាវជ្រាវលើរឿងនេះ។ សម្រាប់ជំងឺហឺត គេហាមចាក់តែពេលកំពុងហឺតទេ។ បើឈប់ហឺតហើយគឺចាក់បាន។ តើអ្នកដែលធា្លប់ជួបខ្ញុំកាលពីពេលមុនមានប៉ុន្មាន? នាងមួយមានផ្ទៃពោះ កាលជួបលើកមុននៅក្រមុំទេអី? ដូចសួរអម្បាញ់ការបាន ៣ ឆ្នាំ យើងជួបគ្នាមុន ៥ ឆ្នាំ ហើយ ប៉ុន្ដែអស់ទាស់ហើយកូនដំបូងសុទ្ធតែភ្លោះ។ (១) អនុស្សាវរីយ៍កាប់ដីនៅឃុំលំហាច ដូរអង្ករនិងត្រីខកំប៉ុង ឥឡូវអ្នកណានៅឃុំលំហាច?…
(១) ខួប៧២ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជន ប្រវត្តិសាស្ត្រ៤៦ ឆ្នាំនៃការតស៊ូដើម្បីរំដោះជាតិ បង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍ អរគុណសម្រាប់ការចូលរួមទាំងអស់គ្នានៅថ្ងៃនេះ។ ជំនួបរបស់យើងធ្វើនៅចំពេលខួបលើកទី៧២ ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែឆ្នាំនេះ យើងមិនបានធ្វើពិធីបុណ្យនៅចំថ្ងៃខួបលើកទី៧២ ចំថ្ងៃទី២៨ ខែមិថុនានោះទេ ព្រោះយើងត្រូវគួបផ្សំជាមួយនឹងការបើកយុទ្ធនាការបោះឆ្នោតនៅថ្ងៃទី១ ខែកក្កដា ប៉ុន្មានថ្ងៃខាងមុខនេះ។ យ៉ាងណាក៏យើងមិនឲ្យចន្លោះប្រហោងទេ។ ថ្ងៃនេះគឺមានសាររបស់សមាជិក សមាជិកា គណបក្សប្រជាជនបានបង្ហោះព្រោងព្រាតស្តីអំពីខួបអនុស្សាវរីយ៍លើកទី៧២ ឆ្នាំ។ គណបក្សមានអាយុ ៧២ឆ្នាំ ឯប្រធានគណបក្សគឺមានអាយុ ៧១ឆ្នាំ។ អញ្ចឹងខ្ញុំកើតក្រោយ។ រឿងរ៉ាវអតីតកាលនោះ យើងគ្រាន់តែបានដឹងទៅតាមប្រវត្តិសាស្រ្តតែប៉ុណ្ណោះ តែអ្វីដែលច្បាស់គឺរយៈពេល ៤៦ ឆ្នាំនេះ គឺជារយៈកាលដែលខ្ញុំច្បាស់នៅក្នុងប្រវត្តិនៃការដឹកនាំការតស៊ូដើម្បីរំដោះជាតិ ក៏ដូចជាការតស៊ូដើម្បីបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍរហូតមកដល់ពេលនេះ។ ស្នាមថើបបង្ហាញពីទំនាក់ទំនងជិតស្និទ្ធប្រៀបដូចជាក្រុមគ្រួសារ ថ្ងៃនេះ យើងជួបគ្នា។ ខ្ញុំងាកទៅអាណិតអ្នកដើរតាមវិញទេ។ អ្នកដើរតាមហ្នឹងវិលកង់រហូត។ ក្រោកពីយប់ៗទៀត … ក្មួយៗយប់មិញនេះប្រហែលជាអ្នកខ្លះក្រោកម៉ោង២។ សុំសួរបន្តិច តើក្រែមរបស់អ្នកណាទៅវើយ ថ្ងៃក្រោយកុំជូតចេញទុកក្រែមហ្នឹងឲ្យវាជាប់ថ្ពាល់ម្តងមើល។ ប៉ុន្តែក្រែមអ្នកស្រុកខ្មែរយើង មិនខ្លាំងដូចក្រែមអ្នកនៅអូស្រ្តាលីទេ។ ក្រែមនៅស្រុកខ្មែរយើងឆាប់រលប់វិញទេ។ អ្នកខ្លះគ្នាក៏មិនលាបក្រែមមកដែរ។ នៅអូស្រ្តាលីស្រាប់តែលេងមួយខ្វាច់មកពីខាងណេះ ទាល់ចូលបន្ទប់កេះវាចេញបានរលប់។…