Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនអតីតយុទ្ធជន ជាទីស្នេហា! [ផ្ដើមសេចក្ដីអធិប្បាយ១] ថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន និងការចូលរួមយ៉ាងសកម្មរបស់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា នៃអង្គមហាសន្និបាតដែលបានចែករំលែកនូវទស្សនៈ [ក្នុងមហាសន្និបាត «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ហៅកាត់ថា «អ.ន.ក.»] ពិតមែនតែយើងមិនបានពិភាក្សាគ្នាច្រើន ប៉ុន្តែ តាមរយៈរបាយការណ៍របស់ឯកឧត្ដម គន់ គីម មានចរិតជារបាយការណ៍ផង និងជាការពិភាក្សាផង បន្ថែមទៅដោយមតិរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលធ្វើឲ្យអង្គប្រជុំយើងបង្ហាញពីការឯកភាពទៅលើទស្សនៈទាំងនោះ។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ មហាសន្និបាតបានពិភាក្សាយ៉ាងផុលផុស និងសម្រេចអនុម័តលើរបាយការណ៍ បូកសរុបលទ្ធផលការងារ ១០ ឆ្នាំ និងទិសដៅអនុវត្តបន្ត និងលក្ខន្តិកៈថ្មីរបស់សមាគម ព្រមទាំងសេចក្តីសម្រេចចិត្តមហាសន្និបាត។ ក្នុង ន័យនេះ មហាសន្និបាតបានសម្រេចកែសម្រួលឈ្មោះ របស់សមាគមពី «សមាគមអតីតយុទ្ធជនកម្ពុជា»…
សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី បងប្អូនអតីត យុទ្ធជន ជាទីនឹករលឹក! ជាកិច្ចចាប់ផ្តើម ខ្ញុំសូមសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេច ឯកឧត្តម លោក ជំទាវ ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកានៃអង្គមហាសន្និបាត សរុបជាង ៤៣០ នាក់ ដែលបានធ្វើដំណើរពីគ្រប់រាជធានីខេត្តដើម្បីចូលរួមក្នុងអង្គមហាសន្និបាត ដែលញ៉ាំងឱ្យពិធី ទាំងមូលមានភាពអធិកអធម ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ និង ជាការរំលឹកនឹកគុណដល់ អតីតយុទ្ធជនកម្ពុជា ដែលបានធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាងរហូតដល់មានការបូជាអាយុ ជីវិតដើម្បីបុព្វហេតុនៃប្រទេសជាតិ និងប្រជាជន ព្រមទាំងសុខសន្តិភាព និងសន្តិសុខសម្រាប់ មាតុភូមិជាទីស្នេហានៃយើងទាំងអស់គ្នា ។ [សេចក្ដីអធិប្បាយទី ១] (១) ការអនុម័តលក្ខន្ដិកៈ ត្រូវតែធ្វើដោយមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំសូមរំលឹកអង្គមហាសន្និបាតថា ដើមឡើយ យើងគ្រោងធ្វើមហាសន្និបាតទូទាំងប្រទេសដែលមានសមាសភាពរហូតដល់ ៣៥០០នាក់ នៅទីស្នាក់កាលកណ្ដាលគណបក្សប្រជាជន។ ប៉ុន្ដែជាអកុសលសភាពការណ៍ព្រំដែនបានកើតឡើង។ ដូច្នេះ យើងក៏បានពន្យារពេលមកដល់ពេលនេះ។ កាលនោះ អគ្គលេខាធិការ និងអនុប្រធាន គន់…
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចំាព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ និងតំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ជាទីមេត្រី! ក្នុងនាមស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ ប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៦នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងអំណរសាទរយ៉ាងស្មោះស្ម័គ្រ និងសូមជូនពរបវរមហាប្រសើរជូនរដ្ឋាភិបាល និងប្រជាជនចិនជាមិត្ត សូមទទួលបានសុភមង្គល និងជោគជ័យថ្មីៗថែមទៀត។ ក្នុងរយៈពេល៧៦ឆ្នាំ ប្រទេសចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានា ប្រកបដោយជោគជ័យ ក្នុងដំណើរការកសាងប្រទេស។ ប្រទេសចិនបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍របស់ពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក។ ខ្ញុំសូមអបអរសាទរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេសយ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមាន ឯកឧត្តមប្រធានាធិបតី ស៊ី…