Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈគណៈចាងហ្វាងជាន់ខ្ពស់សាសនិកឥស្លាម, គណៈដឹកនាំគ្រឹស្តសាសនិកសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជាថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយសមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! ថ្ងៃនេះជាទិវាដ៏ឱឡារិក និងមានអត្ថន័យជ្រាលជ្រៅក្រៃលែងសម្រាប់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចបងប្អូនជនរួមជាតិនៅទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលកំពុងចូលរួមអបអរសាទរយ៉ាងក្លៀវក្លានូវខួបអនុស្សាវរីយ៍លើទី ៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ គណបក្សមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានបង្កើតនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងអាណានិគមនិយមដើម្បីឯក-រាជ្យជាតិ ដោយរួមសាមគ្គីប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធជាមួយចលនាតស៊ូរបស់ប្រជាជនវៀតណាម និងប្រជាជនឡាវ ដែលមានសត្រូវរួម គឺពួកអាណានិគមនិយម។ ចាប់ពីពេលបដិសន្ធិមកដល់បច្ចុប្បន្ន គណ-បក្សបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ធ្វើដំណើរលើមាគ៌ាមួយយ៉ាងវែងឆ្លងកាត់ដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រប្រកបដោយវីរភាព ដើម្បីបុព្វហេតុធំៗរបស់ជាតិ គឺ ការតស៊ូរំដោះជាតិពីពួកអាណានិគមនិយម, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្ដួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឱ្យរស់ឡើងវិញ, ការការពារជាតិ និងស្ដារកសាងប្រទេសឡើងវិញ,…
ថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជូនរួមជាតិ ជាទីគោរពស្រលាញ់ ខ្ញុំព្រះករុណាខ្ញុំ ជាមួយថ្នាក់ដឹកនាំផ្សេងទៀត បានមានឱកាសមកកាន់ទីនេះ។ ពីមុន នាយករដ្ឋមន្រ្តីក៏បានមកជួបបងប្អូននៅទីនេះ។ ឥឡូវ ឪពុករបស់នាយករដ្ឋមន្រ្តី ក៏មកដល់ទីនេះដែរ ដើម្បីសួរសុខទុក្ខបងប្អូន។ បើទោះបីជាខ្ញុំមិនបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីទៀតក៏ដោយ ក៏ប៉ុន្តែ ខ្ញុំនៅមានការទទួលខុសត្រូវ ក្នុងឋានៈជាមេដឹកនាំកម្ពុជាម្នាក់ និងក្នុងឋានៈជាពលរដ្ឋកម្ពុជាម្នាក់។ អនុញ្ញាតឱ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈ និងសម្ដេចម៉ែ ព្រះមាតាជាតិជាទីសក្ការៈ ចំពោះបងប្អូនរួមជាតិទាំងអស់ដែលបានភៀសសឹកមកកាន់ទីនេះ។ ព្រះមហាក្សត្រ ព្រះមាតាជាតិរបស់យើង ព្រះអង្គតែងតែគិតគូរ ខ្វល់ខ្វាយចំពោះសុខទុក្ខរបស់កងទ័ព ក៏ដូចជាប្រជាពលរដ្ឋនៅតាមព្រំដែន។ ព្រះអង្គក៏បានចូលរួមចំណែកជាថវិកាផ្ទាល់របស់ព្រះអង្គ ដើម្បីគាំទ្រមកដល់កងទ័ពនៅឯជាយដែន ក្នុងពេលដែលបំពេញភារកិច្ចការពារទឹកដី។ ព្រះអង្គក៏ធ្លាប់បានបញ្ជូនក្រុមរបស់ព្រះបរមរាជវាំង មកផ្ដល់ជំនួយនៅទីនេះផងដែរ។ (១) កម្ពុជារងគ្រោះពីការឈ្លានពានរបស់កងទ័ពថៃ ដែលចិញ្ចឹមចិត្តម្ដងហើយម្ដងទៀតដណ្ដើមទឹកដី មកដល់ទីនេះ ខ្ញុំនឹកឃើញនូវអ្វីដែលថា “សន្តិភាព” (និង)អ្វីដែលហៅថា “សង្រ្គាម”។ ពិតជាអាណោចអាធ័ម នឹកទៅដល់រឿងអតីតកាល ដ៏ជូរចត់របស់យើង។ មិននឹកស្មានថា អតីតកាលប្រកបទៅដោយការឈឺចាប់នោះ វាបានវិលត្រឡប់មកវិញ តាមរយៈនៃការឈ្លានពានរបស់អ្នកជិតខាង។ យើងគ្មានការប៉ងប្រាថ្នាអ្វីក្រៅពីធ្វើ(ឱ្យ)មានមិត្តភាព និងធ្វើជាអ្នកជិតខាងល្អគ្នានោះទេ។ សូមឱ្យអន្តរជាតិមើលឱ្យឃើញថា តើប្រទេសកម្ពុជា ឬថៃ អ្នកណាឈ្លានពានអ្នកណា? តើថៃ បានជម្លៀសប្រជាជនរបស់ខ្លួនចេញពីព្រំដែនទេ?…
ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង! ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់។ យើងសូមបញ្ជាក់ទៅអ្នកវិញថា យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ។ សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អុីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត។ បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រ កសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។ បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ?។ ប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃ ដែល កំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា។ ក្នុងនាមជាប្រធានគណបក្ស ខ្ញុំសូមផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឲ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង…