Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
បង្វិលឈើដែលចាប់បាន ឲ្យទៅក្រសួងអប់រំ ប្រើប្រាស់ក្នុងវិស័យអប់រំ … ខ្ញុំចង់យកឱកាសនេះ ដើម្បីនិយាយបញ្ហាមួយចំនួន។ អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងអំពីបញ្ហាប្រឈម ៣ ហើយក៏បានផ្ញើមកឲ្យខ្ញុំ។ ខ្ញុំចង់ឆ្លើយតបនៅទីនេះតែម្តង ហើយយកកន្លែងនេះ ធ្វើជាកន្លែងប្រកាសចេញចំណុចខ្លះ ដែលមិនធ្លាប់មានពីមុន។ ទី ១ ទាក់ទងនឹងបញ្ហាខ្វះសាលា ហើយចង់ឲ្យមានបញ្ហាទាក់ទិននឹងសាលាឈើ។ ឥឡូវនេះ ធ្វើសាលាឈើ សាលាថ្ម ឬសាលាអី អាហ្នឹងរឿងមួយ រឿងធំជាងគេ ខ្ញុំសុំប្រគល់ជូនឈើទាំងអស់ ដែលរឹបអូសបានពីការកាប់មិនស្របច្បាប់ ជូនក្រសួងអប់រំ យុវជន និងកីឡា។ មុនមកនេះ ខ្ញុំបានទូរស័ព្ទសួរនាយឧត្តមសេនីយ សៅ សុខា តើឈើមានប៉ុន្មានឥឡូវហ្នឹង ឈើដែលយើងឲ្យយុទ្ធនាការប៉ុន្មានខែនេះ? ថាមានប្រហែលជា ៣-៤ ម៉ឺនម៉ែត្រគូប។ បើអញ្ចឹង សូមឯកឧត្តម ហង់ ជួនណារ៉ុន ចាត់ចែងទៅ ចង់យកទៅធ្វើសាលា ក៏ធ្វើទៅ ចង់យកទៅធ្វើទ្វារបង្អួចសាលា ក៏ធ្វើទៅ ចង់យកទៅធ្វើតុ ធ្វើកៅអី ក៏ធ្វើទៅ ចង់យកទៅធ្វើផ្ទះគ្រូ ក៏យកទៅ…
សង់សាលា មិនមែនដោយសារធ្លាប់ជាសាលាដែលភរិយារៀននោះទេ … ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជារីករាយណាស់។ ទីនេះ គឺជាទីដែលភរិយារបស់ខ្ញុំព្រះករុណាខ្ញុំ បានរៀនកាលវ័យកុមារ។ អម្បាញ់មិញ ក៏បានជួបជាមួយអ្នកដែលបានរៀនជាមួយ ប៉ុន្តែ សូមបញ្ជាក់ថា មិនមែនដោយសារហេតុផលដែលភរិយាខ្ញុំព្រះករុណាខ្ញុំធ្លាប់រៀននៅទីនេះ ទើបយើងធ្វើសាលានោះទេ។ បើទោះបីថាគាត់មិនរៀននៅទីនេះ ក៏នៅតែធ្វើសាលានេះដែរ។ … សាលាអម្ពវ័ន្តនេះ យើងបានធ្វើជាដំណាក់ៗ តាំងពីឆ្នាំ ១៩៩៦ ក៏មានការសាងសង់ ឆ្នាំ ២០០០ ក៏មានការសាងសង់ ក្រោយមកសំណង់យើងធ្វើនោះវាអន់ពេក សិស្សរៀនមិនបាន។ … (កាលបាន)មកដេកពេទ្យនៅរកាខ្នុរនេះ ក៏ជួបគេ(លោកជំទាវ) កាលនោះ មានទាន់បានការជាមួយគ្នាឯណា គ្រាន់តែទៅដេកផ្ទះរបស់គេហ្នឹង ទៅជួបឪពុកម្តាយរបស់គេនោះ ស្រាប់តែត្រឡប់ទៅវិញភ្លៀងខ្លាំង ដល់ទៅភ្លៀងខ្លាំង។ គេប្រាប់ថាបឹងធំក្រោយរកាខ្នុរមានត្រី។ អញ្ចឹងក៏ទៅចាប់ត្រី បានត្រីផ្ទក់ ត្រីរ៉ស់ ត្រីអណ្តែង … អញ្ចឹងបានជាមានចម្រៀងមួយបទ។ សង្ឃឹមថា ថ្ងៃនេះវិទ្យុបាយ័ននឹងចាក់ផ្សាយបទបឹងធំជំរំស្នេហ៍។ ពេលខ្ញុំព្រះករុណាខ្ញុំមកលែងកូនត្រី ដូចជាកាលហ្នឹងថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១២ ខ្ញុំព្រះករុណាខ្ញុំ ក៏ឲ្យឯកឧត្តម…
មូលហេតុនៃការទទួលបានពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានទទួលនូវពានរង្វាន់ សន្តិភាព និងការអភិវឌ្ឍពីសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA)។ ដំបូង ខ្ញុំសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ UMA ដែលបានជ្រើសរើសរូបខ្ញុំឲ្យទទួលយកពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ នៅពេលនេះ។ អម្បាញ់មិញ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់នូវសុន្ទរកថារបស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ ក៏ដូចជា សុន្ទរកថារបស់លោក ប្រាសិទ្ធ សែនរុងរឿង ទាក់ទងជាមួយនឹងសកម្មភាពបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្ញុំ។ ខ្ញុំគួរតែបញ្ជាក់ថា ហេតុអ្វីបានជាខ្ញុំត្រូវទទួលយកនូវពានរង្វាន់មួយនេះ មិនមែនបានសេចក្តីថា អ្វីក៏ ហ៊ុន សែន ត្រូវទទួលនោះទេ។ ខ្ញុំធ្លាប់បានបដិសេធ ឫមិនឆ្លើយតប មិនទទួលនូវពានរង្វាន់ខ្លះដែលផ្តល់មកពីទីកន្លែងនេះ ទីកន្លែងនោះ ឬក៏សញ្ញាបត្រពីកន្លែងនេះ និងកន្លែងនោះ។ ផ្ទុយទៅវិញ ខ្ញុំបែរជាផ្តល់ឱកាស និងទទួលយកដោយការពេញចិត្តនូវពានរង្វាន់មួយនេះ។ ដោយសារហេតុផលថា ខ្ញុំចង់ឲ្យសមាគមអ្នកសារព័ត៌មានរបស់យើង ដែលនៅជិតខាងគ្នានេះ ក្លាយទៅជាស្ថាប័នមួយ ជួយពង្រឹងដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់របស់យើង។ ដូចដែលខ្ញុំបានបញ្ជាក់អម្បាញ់មិញ មិនមែនអ្វីក៏ ហ៊ុន សែន ចេះតែទទួលទេ។ មានការជ្រើសរើស ហើយក៏មានការវាយតម្លៃត្រឹមត្រូវ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះគំនិតផ្តួចផ្តើមទាំងឡាយ នៃបណ្តាអ្នកសារព័ត៌មាននៅក្នុងចំណោមបណ្តាប្រទេស…