Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង !

ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។ ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ​ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។ ដូច្នេះខ្ញុំសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។ កន្លងមកនាយករដ្ឋមន្ត្រីថៃ…

សេចក្ដីដកស្រង់ការអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំណេះ សំណាល ជាមួយសិស្ស និស្សិត និងលោក/អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំនិងបណ្ដុះបណ្តាល ជា ស៊ីម កំចាយមារ

(១) ជាប្រពៃណីខ្មែរ “អ្នកដែល(ចែកឋាន)ទៅមុនរួចផុតទុក្ខ ឯអ្នកនៅក្រោយ ត្រូវធ្វើបុណ្យបញ្ជូនកុសល” ជាដំបូង អនុញ្ញាតឲ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ ជាទីសក្ការៈរបស់យើង ក៏ដូចជាហ្លួងម៉ែ ព្រះរាជមាតាជាតិខ្មែរ ចំពោះអស់លោកលោកស្រីជាសាស្រ្តាចារ្យ និងក្មួយៗនិស្សិត សិស្សានុសិស្សទាំង​អស់ នៅក្នុងមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលសម្ដេចជាស៊ីមកំចាយមារ។ ថ្ងៃនេះ យើងមានការរីករាយ ដោយម្យ៉ាងជាការជួបជុំមួយដ៏ធំដើម្បីប្រារព្ធពិធីរំលឹកទៅដល់គុណបំណាច់ និងធ្វើតាមពិធីប្រពៃណីព្រះពុទ្ធសាសនារបស់យើង ជូនចំពោះវិញ្ញាណក្ខន្ធសម្ដេច ជា ស៊ីម និងបងស្រី។ ជាទម្លាប់ ខ្ញុំតែងតែហៅគាត់ទាំងពីរថាជាបងប្រុសបងស្រី ដែល ១០ឆ្នាំ និង១៦ឆ្នាំ កន្លងផុតទៅពួកគាត់បានលាពួកយើង។ ប៉ុន្តែ ពួកយើងក៏មិនបានភ្លេចពីពួកគាត់នោះទេ។ មេដឹកនាំកំពូលៗ ទោះបីជាជាប់មមាញឹក ក៏យើងបានឆ្លៀតមក ដើម្បីមកធ្វើបុណ្យឧទ្ទិសកុសលជូនចំពោះពួកគាត់។ ម្សិលមិញ ជាភ័ព្វសំណាង ដែលក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី បានរៀបចំកម្មវិធីឲ្យខ្ញុំជួបមុន(ជួបនាយករដ្ឋមន្រ្តី)នៅម៉ោង១០ ទើបម៉ោង ១២ថ្ងៃត្រង់ ខ្ញុំអាចចេញដំណើរមកបាន ហើយបន្តទៅដល់ច្រកទ្វារម៉ឺនជ័យ។ ឯនាយករដ្ឋមន្រ្តីជាប់ចរចា តែក៏បានមកទាន់ពេលព្រះសង្ឃទេសនាដែរ។ និយាយរួម មេដឹកនាំកំពូលទាំងអស់បានមកជួបជុំ។ ត្រង់នេះហើយ ដែលខ្ញុំតែងនិយាយលេងជាមួយសម្ដេចក្រឡាហោម ក៏ដូចជាមេដឹកនាំដទៃទៀតថា “មិនថាអ្នកណាទៅមុន ឬអ្នកណាទៅក្រោយទេ អ្នកដែលត្រូវទៅមុន ឧទាហរណ៍ ខ្ញុំទៅមុន សូមអ្នកទៅក្រោយធ្វើបុណ្យឲ្យខ្ញុំសិន…

សុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥)

សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈគណៈចាងហ្វាងជាន់ខ្ពស់សាសនិកឥស្លាម, គណៈដឹកនាំគ្រឹស្តសាសនិកសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជាថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយសមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! ថ្ងៃនេះជាទិវាដ៏ឱឡារិក និងមានអត្ថន័យជ្រាលជ្រៅក្រៃលែងសម្រាប់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចបងប្អូនជនរួមជាតិនៅទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលកំពុងចូលរួមអបអរសាទរយ៉ាងក្លៀវក្លានូវខួបអនុស្សាវរីយ៍លើទី ៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ គណបក្សមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានបង្កើតនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងអាណានិគមនិយមដើម្បីឯក-រាជ្យជាតិ ដោយរួមសាមគ្គីប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធជាមួយចលនាតស៊ូរបស់ប្រជាជនវៀតណាម និងប្រជាជនឡាវ ដែលមានសត្រូវរួម គឺពួកអាណានិគមនិយម។ ចាប់ពីពេលបដិសន្ធិមកដល់បច្ចុប្បន្ន គណ-បក្សបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ធ្វើដំណើរលើមាគ៌ាមួយយ៉ាងវែងឆ្លងកាត់ដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រប្រកបដោយវីរភាព ដើម្បីបុព្វហេតុធំៗរបស់ជាតិ គឺ ការតស៊ូរំដោះជាតិពីពួកអាណានិគមនិយម, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្ដួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឱ្យរស់ឡើងវិញ, ការការពារជាតិ និងស្ដារកសាងប្រទេសឡើងវិញ,…