Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ផ្ញើជូន សម្ដេច ឯកឧត្តម លោកជំទាវ តាមស្ថាប័ន ក៏ដូចជាតាមខេត្តនានា កន្លងទៅ គឺមានការស្នើសុំមកខ្ញុំជាបន្តបន្ទាប់ (អំពី)ការចាក់វ៉ាក់សាំងនៅតាមខេត្ត ឬតាមក្រសួង ដែលម្សិលមិញនេះ ក្រៅពីក្រសួង ក៏មានការស្នើសុំចាក់តាមវិស័យនៅខេត្តនេះ ឬខេត្តនោះ ដូចជាវិស័យទេសចរជាដើម ហើយក៏មានក្រុមហ៊ុនក៏បានស្នើសុំឱ្យចាក់នៅតាមក្រុមហ៊ុនរបស់ខ្លួន។ ខ្ញុំសុំយកឱកាសនេះដើម្បីជម្រាបជូន សម្ដេច ឯកឧត្តម លោកជំទាវ ជាពិសេសគឺលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ឱ្យបានដឹងថា យើងបានដាក់ចេញនូវផែនការមេដែលជាយុទ្ធសាស្ត្រសម្រាប់ការចាក់វ៉ាក់សាំង ក្នុងនោះគឺយុទ្ធសាស្ត្រផ្ការីក ដែលចាក់ពីក្នុង(រួចពង្រីក)ទៅក្រៅ។ ខ្ញុំសុំបញ្ជាក់ជូនទៅ សម្ដេច ឯកឧត្តម លោកជំទាវ បណ្ដាស្ថាប័នក៏ដូចជាអភិបាលរាជធានីខេត្តឱ្យបានជ្រាប យើងមិនអាចប្រើវ៉ាក់សាំងទៅកន្លែងនេះបន្តិចកន្លែងនោះបន្តិចបានទេ។ បើធ្វើយ៉ាងដូច្នេះ យើងនឹងមិនទទួលបានផល នៅក្នុងបញ្ហាចាក់វ៉ាក់សាំងនេះទេ។ ឧទាហរណ៍ ឯកឧត្តម ថោង ខុន លើកសំណូមពរពីការចាក់វ៉ាក់សាំងសម្រាប់អ្នកធ្វើវិស័យទេសចរណ៍នៅតំបន់នេះប៉ុន្មានពាន់នាក់ តំបន់នោះប៉ុន្មានពាន់នាក់។ ធ្វើយ៉ាងដូច្នេះ វាមិនគ្រប់គ្រាន់ទេ ដោយសារតែ(ក្នុងចំនួន)មនុស្សរាប់សិបម៉ឺននាក់ យើងចាក់បានត្រឹមតែ ៤ ពាន់នាក់ ទៅ ៥ ពាន់នាក់។ (ដូចនេះ) គ្មានផលប្រយោជន៍ទេ។ ដូច្នេះហើយ…
នៅព្រឹកថ្ងៃអាទិត្យ ទី ២៣ ខែឧសភា ឆ្នាំ ២០២១ នេះ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១ លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ នេះគឺជាវ៉ាក់សាំងលើកទី ៥ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី ១ មានចំនួន ១.៥ លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី ២៦ ខែមីនា, ជើងទី ២ មានចំនួន ៥០ ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី ១៧ ខែមេសា និងជើងទី ៣ មានចំនួន ៥០ ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី ១១ ខែឧសភា និងជើងទី ៤ មានចំនួន ៥០ ម៉ឺនដូស ដឹកមកដល់ថ្ងៃទី ១៦ ខែឧសភា។ វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន…
ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសទាំងអស់ លោក តូរ៉ុ តាកាហាស៊ី (Taro Takahashi)និពន្ធនាយកទទួលបន្ទុកតំបន់អាស៊ី នៃទីស្នាក់ការកណ្ដាលសម្រាប់តំបន់អាស៊ី ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយជាអនេក ដែលបានចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីដទៃទៀត ថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី ២៦ ស្ដីពី “អនាគតរបស់អាស៊ី” ក្រោមប្រធានបទ “ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ” នាថ្ងៃនេះ។ ជាមួយគ្នានេះ ខ្ញុំសូមសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុននីកកេ (Nikkei) ដែលបានខិតខំរៀបចំវេទិកានេះឡើងតាមរយៈប្រព័ន្ធវីដេអូ លើប្រធានបទដ៏មានសារៈសំខាន់នេះ សម្រាប់ថ្នាក់ដឹកនាំ និងដៃគូពាក់ព័ន្ធទាំងអស់ ពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីស្ថានការណ៍ និងការវិវឌ្ឍក្នុងតំបន់ និងសកលលោក ជាពិសេស ការគិតគូរអំពីទិសដៅអនាគត សម្រាប់កិច្ចអភិវឌ្ឍតំបន់អាស៊ីក្នុង និងក្រោយពេលវិបត្តិជំងឺកូវីដ-១៩។ ជាការពិតណាស់ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកបំផុតក្នុងប្រវត្តិសាស្រ្តទំនើបរបស់ពិភពលោកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបាន និងកំពុងបង្កជាវិបត្តិសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ និងឈានដល់ការបន្ទច់បង្អាក់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាសកល។ គ្រប់ប្រទេស និងតំបន់លើសកលលោកសុទ្ធសឹងតែកំពុងរងការប៉ះទង្គិចលើគ្រប់វិស័យ ហើយប្រជាជនជាងមួយរយលាននាក់បានឆ្លង និងរាប់លាននាក់ត្រូវបានបាត់បង់ជីវិត។ ទន្ទឹមនេះ កំណើនសេដ្ឋកិច្ចសកលក៏ធ្លាក់ចុះក្នុងអត្រាអវិជ្ជមានដែលមិនធ្លាប់មាន បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកល…