Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេច លោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី ក្មួយៗនិស្សិតទាំងអស់ និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានសេចក្តីរីករាយដោយបានមកចូលរួម អបអរសាទរខួបទី ១០៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៦ ដែលបានប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។ ទិវាឆ្នាំនេះ យើងបានលើកយកប្រធានបទ «វិនិយោគ លើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព» ដែលស្របនឹងអ្វី ដែលខ្ញុំបានថ្លែងនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំពិភពលោកស្តីពី សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់ឤចរបស់ស្ត្រី ដែលបានប្រព្រឹត្តទៅនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥ កន្លងទៅ។ ប្រធានបទនេះ ក៏ឆ្លើយតបទៅនឹងក្របខណ្ឌ អភិវឌ្ឍថ្មីជាសកល ជារបៀបវារៈអភិវឌ្ឍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងគោលដៅទាំង ១៧ ចំណុច នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនឹងធ្វើឱ្យពិភពលោកទទួលបាននូវកំណើនសេដ្ឋកិច្ច, សុខសន្តិភាព, ការកាត់បន្ថយ គម្លាតរវាងប្រទេស អ្នកមាន និងប្រទេសអ្នកក្រ ដើម្បីបង្កើននូវសុខុមាលភាពសង្គម…
– ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ – អង្គសន្និសីទទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៦ ដែលផ្តោតលើប្រធានបទ «ជំរុញការងារទៅមុខ៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និងក្នុងតំបន់ និងឡូជីស្ទីក សម្រាប់ការតភ្ជាប់ កំណើន និងការអភិវឌ្ឍ» ដែលជាប្រធានបទដ៏សំខាន់នាពេលបច្ចុប្បន្ន។ ជាបឋម ខ្ញុំសូមសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀតដល់ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ ជាខួបលើកទី ១០ នៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា។ សន្និសីទនេះ តែងផ្តល់ឱកាសដ៏វិសេសសម្រាប់ឱ្យមន្ត្រីរាជរដ្ឋាភិបាល, តំណាងមកពីវិស័យឯកជន, អ្នកស្រាវជ្រាវ,អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាមកជួបជុំគ្នា ដើម្បីពិនិត្យអំពីសមិទ្ធិផលសម្រេចបានក្នុងពេលកន្លងមក និងបញ្ហាប្រឈមផ្សេងៗ ហើយស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ជាប្រយោជន៍ដល់ប្រទេសកម្ពុជាទាំងមូល។ ខ្ញុំសូមបញ្ជាក់ថា នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ រាជរដ្ឋាភិបាលបានកំណត់ឤទិភាពចម្បងចំនួន ៤ គឺ ផ្លូវ, ទឹក, ភ្លើង និងមនុស្ស។ ការពិត ឤទិភាពទាំង ៤ នេះ ត្រូវបានកំណត់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មកម៉្លេះ។ តទៅមុខ…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ហាគឹមតួន នៃសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ សូមគោរព លោក Siddhartha Kaul ប្រធានអង្គការ SOS អន្តរជាតិ, លោកស្រី សូបា មុទី អគ្គលេខាធិការរងនៃអង្គការ SOS ប្រចាំអាស៊ី, លោក មីសែល កៃសុន ប្រធានអង្គការ SOS ស៊ុយអែត និងជាសប្បុរសជននៃការជួយលើគម្រោងនេះ។ សូមគោរពចំពោះលោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ លើកទី ៦ ដែលចូលរួមសម្ពោធភូមិកុមារ SOS ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវភូមិកុមារ SOS ខេត្តកំពត។ នេះជាលើកទី ៦ ហើយ ដែលខ្ញុំព្រះករុណាខ្ញុំបានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវភូមិកុមារបែបនេះ បន្ទាប់ពីទីក្រុងភ្នំពេញ…