Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ ឯកឧត្តម គូម៉ាម៉ារុ យូជី (Kumamaru YUJI) អគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អិតស៊ូ អាដាជី (Itsu ADACHI) ប្រធានអង្គការ JICA ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមជាមួយឯកឧត្តម គូម៉ាម៉ារុ អគ្គរដ្ឋទូតជប៉ុន ដើម្បីធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារមួយចំនួននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ សូមអភ័យទោសអំពីការយឺតយ៉ាវនៃការធ្វើដំណើររបស់ខ្ញុំព្រះករុណាខ្ញុំ ដែលធ្វើឲ្យព្រះតេជព្រះគុណ ព្រះសង្ឃ ក៏ដូចជាបងប្អូនរង់ចាំយូរបន្តិច។ តាមពិតទៅ ចង់ធ្វើដំណើរមកតាំងពីព្រឹកម្សិល ដើម្បីយកឱកាសមកសម្រាកនៅមាត់សមុទ្រ បានមួយយប់ ប៉ុន្តែ ភរិយារបស់ខ្ញុំព្រះករុណាខ្ញុំ ត្រូវជួបជាមួយនឹងយុវជនកាកបាទក្រហម។ អញ្ចឹងទេ បានជាកម្មវិធីរៀងយឺតបន្តិច សុំអភ័យទោស។ ប៉ុន្តែ យ៉ាងណាក៏ដោយ មកយឺត…
– ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនឤស៊ី – ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា – ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងគណៈប្រតិភូយុវជនមកពីបណ្តាប្រទេសដែលបានចូលរួមទាំងអស់ – អង្គវេទិកាទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមនៅក្នុងពិធី «បើកវេទិកាយុវជនឤស៊ី ២០១៦» ក្រោមប្រធានបទ «សន្តិភាព, ប្រជាធិបតេយ្យ និងភាពជាដៃគូ ក្នុងតំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រកបដោយចីរភាព» ដ៏មានខ្លឹមសារ និងមានសារៈសំខាន់បំផុត ស្របទៅនឹងនិន្នាការក្នុងស្ថានភាពបច្ចុប្បន្ននេះ។ ប្រធានបទនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំ ចំពោះតួនាទីយ៉ាងសំខាន់របស់យុវជនគ្រប់រូប ក្នុងការរួបរួមសាមគ្គីគ្នា និងសហការគ្នា កសាងវប្បធម៌សន្តិភាព និងចូលរួមចំណែកដល់ការអភិវឌ្ឍទាំងនៅក្នុងកម្រិតជាតិ, តំបន់ និងទូទាំងពិភពលោក។ ឆ្លៀតកក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការកោតសរសើរដល់សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមប្រឹក្សាយុវជនឤស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការផ្តួចផើ្តម និងរៀបចំវេទិកាយុវជន ២០១៦ នេះឡើង ក្នុងគោលដៅបន្តពង្រឹងនូវទំនាក់ទំនងរបស់យុវជនដែលមកពីបណ្តាប្រទេស, អង្គការ និងមជ្ឈដ្ឋានផ្សេងៗគ្នា ឱ្យមានឆន្ទៈរួមគ្នា និងគោលបំណងដូចគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយក៏ដើម្បីទទួលនូវគំនិតយោបល់របស់យុវជន…
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គសន្និបាតទាំងមូលជាទី មេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមនៅក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៥ និង លើកទិសដៅការងារឆ្នាំ ២០១៦» របស់ក្រសួងមហាផ្ទៃ នាឱកាសនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រ សួងមហាផ្ទៃ, ឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ, មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិទាំងមូល, ក្រសួង-ស្ថាប័ននានា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវសមិទ្ធផល នានាជាច្រើន ជូនប្រទេសជាតិ និងប្រជាជន។ ជាក់ស្តែងក្នុងឆ្នាំ ២០១៥ កន្លងទៅនេះ ទោះបីជាស្ថានភាពនៅ ក្នុងតំបន់ និងពិភពលោក បានប្រឈមនឹងបញ្ហាអសន្តិសុខយ៉ាងណាក្តី ប៉ុន្តែព្រះរាជាណាចក្រកម្ពុជាយើងនៅ តែធានារក្សាបាននូវសន្តិភាព, ស្ថិរភាពនយោបាយ, ស្ថិរភាពសង្គម និងសន្តិសុខជាតិយ៉ាងល្អប្រសើរ។ ក្នុង នោះ បទល្មើសព្រហ្មទណ្ឌទូទាំងប្រទេសបន្តថយចុះជាង ៤%, ការបង្ក្រាបបទល្មើស ដូចជាអំពើប្លន់ប្រដាប់ ឤវុធ, ឃាតកម្ម និងបទល្មើសផ្សេងៗទៀត ក្នុងអត្រាប្រមាណជិត ៨០%, សណ្តាប់ធ្នាប់សាធារណៈកាន់តែ…