Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក្មួយៗ ចៅៗ ជាសិស្សានុសិស្ស ក៏ដូចជា គ្រូបង្រៀន! ជំនួបសិស្សនិទ្ទេស A ត្រូវធ្វើតាំងពីខែកុម្ភៈ តែត្រូវបានលើកពេលដោយបញ្ហាកូវីដ-១៩ បំប្លែងថ្មី ថ្ងៃនេះ យើងពិតជាមានការរីករាយ ដោយមានការជួបជុំគ្នាឡើងវិញ បន្ទាប់ពីការអាក់ខានក្នុងរយៈពេលកន្លងទៅ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់ជូនថា មុននេះ យើងមានគម្រោងជំនួបតាំងពីខែកុម្ភៈ ក៏ប៉ុន្តែដោយសារស្ថានភាពមេរោគបំប្លែងថ្មី Omicron បានរាតត្បាត ហើយដើម្បីធានាសុវត្ថិភាពសម្រាប់ចៅៗ ក៏ដូចជាមន្រ្តីរាជការ ជាពិសេសគ្រូបង្រៀនរបស់យើង យើងក៏ពន្យារពេលមកដល់ពេលនេះ។ ស្ថានភាពកូវីដ-១៩ ត្រូវបានគ្រប់គ្រង (ធ្វើអោយមាន)ស្ថានភាពដ៏ប្រសើរមួយ ដែលផ្ដល់ឱកាសឱ្យយើងជួបជុំគ្នា មានជំនួបសិស្សប្រឡងជាប់និទ្ទេស A នៅថ្ងៃនេះ នៅទីនេះ។ ជំនួបជាមួយសិស្សនិទ្ទេស A ធ្វើតាំងពីឆ្នាំ ២០១៤ ខ្ញុំបានសន្យាហើយថា យើងនឹងមានជំនួបរាល់ឆ្នាំ សម្រាប់សិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ហើយទទួលបាននិទ្ទេស A។ រឿងនេះ យើងបានធ្វើតាំងពីឆ្នាំ ២០១៤ ដែលពេលនោះ (សិស្សប្រឡងជាប់)និទ្ទេស A ត្រឹមតែ ១១ នាក់ប៉ុណ្ណោះ។ ឆ្នាំ…
វ៉ាក់សាំងត្រូវបានផ្ដល់អាទិភាពសម្រាប់កីឡាករ/ការិនី ថ្ងៃនេះ ក៏ដូចជាពេលមុនៗដែរ ខ្ញុំតែងតែជួបជុំ និងជូនដំណើរកីឡាករ/ការិនីរបស់យើងមុនចេញទៅប្រកួតស៊ីហ្គេម។ ខ្ញុំចង់សួរបញ្ជាក់ទៅកាន់កីឡាករ/ការិនីរបស់យើងថា តើក្នុងចំណោមកីឡាករ/ការិនីរបស់យើងនេះ មានប៉ុន្មាននាក់ដែលបានឆ្លងកូវីដ-១៩? សូមអញ្ជើញក្រោកឈរឡើង កុំមានការអៀនខ្មាស ព្រោះអ្នកកើតកូវីដ-១៩ ហើយជាអ្នកដែលធានាសុវត្ថិភាពរួចហើយ។ សរុបទៅប៉ុន្មាន? អ្នកកើតកូវីដ-១៩ ហើយ គឺអ្នកសុវត្ថិភាពបំផុតហើយ។ អ្នកដែលមិនទាន់កើតទេ ដែលត្រូវព្រួយ។ អញ្ចឹង យើងមានប្រហែលជាជិត ១០០ ដែរ ឬមិនដល់ទេ? សូមអង្គុយចុះ។ កូវីដ-១៩ បានបំផ្លាញយើង ក៏ប៉ុន្ដែយើងក៏បានខិតខំដើម្បីជំនះវា។ សម្ដេចពិជ័យសេនា ទៀ បាញ់ ទទួលភារកិច្ចមើលការខុសត្រូវលើការងារនេះ និងតាមរយៈ ឯកឧត្តម ថោង ខុន ឯកឧត្តម ហង់ ជួនណារ៉ុន វ៉ាក់សាំងត្រូវបានផ្ដល់អាទិភាពសម្រាប់កីឡាករ/ការិនីរបស់យើង ក្នុងនោះ គឺទទួលបានការចាក់វ៉ាក់សាំងជាទៀងទាត់។ ហើយយើងត្រូវយកចិត្តទុកដាក់លើការហ្វឹកហាត់ថែមទៀត។ កីឡាករ ៦៦០ នាក់ អ្នកដឹកនាំនិងជំនួយការ ៤៥ នាក់ ខ្ញុំមានការរីករាយដែលថ្ងៃនេះ យើងបានធ្វើការជូនដំណើរ(កីឡាករ/ការិនី ចំនួន) ៦៦០ នាក់ ដែលក្នុងនោះមានចំនួន ៤៥…
– ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមអបអរសាទរខួបលើកទី ៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍ នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ។ ខ្ញុំក៏សូមគាំទ្រចំពោះគ្រប់សកម្មភាព និងកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្ត ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ ជាពិសេស ការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការប្រើប្រាស់ឱសថអាតេមីស៊ីនីន។ សម្រាប់ប្រទេសកម្ពុជាដែលស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ ធ្លាប់មានជំងឺគ្រុនចាញ់ជាង ១៧ ម៉ឺន ករណី និង ស្លាប់ជិត ១.០០០ នាក់ នាទសវត្សរ៍ឆ្នាំ ៨០។ ក្នុងឆ្នាំ ២០២១ កន្លងទៅជំងឺគ្រុនចាញ់បានថយចុះមកនៅចំនួន ៣.៩៥៩ ករណី និងគ្មានការស្លាប់រយៈពេល ៤ ឆ្នាំចុងក្រោយ បើទោះជាប្រឈមនឹងការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ កើតចេញពីការអនុវត្តនូវ យុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅយុទ្ធសាស្ត្រចំនួនបួន រួមមាន៖ ១) ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានរហ័ស ២) ព្យាបាលដោយប្រើថ្នាំអាតេមីស៊ីនីនឲ្យបានត្រឹមត្រូវតាមរូបមន្តដើម្បីបញ្ចៀសភាពស៊ាំរបស់ថ្នាំនេះ ៣) បង្ការការចម្លងមេរោគគ្រុនចាញ់ដោយប្រើប្រាស់មុងជ្រលក់ថ្នាំ…