Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ស្ពានអាកាស ផ្លូវក្រោមដីចោមចៅ សមិទ្ធផលថ្មីរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយក៏សូមថ្លែងនូវការគោរពចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេសក៏ដូចជាបងប្អូនជនរួមជាតិកម្ពុជាយើង ដែលកំពុងរស់នៅនៅឯបរទេស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលកំពុងប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅឯបរទេស ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ពីទីនេះ។ ថ្ងៃនេះ យើងពិតជាមានការរីរករាយ ដែលបានមកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា។ យើងធ្វើពិធីសម្ពោធថ្ងៃនេះ គឺនៅក្នុងឆ្នាំចាស់ ឆ្នាំឆ្នូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥។ សមិទ្ធផល ០២ ទៀត៖ ទី ១ ថ្ងៃនេះ សម្ពោធនូវទីនេះ តែនៅមានសមិទ្ធផលដ៏ធំមួយទៀត នៅឯខេត្តសៀមរាប ដែលត្រូវចំណាយថវិកាប្រមាណជាជាង ២០០ លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវសម្ពោធនៅថ្ងៃទី ០៤ មេសា ខាងមុខនេះ។ នៅមានសមិទ្ធផលជាច្រើនទៀត ដែលយើងនឹងត្រូវចាប់ផ្ដើមសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្រោយចូលឆ្នាំខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នៅពេលខាងមុខ។ ខ្ញុំសូមអនុគ្រោះជាមុន អំពីបងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ក្ដី តាមផ្លូវជាតិលេខ…
ឯកឧត្ដម Park Heung-Kyeong អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អស់លោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យ និងបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! សម្ពោធអគារមិត្តភាពកម្ពុជា–កូរ៉េ ឯកទេសច្រមុះ បំពង់ក ត្រចៀក និងកំពុងសាងសង់មជ្ឈមណ្ឌលចក្ខុរោគ ថ្ងៃនេះខ្ញុំពិតជារីករាយ ដែលបានចូលរួមជាមួយឯកឧត្ដមអគ្គរដ្ឋទូត Park Heung-Kyeong នៃសាធារណរដ្ឋកូរ៉េ តំណាង KOICA ក៏ដូចជាឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដើម្បីធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យអង្គឌួង ដែលជាមន្ទីរពេទ្យសម្រាប់ការព្យាបាលត្រចៀក ច្រមុះ និងបំពង់ក។ ដូចដែលឯកឧត្ដមអគ្គរដ្ឋទូតកូរ៉េបានបញ្ជាក់អម្បាញ់មិញ ឆ្នាំនេះ គឺជាខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ឆ្នាំនេះ ក៏ជាឆ្នាំដែលកម្ពុជានិងកូរ៉េ ធ្វើពិធីសម្ពោធបើកការដ្ឋាននិងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយចំនួន ដូចជាការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៤៨ ផ្សារភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ទីរួមខេត្តកោះកុង ការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ២១…
ឯកឧត្តម ទីប្រឹក្សាសេដ្ឋកិច្ច តំណាងស្ថានទូត និងតំណាងអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរព ស្រលាញ់។ ថ្ងៃនេះ យើងពិតជាមានការសប្បាយរីករាយ ដែលបានរួមគ្នាមកធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៥ មកកាន់ផ្លូវជាតិលេខ ៤ រវាងខេត្តកំពង់ស្ពឺ នៅខាងឧដុង្គ និងខេត្ត នៅខាងសំរោងទង។ មុនចូលដល់កម្មវិធីបន្ត ខ្ញុំគួរសួរបន្ដិចថា តើយើងចង្អុលទៅណា ទៅឃុំត្រពាំងគង វត្តក្ដីល្វា? ត្រពាំងគង នៅខាងស្ដាំ។ អញ្ចឹងសូមអ្នកចម្រៀង ប្រុងប្រៀបច្រៀង។ ប្រយ័ត្នមិនចេះ។ “មរតកម៉ែខ្ញុំ” មួយ និងបទមួយទៀតប្រហែលគ្នាហ្នឹង(មតរកអ្នកមានគុណ) ប៉ុន្តែមិនដឹងថា អ្នកចម្រៀងមកពីភ្នំពេញ បើអ្នកចម្រៀងមិនចេះ មានន័យថា អត់ទាន់ជំនាញទេ។ ម្ដាយរបស់ខ្ញុំ គាត់ស្រលាញ់វត្តក្ដីល្វាហ្នឹង។ គាត់កសាងវត្តក្ដីល្វានេះ។ យើងមានបឋមសិក្សារបស់គាត់ផង អនុវិទ្យាល័យផង វិទ្យាល័យផង។ ម្ដាយធំខ្ញុំក៏មាន បងជីដូនមួយរបស់ខ្ញុំនេះ គឺទុកសាកសពនៅនេះ លើកលែងតែម្ដាយរបស់ខ្ញុំ គាត់ចង់មកនៅវត្តហ្នឹង…