Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះ អំណោយជាសម្ភារ:បរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុកខ្លាំងនាពេលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១ លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០ គ្រឿង ជូនប្រទេសវៀតណាម។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ ចំណែកលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានជួយឧបត្ថម្ភថវិកាចំនួន ៥ ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។ ដូចនេះ អំណោយដែលផ្តល់ជូនប្រទេសវៀតណាម…
គ្រោងចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យក្នុងរង្វង់ ២ លាននាក់ថែមទៀត បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ជាពិសេសចៅៗ ដែលជាកុមារ និងយុវវ័យ ដូចដែលខ្ញុំបានបញ្ជាក់ប៉ុន្មានថ្ងៃមុន ទាក់ទងនឹងការចាក់វ៉ាក់សាំងសម្រាប់មនុស្សអាយុក្រោម ១៨ ឆ្នាំ។ ខ្ញុំបានពិភាក្សាជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធជាមួយកូវីដ-១៩ (និង) ឯកឧត្តម វង្សី វិស្សុត ដែលជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់លទ្ធកម្មវ៉ាក់សាំង លោកជំទាវ ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង។ យើងមានការចំាបាច់ ដើម្បីចាក់ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ បន្ដទៀត បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំងអ្នកដែលមានអាយុពី ១៨ ឆ្នាំ ឡើងទៅ ដែលមកដល់ពេលនេះ យើងចាក់បាន ៥ លាន ៤ សែន នាក់ រួចស្រេចបាត់ទៅហើយ។ ដោយមានការគិតគូរយ៉ាងហ្មត់ចត់ទៅលើបរិយាកាសភាពស៊ាំក្នុងសង្គម និងគិតគូរទៅដល់អនាគតរបស់កុមារ និងយុវជន ជាពិសេសគឺផ្ដោតទៅលើការយកចិត្តទុកដាក់ទៅលើសុខុមាលភាព ពាក់ព័ន្ធការបើកឡើងវិញនូវសាលារៀន ដែលជាការបាត់បង់ដ៏ធំធេងរបស់ពិភពលោក ក៏ដូចជាកម្ពុជា គឺការបណ្ដុះបណ្ដាលធនធានមនុស្ស…
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤ លានដូសថែមទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាបន្តទៀតហើយ នៅព្រឹកថ្ងៃសៅរ៍ ទី ១០ ខែកក្កដា ឆ្នាំ ២០២១នេះ។ វ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះ មានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣ លានដូស និងវ៉ាក់សាំងស៊ីណូហ្វាម ១ លានដូស។ វ៉ាក់សាំង ៤ លានដូសនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ គិតចាប់តាំងពីថ្ងៃទី ០៧ ខែកុម្ភៈ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងប្រមាណ ១៧ លានដូសរួចហើយ។ វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ៕