Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វរៈសិល្បករ សិល្បករ លោក លោកស្រីសាស្ត្រាចារ្យ អ្នកគ្រូ លោកគ្រូ និង ក្មួយៗសិស្សានុសិស្ស និស្សិត ទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីអបអរសាទរការប្រារព្ធ «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៨ និងពិធីបិទ «មហោស្រពសិល្បៈយុវជនទូទាំងប្រទេស» នាឱកាសនេះ ។ ទិវាវប្បធម៌ជាតិ ៣ មីនា នេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់គុណូបការៈរបស់បុព្វបុរសយើងដែលបានបន្សល់ ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប សម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ។ ព្រឹត្តិការណ៍នៃទិវាវប្បធម៌ជាតិនេះ ពិតជាបានរួមចំណែកបំផុសមនសិការស្នេហាជាតិ ស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ដល់ប្រជាជាតិខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសសំដៅផ្សព្វផ្សាយ និងអប់រំអំពីវប្បធម៌ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិ អំពីផលិតផលវប្បធម៌ខ្មែរដ៏សម្បូរបែប និងឱ្យចេះរួមគ្នាជាធ្លុងមួយប្រកបដោយឆន្ទៈម្ចាស់ការ មនសិការស្នេហាជាតិ ចេះថែរក្សាការពារ និងបណ្តុះគំនិត លើកតម្កើងកេរដំណែលវប្បធម៌ជាតិទាំងរូបី និងអរូបី ឱ្យបានស្ថិតស្ថេរគង់វង្ស។ ក្នុងស្មារតីនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការប្រារព្ធទិវានេះ…
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានមោទនភាព និងសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រយៈពេល ១០ ឆ្នាំ (២០០៦-២០១៦)» ដែលត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។ ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះវត្តមានរបស់លោកតំណាងពិសេសរបស់ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានឆ្លើយតបជាវិជ្ជមានចំពោះការអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបនាថ្ងៃនេះ។ ទន្ទឹមនេះ ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ បានផ្តល់ដល់កងកម្លាំងកម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព រយៈពេល ១០ ឆ្នាំមកនេះ។ ខ្ញុំក៏សូមអបអរសាទរជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី, នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ពិសេសកម្លាំងមួកខៀវកម្ពុជា ដែលបានបង្កើតនូវភាពជោគជ័យ និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌នៅលើលោក បន្ថែមលើបុព្វហេតុរួមរបស់កម្ពុជា គឺ ជាតិ សាសនា ព្រះមហាក្សត្រ ។ ខ្ញុំក៏សូមយកឱកាសនេះ ផ្ញើនូវការសាកសួរសុខទុក្ខ…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ ឯកឧត្តម គូម៉ាម៉ារុ យូជី (Kumamaru YUJI) អគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អិតស៊ូ អាដាជី (Itsu ADACHI) ប្រធានអង្គការ JICA ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមជាមួយឯកឧត្តម គូម៉ាម៉ារុ អគ្គរដ្ឋទូតជប៉ុន ដើម្បីធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារមួយចំនួននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ សូមអភ័យទោសអំពីការយឺតយ៉ាវនៃការធ្វើដំណើររបស់ខ្ញុំព្រះករុណាខ្ញុំ ដែលធ្វើឲ្យព្រះតេជព្រះគុណ ព្រះសង្ឃ ក៏ដូចជាបងប្អូនរង់ចាំយូរបន្តិច។ តាមពិតទៅ ចង់ធ្វើដំណើរមកតាំងពីព្រឹកម្សិល ដើម្បីយកឱកាសមកសម្រាកនៅមាត់សមុទ្រ បានមួយយប់ ប៉ុន្តែ ភរិយារបស់ខ្ញុំព្រះករុណាខ្ញុំ ត្រូវជួបជាមួយនឹងយុវជនកាកបាទក្រហម។ អញ្ចឹងទេ បានជាកម្មវិធីរៀងយឺតបន្តិច សុំអភ័យទោស។ ប៉ុន្តែ យ៉ាងណាក៏ដោយ មកយឺត…