Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃនាយក សម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាង កញ្ញា! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មី នៃសា លារាជធានីភ្នំពេញ។ សុំអភ័យទោសផងដែរ កាលកំណត់មុននោះ គឺយើងយកព្រឹកថ្ងៃទី ៤ ខែ មេសា គឺពីម្សិលមិញនេះ ក៏ប៉ុន្តែ ដោយសារតែរដ្ឋសភាបានដាក់កម្មវិធីប្រជុំ នៅថ្ងៃទី ៤ យើងក៏បានលើកកម្មវិធី មកថ្ងៃទី ៥ នេះវិញ។ ជាង ៣០ ឆ្នាំ ឈរជើងនៅក្នុងរាជរដ្ឋាភិបាលមិនដាច់រយៈ ពិតជាមានការរីករាយ ជាមួយនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីនេះ។ ខ្ញុំព្រះករុណាខ្ញុំ នៅចងចាំបានថា ទីស្តីការគណៈរដ្ឋមន្ត្រីចាស់របស់យើងនោះ គឺជាទីកន្លែងធ្វើការដំបូងរបស់សាលាក្រុង។ ពេលនោះ មិនមែនតាមការកត់ត្រាដែលបានបញ្ជូនមកខ្ញុំព្រះករុណា(ខ្ញុំ)នេះទេ។ និយាយអញ្ចឹង គឺខុសហើយ។ ចាប់ផ្តើមដំបូង គេហៅគណៈកម្មការយោធាគ្រប់គ្រង។ ឯកឧត្តម ឃឹម ប៉ុន ចាំច្បាស់រឿងហ្នឹង។ នេះវង្វេងប្រវត្តិសាស្ត្រហើយ។ អ្នកធ្វើឲ្យខ្ញុំនេះ វង្វេងប្រវត្តិសាស្ត្រ។ ដាក់ថា…
ជួបជុំដើម្បីផ្សារភ្ជាប់ រវាងថ្នាក់ដឹកនាំ និងកីឡាករ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ថ្ងៃនេះ ខ្ញុំនឹងភរិយាពិតជាមានការរំភើប ដែលបានមកជួបជុំជាមហាគ្រួសារ ជាមួយកីឡាករ កីឡាការិនី គ្រប់ប្រភេទរបស់យើងតាមការគ្រោងទុក។ ដំបូងសូមអភ័យទោសពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ កីឡាការិនី និងថ្នាក់ដឹកនាំកីឡាទាំងអស់ ដែលឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តីមួយចំនួន ដែលគ្រោងនឹងមកចូលរួម មិនទាន់បានមកដល់ទីនេះ ដោយសារពេលនេះសភាកំពុងដំណើរការប្រជុំ យោងទៅលើការចាំបាច់ នៃការអនុម័តច្បាប់សហជីព។ ប្រហែលជាការប្រជុំនេះ អូសបន្លាយរហូតទៅដល់ម៉ោង ៧ ឬ ម៉ោង ៨ យប់ឯណោះ។ ប៉ុន្តែ អវត្តមានរបស់ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តីទាំងនោះ មិនរំខានទៅដល់ការជួបជុំគ្នាដែលបានគ្រោងទុករួចមកហើយនេះទេ ដោយពេលនេះ ក៏មានឯកឧត្តម ទេសរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំដទៃទៀតបាន និងកំពុងចូលរួមនៅទីនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន, ឯកឧត្តម ថោង ខុន, ឯកឧត្តម…
បង្វិលឈើដែលចាប់បាន ឲ្យទៅក្រសួងអប់រំ ប្រើប្រាស់ក្នុងវិស័យអប់រំ … ខ្ញុំចង់យកឱកាសនេះ ដើម្បីនិយាយបញ្ហាមួយចំនួន។ អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងអំពីបញ្ហាប្រឈម ៣ ហើយក៏បានផ្ញើមកឲ្យខ្ញុំ។ ខ្ញុំចង់ឆ្លើយតបនៅទីនេះតែម្តង ហើយយកកន្លែងនេះ ធ្វើជាកន្លែងប្រកាសចេញចំណុចខ្លះ ដែលមិនធ្លាប់មានពីមុន។ ទី ១ ទាក់ទងនឹងបញ្ហាខ្វះសាលា ហើយចង់ឲ្យមានបញ្ហាទាក់ទិននឹងសាលាឈើ។ ឥឡូវនេះ ធ្វើសាលាឈើ សាលាថ្ម ឬសាលាអី អាហ្នឹងរឿងមួយ រឿងធំជាងគេ ខ្ញុំសុំប្រគល់ជូនឈើទាំងអស់ ដែលរឹបអូសបានពីការកាប់មិនស្របច្បាប់ ជូនក្រសួងអប់រំ យុវជន និងកីឡា។ មុនមកនេះ ខ្ញុំបានទូរស័ព្ទសួរនាយឧត្តមសេនីយ សៅ សុខា តើឈើមានប៉ុន្មានឥឡូវហ្នឹង ឈើដែលយើងឲ្យយុទ្ធនាការប៉ុន្មានខែនេះ? ថាមានប្រហែលជា ៣-៤ ម៉ឺនម៉ែត្រគូប។ បើអញ្ចឹង សូមឯកឧត្តម ហង់ ជួនណារ៉ុន ចាត់ចែងទៅ ចង់យកទៅធ្វើសាលា ក៏ធ្វើទៅ ចង់យកទៅធ្វើទ្វារបង្អួចសាលា ក៏ធ្វើទៅ ចង់យកទៅធ្វើតុ ធ្វើកៅអី ក៏ធ្វើទៅ ចង់យកទៅធ្វើផ្ទះគ្រូ ក៏យកទៅ…