Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកសារជាថ្មីម្តងទៀត បន្ទាប់ពីឆ្នាំទៅ នៅថ្ងៃទី ០៥ ខែ មករា បានមកសម្ពោធ ដើម្បីចាប់ផ្តើមសាងសង់នូវអគាររដ្ឋបាលខេត្តត្បូងឃ្មុំ។ ថ្ងៃនេះ បានមកចូលរួមជាមួយ ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ចូលរួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផលដ៏ធំមួយ គឺសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ របស់យើង។ អម្បាញ់មិញ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍ ប្រគេន ព្រះតេជព្រះគុណ ព្រះសង្ឃ ជូនចំពោះ ឯកឧត្តម លោកជំទាវ ក៏ដូចជា បងប្អូនជនរួមជាតិរួចហើយ ទាក់ទងនឹងចក្ខុវិស័យទៅលើការអភិវឌ្ឍនៅក្នុងតំបន់នេះ។ ក្នុងនោះ ចំណុចមួយ ខ្ញុំព្រះករុណាខ្ញុំ បានពិភាក្សាជាមួយសម្តេចក្រឡាហោម កាលពីពេលមុន នៅត្រង់ថា យើងគួរចាប់ផ្តើមកសាងសាកលវិទ្យាល័យមុន ហើយក្នុងករណីដែលសាកលវិទ្យាល័យនេះ…
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យា ល័យជាតិគ្រប់គ្រង សរុបចំនួន ៤៩០១ នាក់។ ថ្ងៃនេះ ជាតិយើងទាំងមូល បានទទួលធនធានមនុស្សបន្ថែមទៀតសម្រាប់អភិវឌ្ឍប្រទេសរបស់យើង។ សូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះការខិតខំទាំងអស់របស់ជាតិយើងទាំងមូល និយាយជារួម និងនិយាយដោយឡែក ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលធ្លាប់បានធ្វើកំណែទម្រង់ស៊ីជម្រៅនៅក្នុងដំណាក់កាលថ្មីរបស់យើងនេះ។ សូមថ្លែងនូវការកោតសរសើរ ជាពិសេស ចំពោះសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងរយៈពេលកន្លងទៅនេះ។ តាមការកត់ចំណាំ សាកលវិទ្យាល័យមួយនេះ នៅរក្សាបាននូវកិត្យានុភាពរបស់ខ្លួន តាមរយៈនៃការធានាគុណភាពការបណ្តុះបណ្តាល ហើយដែលធ្វើឲ្យសាកលវិទ្យាល័យមួយនេះ នៅតែទទួលបាននូវការពេញនិយមពីសំណាក់សិស្សនិស្សិត។ ច្បាស់ណាស់ថា យុវជនរបស់យើងពិតជាមានជម្រើសច្រើន ដោយសារតែប្រទេសរបស់យើងមានសាកលវិទ្យាល័យច្រើន ដូច្នេះ គឺគេចង់ទៅរកសាលាណាដែលធានាឲ្យពួកគេ នូវការបណ្តុះបណ្តាលមួយច្បាស់លាស់ …។ វិស័យឯកជនវិនិយោគក្នុងវិស័យអប់រំ និងសាលារដ្ឋមានការសិក្សាបង់ថ្លៃ ជាគោលនយោបាយត្រឹមត្រូវ ផ្តើមចេញពីគោលនយោបាយត្រឹមត្រូវ នៃវិស័យអប់រំ ដែលទាក់ទាញឲ្យមានការចូលរួមពីវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស ហើយនៅត្រង់ចំណុចនៃការទាក់ទាញឲ្យមានការវិនិយោគលើវិស័យអប់រំពីសំណាក់វិស័យឯកជននេះ រដ្ឋក៏បានផ្តល់ឱកាសអោយគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមានការរៀនបង់ថ្លៃ។ នេះជាជម្រើសដែលល្អបំផុត សម្រាប់ដោះស្រាយកង្វះកន្លែងសម្រាប់យុវជនរបស់យើងទទួលបាននូវការអប់រំ ការបណ្តុះបណ្តាល។ ពិតហើយថា មាននិស្សិតដែលជាប់ដោយអាហារូបករណ៍ ក្នុងនោះក៏មានអាហារូបករណ៍របស់ខ្ញុំព្រះករុណាខ្ញុំ ចំនួន…
ថ្ងៃនេះ Facebook ខ្ញុំមានចំនួនអ្នកគាំទ្រ និងចូលចិត្ត (Likes) មកទល់ម៉ោង 11:09am ថ្ងៃទី ២ កុម្ភៈ ២០១៦ គឺ ២,០៩៩,៧៤០។ ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជន យុវតីទាំងក្នុង និងក្រៅប្រទេសដែលបានគាំទ្រខ្ញុំគ្រប់ពេល។ ថ្ងៃនេះ ខ្ញុំសូមនិយាយអំពីប្រវត្តិ Facebook ខ្ញុំជម្រាបជូនជនរួមជាតិអោយបានដឹងថាតើ Facebook ខ្ញុំនេះចាប់បើកនៅពេលណា? មានយុវជនម្នាក់ដែលក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសកម្ពុជាហើយ គឺបានអាហារូបករណ៍ទៅសិក្សានៅប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ដោយសារមើលឃើញអំពីសារៈសំខាន់បណ្តាញ Facebook នៅក្រៅប្រទេស ដែលមានការនិយមចូលចិត្តពីយុវវ័យ និងនិស្សិតជាច្រើន ហើយយុវជនរូបនេះគិតថា នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវតែមានបណ្តាញសង្គមបែបនេះ ដើម្បីមានទំនាក់ទំនងល្អកាន់តែជិតស្និទ្ធជាមួយប្រជាជន ជាពិសេសយុវជន ទើបនៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១០ យុវជនរូបនេះបានរៀបចំបង្កើត Facebook ដាក់ឈ្មោះខ្ញុំ “Samdech Hun Sen, Cambodian Prime Minister” ។ យុវជនរូបនេះបានរៀបចំបង្ហោះជាព័ត៌មានអំពីសកម្មភាពខ្ញុំ រួមទាំងព័ត៌មានសង្គម ព្រមទាំងរូបថត…