សេចក្តីដកស្រង់សង្កថាពិធីអបអរសាទររោងចក្រទី ១០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់​ព្រះ​អង្គ ជាទីសក្ការៈ, ឯកឧត្តម Luo Zhijun លេខាបក្សកុំម្មុយនីស្តចិនប្រចាំខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន, លោកជំទាវ ប៊ូ ជៀនហ្គួ អគ្គរដ្ឋទូតនៃសា​ធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក ហ្ស៊ូ ហៃជាំង នាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ពិសេសបងប្អូន កម្មករ កម្មការិនី ដែលបានចូលរួម ក្នុង​ពិធីនេះ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានវិលត្រឡប់មកកាន់តំបន់សេដ្ឋកិច្ច​ពិសេស​នេះ​សា​ជា​​ថ្មី​ម្តងទៀត ដើម្បីរួមគ្នាធ្វើពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគទី ១០០។ កាលពី ខែ កុម្ភៈ ឆ្នាំ ២០០៨ គឺ ៨ ឆ្នាំ មុននោះ គឺយើងមិនទាន់មានអ្វីទាល់តែសោះ។ ប៉ុន្តែថ្ងៃនេះ យើងមានរោងចក្រ​សហ​គ្រាស​​​រហូតទៅដល់ ១០០ ដែលបានស្រូបយក​ និងដោះស្រាយការងារធ្វើសម្រាប់ឲ្យកម្មករ កម្មការិនី​របស់​យើង​ជាង…