Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយ​មាស៥ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធី​បិទ​មហាសន្និបាត​វិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនអតីតយុទ្ធជន ជាទីស្នេហា! [ផ្ដើមសេចក្ដីអធិប្បាយ១] ថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន និងការចូលរួមយ៉ាងសកម្មរបស់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា នៃអង្គ​មហា​សន្និបាតដែលបានចែករំលែក​នូវទស្សនៈ [ក្នុងមហាសន្និបាត «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ហៅកាត់ថា «អ.ន.ក.»] ពិតមែនតែយើងមិនបានពិភាក្សាគ្នាច្រើន ប៉ុន្តែ តាមរយៈរបាយការណ៍របស់ឯកឧត្ដម គន់ គីម មានចរិតជារបាយការណ៍ផង និងជាការពិភាក្សាផង បន្ថែមទៅដោយមតិរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលធ្វើឲ្យអង្គប្រជុំយើងបង្ហាញពីការឯកភាពទៅលើទស្សនៈទាំងនោះ។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ មហាសន្និបាតបានពិភាក្សាយ៉ាងផុលផុស និងសម្រេចអនុម័តលើរបាយការណ៍ បូកសរុបលទ្ធផលការងារ ១០ ឆ្នាំ និងទិសដៅអនុវត្តបន្ត និងលក្ខន្តិកៈថ្មីរបស់សមាគម ព្រមទាំងសេចក្តីសម្រេចចិត្តមហាសន្និបាត។ ក្នុង ន័យនេះ មហាសន្និបាតបានសម្រេចកែសម្រួលឈ្មោះ របស់សមាគមពី «សមាគមអតីតយុទ្ធជនកម្ពុជា»…

សុន្ទរកថានិងការដកស្រង់សេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី បងប្អូនអតីត យុទ្ធជន ជាទីនឹករលឹក! ជាកិច្ចចាប់ផ្តើម ខ្ញុំសូមសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេច ឯកឧត្តម លោក ជំទាវ ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកានៃអង្គមហាសន្និបាត សរុបជាង ៤៣០ នាក់ ដែលបានធ្វើដំណើរពីគ្រប់រាជធានីខេត្តដើម្បីចូលរួមក្នុងអង្គមហាសន្និបាត ដែលញ៉ាំងឱ្យពិធី ទាំងមូលមានភាពអធិកអធម ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ និង ជាការរំលឹកនឹកគុណដល់ អតីតយុទ្ធជនកម្ពុជា ដែលបានធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាងរហូតដល់មានការបូជាអាយុ ជីវិតដើម្បីបុព្វហេតុនៃប្រទេសជាតិ និងប្រជាជន ព្រមទាំងសុខសន្តិភាព និងសន្តិសុខសម្រាប់ មាតុភូមិជាទីស្នេហានៃយើងទាំងអស់គ្នា ។ [សេចក្ដីអធិប្បាយទី ១] (១) ការអនុម័តលក្ខន្ដិកៈ ត្រូវតែធ្វើដោយមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំសូមរំលឹកអង្គមហាសន្និបាតថា ដើមឡើយ យើងគ្រោងធ្វើមហាសន្និបាតទូទាំងប្រទេសដែលមានសមាសភាពរហូតដល់ ៣៥០០នាក់ នៅទីស្នាក់កាលកណ្ដាលគណបក្សប្រជាជន។ ប៉ុន្ដែជាអកុសលសភាព​ការណ៍ព្រំដែនបានកើតឡើង។ ដូច្នេះ យើងក៏បានពន្យារពេលមកដល់ពេលនេះ។ កាលនោះ អគ្គលេខាធិការ និងអនុប្រធាន គន់…

សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ថ្លែងក្នុងឱកាសចូលរួមពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចំាព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម​ លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា  និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ  និងតំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា លោក លោកស្រី ភ្ញៀវជាតិ  និងអន្តរជាតិ ជាទីមេត្រី! ក្នុងនាមស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ ប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង​ ដែលបានចូលរួមពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៦នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាស​ដ៏វិសេសវិសាលនេះ​ ខ្ញុំសូមសម្តែងអំណរសាទរយ៉ាងស្មោះស្ម័គ្រ និងសូមជូនពរបវរមហាប្រសើរជូនរដ្ឋាភិបាល និងប្រជាជនចិនជាមិត្ត សូមទទួលបានសុភមង្គល និងជោគជ័យថ្មីៗថែមទៀត។ ក្នុងរយៈពេល៧៦ឆ្នាំ ប្រទេសចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានា ប្រកបដោយជោគជ័យ​ ក្នុងដំណើរការកសាងប្រទេស។ ប្រទេសចិនបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍របស់ពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក។ ខ្ញុំសូមអបអរសាទរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេសយ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមាន ឯកឧត្តមប្រធានាធិបតី ស៊ី…