Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
លោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល; លោកបណ្ឌិត ថូម៉ាស ជី វ៉ាលស៍ ( Thomas G. Walsh) ប្រធានសហព័ន្ធសន្តិភាពសកល; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ខ្ញុំមានកិត្តិយស និងក្តីសោមនស្ស ដែលបានចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកម្មវិធី «មហាសន្និបាតនៃក្ដីសង្ឃឹមពិភពលោកលើកទី ៧៖ ស្ថាប័នស្រាវជ្រាវ ឆ្នាំ ២០២២» ក្រោមប្រធានបទ “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”។ ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃមិនអាចកាត់ថ្លៃបានដល់សន្តិភាព, កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការរៀបចំមហាសន្និបាតនេះ ដើម្បីពង្រឹងវប្បធម៌សន្តិភាព និងការជឿទុក ចិត្តគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ននេះ, ព្រឹត្តិការណ៍ភូមិសាស្រ្តនយោបាយមួយក្នុងតំបន់ ដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ គឺការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងការដណ្តើមកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុងឡើងវិញដោយក្រុមតាលីបង់។ ព្រឹត្តិការណ៍នេះ គឺជាការរំលឹកយ៉ាងក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដែលនៅពេលនោះ…
ឯកឧត្តម ប្រមុខដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន; ឯកឧត្តម, លោកជំទាវ ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី; ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា»។ ជាការពិត, ពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ នេះ ជាសក្ខីកម្មនៃភាពជោគជ័យដ៏ត្រចះត្រចង់នៅក្នុងទំនាក់ទំនងដៃគូសន្ទនាចិន-អាស៊ាន និងបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជាតិ និងប្រជាជនអាស៊ាន និងចិន។ ក្នុងស្មារតីនេះ, ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទចំពោះខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់-ទំនងដៃគូសន្ទនាចិន-អាស៊ាន និងខួបនៃការប្តេជ្ញាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរវាងចិន-អាស៊ាន។ ទន្ទឹមនេះដែរ, ជោគជ័យដ៏ត្រចះត្រចង់ក្នុងរយៈពេល ៣០ ឆ្នាំ កន្លងមក បានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់អាស៊ាន និងចិន ក្នុងការដាក់ចេញនូវមាគ៌ាដ៏ត្រចះត្រចង់ និងបង្កើតនូវកាលានុវត្តភាពថ្មី ដើម្បីឈានទៅសម្រេចបាននូវអនាគតរួមគ្នា ប្រកបដោយវិបុលភាព និងបរិយាប័ន្ន។ ជាទិសដៅទៅអនាគត, ខ្ញុំយល់ឃើញថា ចិន-អាស៊ាន ត្រូវបន្តពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាពសង្គម-សេដ្ឋកិច្ច…
ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ ឯកឧត្តមប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ឯកឧត្តម លោកជំទាវ លោក លោកស្រី! កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គរៀងរាល់បីឆ្នាំម្តងរបស់យើង គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គរបស់យើង។ នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៧ របស់យើងថ្ងៃនេះ យើងបានអនុម័តលើក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មីដែលជាឯកសារទីបី សម្រាប់កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ។ ជាថ្មីម្តងទៀត យើងគប្បីជឿជាក់ថា ឯកសារនេះ នឹងដឹកនាំយើងក្នុងការតស៊ូ និងជម្នះនូវបញ្ហាប្រឈមស្មុគស្មាញថ្មីៗ ក្នុងទសវត្សរ៍នេះ។ យើងកំពុងចាប់ផ្តើមទសវត្សរ៍ថ្មីនេះ ក្រោមវិបត្តិដ៏ស្មុគស្មាញមួយដែលកើតឡើងពីជំងឺកូវីដ-១៩ ដែលនាំមកជាមួយនូវផលប៉ះពាល់ដែលអូសបន្លាយពេលយូរ និងធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈ និងសេដ្ឋកិច្ច។ ឥឡូវនេះ ទោះបីជាយើងមានវ៉ាក់សាំងដែលជាពន្លឺនៃក្ដីសង្ឃឹមក៏ដោយ យើងត្រូវរំពឹងទុកថាកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាយ៉ាងមុតមាំនៅតែចាំបាច់ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ និងស្ដារសេដ្ឋកិច្ចរបស់យើងឱ្យមានប្រក្រតីភាពពេញលេញឡើងវិញ។ លើសពីនេះ ខណៈពេលដែលក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែងនៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០ បានគូសបញ្ជាក់យ៉ាងត្រឹមត្រូវហើយក្តី ឥឡូវនេះនៅមាននិន្នាការរយៈពេលវែង និងទូលាយជាងនេះ កំពុងស្តែងចេញឡើង ដែលនឹងគំរាមកំហែងដល់ពិភពលោកទាំងមូល។ យើងកំពុងត្រូវបានព្រមានអំពី “ភាពអាសន្ននៃអាកាសធាតុ” ដោយយើងកំពុងទទួលរងផលប៉ះពាល់ជាក់ស្ដែងពីគ្រោះមហន្តរាយធម្មជាតិផងដែរ។ យើងក៏កំពុងមើលឃើញពីការគំរាមកំហែងជាបន្តបន្ទាប់ទៅលើវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីគោលនយោបាយពាណិជ្ជកម្មគាំពារនិយម និងមានលក្ខណៈជាឯកតោភាគីនិយម។ ទោះជាយ៉ាងណា បណ្ដាប្រទេសក្នុងមហាអនុតំបន់មេគង្គ បានបង្ហាញពីភាពធន់ និងសមត្ថភាពឆ្លើយតបរបស់យើងម្តងហើយម្តងទៀត ក្នុងការចាត់វិធានការជាក់ស្តែ ងដើម្បីដោះស្រាយកង្វល់រួមទាំងនេះ។ យើងយល់ច្បាស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមគ្នាជាងពេលណាៗទាំងអស់។ ការគំរាមកំហែង និងបញ្ហាប្រឈមដែលយើងជួបប្រទះ គឺមានផលរំខាន…