Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណទាំងពីរខណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម គូម៉ាម៉ារុ យូជី (Kumamaru YUJI) អគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា ញាតិញោម បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក។ សម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយនឹងឯកឧត្តម អគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, ជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាមួយសម្ដេច ឯកឧត្តម លោកជំទាវ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅទីរួមខេត្តបាត់ដំបង ក៏ដូចជាការសម្ពោធផងដែរ ជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពង់ចាម …។ នេះជាការចំណេញពេល ដោយសារតែយើងមិនធ្វើនៅពីរកន្លែង ធ្វើ(នៅកន្លែង)តែមួយ ធ្វើនៅបាត់ដំបងនេះ ប៉ុន្តែប្រកាសសម្ពោធដាក់អោយប្រើប្រាស់ទៅដល់ខេត្តកំពង់ចាមឯណោះ ប៉ុន្តែ រវាងខេត្តកំពង់ចាម និងខេត្តបាត់ដំបង មួយនៅទិសខាងលិច មួយនៅទិសខាងកើត។ អញ្ចឹងទេ គឺថា យើងអាចនិយាយអញ្ចេះ អភិវឌ្ឍខាងលិច…
សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម Geng Huichang រដ្ឋមន្រ្តីក្រសួងសន្តិសុខរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងប្រិយមិត្តបរទេស ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ដែលអញ្ជើញមកចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួម សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារធ្វើការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សង្ឃឹមថា ថ្ងៃនេះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ គឺពិតជាមិនឈររោយជើងពេកទេ។ ប៉ុន្តែ ខ្ញុំនៅតែកង្វល់ដោយសារតែយប់មិញនេះ ប្រហែលជាមានមួយចំនួនមិនសម្រាកទេ រងចាំការមើលបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ ដែលជាប្រវត្តិសាស្រ្តនៅក្នុងចំណោមការប្រកួតទាំងអស់ ដែល ១០០% ចាក់ថាបារាំងឈ្នះ ប៉ុន្តែ បែរជាប៉ទុយហ្កាល់ជាអ្នកឈ្នះទៅវិញ។ នេះគឺជារឿងមិនគួរឲ្យជឿទាល់តែសោះ។ ប៉ុន្តែ បាល់មូលវាដូច្នេះឯង។ សង្ឃឹមថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ទាំងបុរស និងស្រ្តីរបស់យើង មិនមានបញ្ហាឈរនៅទីនេះនោះទេ។…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ, ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ដែលបានចូលរួមក្នុងឱកាសនេះ, សូមគោរពលោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូន ជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ទាំងមកពីខេត្តកំពង់ស្ពឺ និងមកពីខេត្តកំពង់ឆ្នាំង ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត នៅក្នុងទិវាមច្ឆជាតិលើកទី ១៤ ហើយមកចំកន្លែងមួយ ដែលជាតំបន់មានលក្ខណៈហៅថាប្រព័ន្ធស្រោចស្រពនៅខាងជើងទីក្រុងភ្នំពេញ។ សូមអភ័យទោស ពេលដែលខ្ញុំព្រះករុណាខ្ញុំកំពុងនិយាយនេះ គឺខ្ញុំព្រះករុណាខ្ញុំកំពុងគ្រុន ហើយក៏សូមអភ័យទោសពីអង្គទូតនានាផងដែរ ដែលយើងធ្វើកម្មវិធីមុនការគ្រោងទុក។ យប់មិញនេះ គឺដេកអត់បានបន្តិចសោះ ហើយជ្រុលនឹងបាល់ទាត់ផង ក៏បង្ហើយទៅ។ ដល់ចប់បាល់ទាត់ទៅ ក៏លុបមុខលុបមាត់ រួចហើយក៏ចេញដំណើរមក។ អង្គរក្សក៏មកមិនទាន់ដែរ។ មកតាមផ្លូវនេះ (គេង)លក់រហូត មិនមែនលក់តិចទេ បើតាមមើលទៅ ១ ម៉ោង ព្រោះធ្វើដំណើរដូចជា ជាង ១ ម៉ោង កន្លះ…