Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និស្សិតនៃសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា ចំនួន ៨៦០ នាក់។ ចាត់ទុកថា នេះជាថ្ងៃដែលធ្ងន់បន្តិចសម្រាប់ការងារ ដោយសារព្រឹកនេះជួបនៅទីនេះហើយ ខ្ញុំប្រញាប់ទៅទទួលភ្ញៀវមួយ(នៅវិមានសន្តិភាព) ហើយល្ងាចនេះ ក៏ត្រូវចូលរួមក្នុង(ការបិទ)សន្និបាតកសិកម្មទៀតផង បន្ថែមទៅលើឯកសារច្រើនណាស់ ដែលប្រហែលជាបណ្តាស្ថាប័ន(នានា)បានដឹងថា ខ្ញុំព្រះករុណាខ្ញុំ អាទិត្យក្រោយនេះ គឺមិនស្ថិតនៅក្នុងប្រទេសរយៈពេលប៉ុន្មានថ្ងៃឯណោះ ដូច្នេះ ក៏សម្រុកដាក់ឯកសារ ដើម្បីឲ្យបានទទួលការយល់ព្រម ឬចុះហត្ថលេខានោះ គឺជារឿងចាំបាច់សម្រាប់បណ្តាស្ថាប័ននានា។ តែយ៉ាងណាក៏ដោយ គឺកម្មវិធីមួយនេះមិនត្រូវបានលុបចោលនោះទេ តាមរយៈដែលយើងបានរៀបចំរួចមកហើយ។ ទោះបីយើងកាន់ឋានៈណា ហើយរៀនដល់ណាក៏ដោយ ក៏នៅតែបន្តរៀន (រៀន)មិនចេះឈប់ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អរគុណ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា ដែលបានខិតខំប្រឹងប្រែង តាមរយៈនៃសកម្មភាពទាំងនោះ គឺបានបណ្តុះបណ្តាលធនធានមនុស្ស រាប់ទាំងកម្ពុជា ហើយមោទនភាពមួយនៅត្រង់ថា ក៏មានជនជាតិបរទេសមកសិក្សានៅក្នុងសាកលវិទ្យាល័យនេះរហូតទៅដល់ ៩៦ នាក់។ ថ្ងៃនេះផងដែរ សាកលវិទ្យាល័យក៏មានការរៀបចំ ដើម្បីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោកឧកញ៉ា ទ្រី ភាព តាមរយៈការវាយតម្លៃមួយដ៏ត្រឹមត្រូវ។ ខ្ញុំឃើញថា ថ្ងៃនេះ…
វឌ្ឍនភាពនៃវិទ្យាស្ថាន វ៉ាន់ដា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ថ្ងៃនេះ ខ្ញុំរីករាយដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីប្រគល់សញ្ញាបត្រជូនចំពោះនិស្សិត នៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤.១៧៤ នាក់ ដែលមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងជូននូវការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពដែលវិទ្យាស្ថានវ៉ាន់ដា ទទួលបានក្នុងរយៈពេលកន្លងទៅ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាផ្នែកដ៏សំខាន់នៅក្នុងកាអភិវឌ្ឍប្រទេសជាតិរបស់យើង។ តាមរយៈនៃវិទ្យាស្ថាននេះ យើងបានទទួលរួចមកហើយ នូវនិស្សិតដែលបានបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះ ហើយក៏កំពុងមាននិស្សិតមួយចំនួនផ្សេងទៀត ជាង ៧.០០០ នាក់ផ្សេងទៀត ដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថាននេះ។ ការរីកចម្រើនជាបន្តបន្ទាប់បានផ្តល់ឱកាសឲ្យវិទ្យាស្ថានបានពង្រីកខ្លួន ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលមុននោះ គ្រាន់តែហៅថា វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ តែឥឡូវបានឈានទៅដល់ដំណាក់កាលនៃវិទ្យាស្ថានមួយ ដែលមានមហាវិទ្យាល័យច្រើននៅក្នុងនោះ។ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសាស្រ្តាចារ្យនៃវិទ្យាស្ថាន ដែលបានប្រឹងប្រែងចូលរួមចំណែកនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយក៏សូមយកឱកាសនេះ ថ្លែងនូវការអំណរគុណ ដែលបានចូលរួមចំណែកនៅក្នុងការផ្តល់អាហារូបករណ៍សម្រាប់ខ្ញុំ ផ្តល់ដល់និស្សិតដទៃទៀត ដែលមានចំនួនដល់ទៅ ៤៤៤ នាក់។ ចំនួននេះ គឺជាចំនួនដែលខ្ញុំបានផ្តល់សម្រាប់និស្សិតដទៃទៀត ដែលមានការខ្វះខាតក្នុងរយៈពេលកន្លងទៅ ហើយនៅថ្ងៃនេះ ក៏អាចមាននិស្សិតមួយចំនួន ដែលទទួលអាហារូបករណ៍នោះ…
កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង និងសម្រាប់គ្រប់ៗគ្នា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត នៃជំនួបប្រចាំឆ្នាំ ថ្ងៃ ៨ ឧសភា ហើយឆ្នាំនេះ គាប់ជួនជាមួយនឹងខួបទី ១៥៣ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងនូវអំណរគុណចំពោះការចូលរួមទាំងអស់របស់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញមកចូលរួមនៅក្នុងថ្ងៃនេះ ហើយធ្វើឲ្យជំនួបប្រចាំឆ្នាំរបស់យើងក្លាយទៅជាការពិត និងក្លាយទៅជានិមិត្តរូបនៃសាមគ្គីភាព រវាងអ្នកត្រូវការឲ្យគេជួយ និងអ្នកដែលមានលទ្ធភាពជួយ។ ការជួបជុំរបស់យើងនៅថ្ងៃនេះ មិនមែនគ្រាន់តែជាបញ្ហាការជួបដោយឡែកសម្រាប់មនុស្សប៉ុន្មានពាន់នាក់នោះ ទេ។ ក៏ប៉ុន្តែ នេះជាជំនួបដ៏ធំមួយគ្របដណ្តប់នៅទូទាំងប្រទេស ដូចអ្វីដែលជាប្រធានបទនៅឆ្នាំនេះ គឺ «កាក បាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង និងសម្រាប់គ្រប់ៗគ្នា» នៅត្រង់ថា នៅក្នុងប្រទេសរបស់យើងការជួបជុំនៃ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ មិនគ្រាន់តែជាការជួបជុំ ដើម្បីប្រារព្ធពិធីនោះទេ ក៏ប៉ុន្តែយើង ក៏បានប្រើប្រាស់នូវឱកាសនោះ ដើម្បីស្វែងរកមូលនិធិពីសប្បុរសជននានា ជួយទៅដល់ជនរងគ្រោះផងដែរ។ ដូច្នេះ វាជាជំនួបរវាងអ្នកមានលទ្ធភាព និងអ្នកដែលខ្វះលទ្ធភាព រវាងអ្នកមានសេចក្តីត្រូវការឲ្យគេជួយ និងអ្នកដែលមានលទ្ធភាពជួយគេ។…