Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
[ផ្ដើមសេចក្ដីអធិប្បាយ១] អម្បាញ់មិញនេះ នាយករដ្ឋមន្រ្តីបានថ្លែងសុន្ទរកថា។ ឥឡូវដល់ឪនាយករដ្ឋមន្រ្តីម្ដង។ សង្កេតមើល អម្បាញ់មិញគឺនាយករដ្ឋមន្រ្តីសក់ស ឯឪនាយករដ្ឋមន្រ្តីសក់ខ្មៅ។ ដូច្នេះ កំណត់ថា សក់ខ្មៅមិនប្រាកដថាក្មេងទេ ហើយសក់សក៏មិនប្រាកដថាចាស់ដែរ។ នេះជារឿងពិត។ [ចប់សេចក្ដីអធិប្បាយ១] សម្តេច ឯកឧត្តម លោកជំទាវ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា, ឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូ សមាជិក សមាជិកាសភា តំណាងអង្គការជាតិ និងអន្តរជាតិ, អស់លោក លោកស្រី! ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយឥតឧបមា ក្នុងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមមូលបទ«សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»។ ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវគារវកិច្ចស្និទ្ធស្នាល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំសភា និងប្រតិភូគ្រប់រូប ដែលបានធ្វើដំណើរពីគ្រប់ទិសទីជុំវិញសកលលោក ដើម្បីមកចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ។ សម្តេច ឯកឧត្តម លោកជំទាវ សមាជិកនៃអង្គនីតិប្បញ្ញត្តិ និងភ្ញៀវកិត្តិយសទាំងអស់, យើងជួបជុំគ្នានៅក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ…
តទៅនេះ ជាការដកស្រង់សេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែនក្នុងកិច្ចប្រជុំ “ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី” កាលពីថ្ងៃ១៤សីហា ឆ្នាំ ២០២៦ នៅវិមានសាមគ្គី នៃព្រឹទ្ធសភា៖ […] ដំបូង ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (ក្នុងការបំពេញភារកិច្ចរបស់ខ្លួន) ក្នុងរយ:ពេលជាងមួយឆ្នាំ (តាំងពីពេល)ដែលយើងបានជួបគ្នាកាលពីខែមិថុនា រហូតមកដល់ពេលនេះ។ ជាមួយគ្នានោះ យើងក៏គួរតែពិនិត្យអំពីចំណុចនានាដែលជាវឌ្ឍនភាពផងនិងជាបញ្ហាប្រឈមផង។ អ្វីដែលបានលើកឡើងក្នុងរបាយការណ៍ ក៏ដូចជាបទបង្ហាញទាក់ទិនជាមួយការសម្រេចរបស់រាជរដ្ឋាភិបាល គឺអនុសាសន៍ទាំងឡាយនោះ ត្រូវបានបន្ត។ ខ្ញុំសូមអរគុណចំពោះខាងរាជរដ្ឋាភិបាលដែលបានបន្តយកអនុសាសន៍ទាំង១២ ចំណុចរបស់ខ្ញុំ ដាក់ចេញបន្តអនុវត្ត។ សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះហ្លួងម៉ែអង្គម្ចាស់ ដែលព្រះអង្គនៅតែបន្តតួនាទីជាប្រធានកិត្តិយស។ ព្រះអង្គពិតជាមានការឆ្លាតវៃលើការតែងតាំងអនុប្រធានកិត្តិយស។ កាលនៅជានាយករដ្ឋមន្ត្រី ព្រះអង្គបានតែងតាំងនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាអនុប្រធានកិត្តិយសទី១។ នៅពេលនាយករដ្ឋមន្ត្រីមួយទៀតទៅ ព្រះអង្គក៏តែងតាំងជាអនុប្រធានមួយទៀត ព្រោះថាប្រសិទ្ធភាពនៅត្រង់រដ្ឋាភិបាលហ្នឹងអនុវត្តមិនអនុវត្ត។ អញ្ចឹងទេ ព្រះអង្គក៏បានតែងតាំងការរៀបចំនេះ ដើម្បីធានានិរន្តរភាពនិងបង្កើនល្បឿននៃការវិនិយោគសម្រាប់ស្ត្រី។ ពិនិត្យលើវឌ្ឍនភាពទាំងឡាយដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ ឃើញថាមានការវិវត្តច្រើន ដែលក្នុងនោះពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ក៏ដូចជាការបង្កើនស្ត្រីនៅក្នុងការងាររដ្ឋ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ផ្តោតយកចិត្តទុកដាក់ពេលនេះ និងដែលខ្ញុំអនុញ្ញាតឲ្យមានការផ្សាយដែរ គឺជូនសារទៅកាន់បណ្តាស្ថាប័នជាតិ ក៏ដូចជាប្រជាពលរដ្ឋ។ ខ្ញុំចង់និយាយជាដំបូងគឺការបន្តពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ច។ រឿងនេះប្រហែលជាលោកជំទាវប្រធានបានជ្រាបហើយ។ ខ្ញុំបានសង្កត់ធ្ងន់ទៅលើតួនាទីអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ចនេះតាំងពីដើមទី។ ការងារនេះសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា។ មិនថាប្រទេសកម្ពុជាទេ…
FN ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន៥០០នាក់ (ស្រី៣១៩នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប៣០ឆ្នាំ នៃអង្គការ PSE: * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានបង្ហាញសេចក្តីរីករាយដោយបានមកចូលរួមក្នុង «ពិធីអបអរខួប ៣០ ឆ្នាំ របស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)» និង«ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតរបស់វិទ្យាស្ថានប៉េ អេស អឺ សម្រាប់ឆ្នាំសិក្សា ២០២១-២០២៤» នាពេលនេះ * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកអំពីបណ្ដាំរបស់ស្ថាបនិកអង្គការ PSE មុនលាចាកលោក គឺគាត់មានសេចក្ដីសុខ មានភាពកក់ក្ដៅ…