Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
រៀបចំដោយគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ, រសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥ រក្សាសន្តិសុខជាតិ ដើម្បីទទួលទេសចរណ៍, កម្ពុជាផ្លាស់ប្តូរពីគ្មានទេសចរសោះ មកមានរាប់លាននាក់ … ខ្ញុំក៏មិនភ្លេចលើកទឹកចិត្ត ឲ្យយកចិត្តទុកដាក់បន្ថែមទៀតទាក់ទងនឹងបញ្ហារក្សាសន្តិសុខសម្រាប់ប្រទេសជាតិរបស់យើង។ គ្មានទេសចរណាដែលប្រថុយប្រថានជាមួយនឹងគ្រោះថ្នាក់ ដែលគេទទួលផលប៉ះពាល់ពីការវាយប្រហារភេរវកម្ម ឬក៏សង្រ្គាមនោះទេ។
ក្នុងសង្កថា សម្ពោធដាក់អោយប្រើប្រាស់ សាលាអន្តរជាតិភ្នំពេញ ថ្ងៃ ១៩ កញ្ញា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន លើកឡើងនូវចំណុចសំខាន់ៗ មួយចំនួន។ កម្ពុជាទស្សនៈថ្មី សូមធ្វើការដកស្រង់ជូននូវចំណុចខ្លះ ដូចតទៅ៖ … ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវសាលាអន្តរជាតិភ្នំពេញ ដែលទើបកសាងហើយ (និង)សម្ពោធថ្ងៃនេះ ហើយសិស្សក្នុងចំនួនដ៏ច្រើនបានផ្លាស់មកពី(សាលានៅ)កណ្តាលទីក្រុង។ … អ្វីដែលកើតឡើងកាលពី ២៦ ឆ្នាំមុននោះ បានពង្រីកខ្លួនបន្តិចម្តងៗ រហូត ដល់ស្ថានភាពមួយនៅទីនេះ ដែលយើងបានរួមគ្នាកសាងឡើង។ អំបាញ់មិញក្នុងរបាយការណ៍របស់លោក Barry Sutherland នាយកសាលាអន្តរជាតិភ្នំពេញ បានលើកឡើងថា យើងភ្លេចថា យើង ជាភ្ញៀវ ក៏ប៉ុន្តែសម្រាប់ខ្ញុំ អស់លោក និងសាលានេះ មិនមែនជាភ្ញៀវទេ ប៉ុន្តែជាតួអង្គយ៉ាងសំខាន់ក្នុងការ រស់នៅជាមួយយើង រួមជាមួយយើង ដើម្បីរីកចម្រើនជាមួយគ្នា។ សាលាអន្តរជាតិភ្នំពេញមានអាយុ ២៦ ឆ្នាំ មុនមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈការរំលឹកអំពីប្រវត្តិ ដែលលោក Barry…
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ Dato’ Raja Aznil Raja Hisham អនុប្រធានសកលវិទ្យាល័យ លីមកុកវីង និងជាតំណាងសកលវិទ្យាល័យ សហការី ព្រមទាំងសាស្ត្រាចារ្យនៃសកលវិទ្យាល័យ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានសេចក្តីរីករាយ និងកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសកល វិទ្យាល័យ លីមកុកវីង នៃ ប្រទេសម៉ាឡេស៊ីបានសម្រេចផ្តល់ដល់រូបខ្ញុំនូវ សញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំឆ្នើម» ដោយ បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដល់សកម្មភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជនជាទីស្រឡាញ់បំផុតរបស់ខ្ញុំ។ ក្នុងនាមខ្លួនខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ពិតជារីករាយទទួលយកសញ្ញាបត្របណ្ឌិតកិត្តិយស ដែលផ្តល់ដោយសកលវិទ្យាល័យ លីមកុកវីង នាពេលនេះ។ ឆ្លៀតក្នុងឱកាសដ៏ឱឡារិកនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ប៉ាឌូកា លីមកុកវីង ប្រធានសកលវិទ្យាល័យ ពិសេស ដាតូ រ៉ាចា ឤហ្សនីល រ៉ាចា ហីស្សាម អនុប្រធានសាកលវិទ្យាល័យ ដែលជាតំណាងសកលវិទ្យាល័យ លីមកុកវីង ហើយមានវត្តមាននាពេលនេះ, ព្រមទាំងសហការី ដែលបានចំណាយពេលវេលាយូរ ដើម្បីតាមដាន និងសិក្សាស្រាវជ្រាវនូវសកម្មភាពជាច្រើនដែលខ្ញុំបានបំពេញ និង សមិទ្ធផលនានានៅគ្រប់វិស័យទាំងអស់ ដែលសម្រេចបាន ក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំរបស់ខ្ញុំ…