Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្ដម លី កឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាសហប្រធាននៃអង្គប្រជុំ ឯកឧត្ដមថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសតំបន់មេគង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំមានក្ដីសោមនស្សជាអនេក ដែលយើងអាចរៀបចំ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី ៣ (MLC) នេះឡើងបាន តាមរយៈប្រព័ន្ធវីដេអូ ខណៈដែលសកម្មភាពនានា ក្នុងសកលលោកត្រូវបានបង្អាក់ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។ ក្នុងបរិបទនេះ ខ្ញុំយល់ឃើញថាប្រធានបទ៖ «ការលើកកម្ពស់ភាពជាដៃគូដើម្បីវិបុលភាពរួម» គឺមានសារៈសំខាន់ណាស់ ស្របពេលដែលយើងមានភាពចាំបាច់ក្នុងការពន្លឿននូវការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងបញ្ជាក់សាជាថ្មីនូវឆន្ទៈដ៏មោះមុតរបស់យើង ដើម្បីដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងទៀត ទាំងក្នុងកម្រិតតំបន់ និងសកល សំដៅធានាឱ្យបាននូវការងើបឡើងវិញនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយក្ដីសង្ឃឹមខ្ពស់ ក្រោយពីវិបត្តិនេះត្រូវបានបញ្ចប់។ ក្នុងបរិការណ៍ ដែលយើងកំពុងតែបន្តប្រឈមនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈជាសកលនេះ ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺពិតជាវេទិកាដ៏មានសារៈសំខាន់បំផុតមួយ សម្រាប់យើងរួមគ្នាលើកកម្ពស់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាការពិត…
អតីតតំបន់ជ្រកកោននៃពួកឧទ្ទាមខ្មែរក្រហម ក្លាយជាតារាងហ្គោល សណ្ឋាគារ និងពហុកីឡដ្ឋាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ថ្ងៃនេះយើងពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយគ្នាក្នុងការបើកឱ្យដំណើរការសាកល្បង នៃតំបន់សួនទឹក Garden City វិនិយោគដោយឧកញ៉ា លី យ៉ុងផាត់ និងដែលបានធ្វើរបាយការណ៍អម្បាញ់មិញ។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែ(នេះជា)ការបោះទុន(មួយ)នៅតំបន់ ដែលពីអតីតកាលគឺជាកន្លែងជ្រកកោននៃពួកឧទ្ទាម (លួចលាក់)ក្នុងការបាញ់ចូលទីក្រុងភ្នំពេញ។ អនុញ្ញាតឱ្យខ្ញុំបាននិយាយបន្តិចអំពីប្រវត្តិនៃទីតាំងនេះ។ ខ្ញុំធ្លាប់បានលើករួចខ្លះមកហើយ។ នៅក្នុងឆ្នាំ ១៩៨៩ គ្រាដែលអតីតរដ្ឋកម្ពុជាបានធ្វើពិធីបុណ្យខួបលើកទី ១០ នៃថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ពួកខ្មែរក្រហមបានប្រើប្រាស់តំបន់ទាំងនេះ ជាទីតាំងបាញ់ចូលទៅទីក្រុងភ្នំពេញ។ ប៉ុន្តែគេមិនបានបាញ់ទៅដល់ទីក្រុងភ្នំពេញទេ បាញ់ចូលក្បែរត្រឹមឃ្លាំង ស៊ូគីមិច (ឃ្លាំងប្រេង) នៅឫស្សីកែវ។ តាមរយៈសកម្មភាពទាំងនោះ កាលពីទសវត្សរ៍ ឆ្នាំ ១៩៨០ យើងបានបញ្ជូនយុវជននៅទីក្រុងភ្នំពេញ និងបញ្ជូនមន្ត្រីរដ្ឋការនៅពេលនោះតាមស្ថាប័ន ឱ្យមកកាប់ឆ្ការព្រៃដើម្បីកាត់បន្ថយការជ្រកកោនរបស់ពួកខ្មែរក្រហម។ រយៈពេលក្រោយមក តំបន់នេះក្លាយទៅជាតំបន់នៃការអភិវឌ្ឍមួយ ដែលដំបូងគឺចាប់ផ្តើមពីលោក ឧកញ៉ា…
– ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ – លោកជំទាវ ហាក់ ចា ហាន់ មូន ( Hak Ja Han Moon ) សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល – ឯកឧត្តម ហូសេ ដឺ វេណេស្សា (Jose de Venecia) សហប្រធាន ICAPP – លោកបណ្ឌិត ថូម៉ាស ជី វ៉ាស់ (Dr. Thomas G. Walsh) ប្រធានអង្គការសហព័ន្ធសន្តិភាពសកល – ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដែលបានថ្លែងសារទៅកាន់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុង «មហាសន្និបាតនៃក្តីសង្ឃឹម» របស់សហព័ន្ធសន្តិភាពសកល។ ប្រធានបទ នៃវេទិកានេះ គឺ៖…