សេចក្តីដកស្រង់ប្រសាសន៍ បើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និង សម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន

លោកជំទាវ Eva Nguyen Binh អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ Carmen Moreno អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកស្រីនាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនកម្មករ/ការិនី និងជនរួមជាតិជាទីគោរពស្រឡាញ់។ “ទឹកស្អាត សម្រាប់ទាំងអស់គ្នា” មុំមួយនៃអាទិភាព ៤ ថ្ងៃនេះ ខ្ញុំសូមប្រកាសក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រនូវពាក្យស្លោកដែលស្នើឡើងដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថា “ទឹកស្អាតសម្រាប់ទាំងអស់គ្នា”។ ការកំណត់ទិសដៅនេះ ធ្វើ​ឱ្យយើងទាំងអស់គ្នាគិតគូរដោយហ្មត់ចត់បំផុតទៅលើសកម្មភាពទាំងឡាយ ដើម្បីផ្តល់ទឹកស្អាត សម្រាប់ទាំងអស់គ្នា។ នេះក៏ជាផ្នែកមួយដែលខ្ញុំគួរតែនិយាយឡើងវិញ ទាក់ទិនជាមួយនឹងការប្រកាសកាលពីឆ្នាំ ១៩៨៧ មុនពេលដែលខ្ញុំឈានជើងចូលទៅចរចាដើម្បីស្វែងរកដំណោះស្រាយនៃបញ្ហាកម្ពុជានៅ Fère-en-Tardenois ប្រទេសបារាំង ជាមួយសម្តេចព្រះ នរោត្តម សីហនុ។ ពេលនោះ ការរៀបចំផែនការថវិកាសម្រាប់ឆ្នាំ ១៩៨៨ គឺនៅក្នុងរង្វង់ ខែ វិឆ្ឆិកា ឆ្នាំ ១៩៨៧ ខ្ញុំបានប្រកាស និងចេញនូវអាទិភាព…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្តអញ្ជើញអញ្ជើញបើកការដ្ឋាន និងសម្ពោធសមិទ្ធផលថ្មីទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ការបង្ហាញវត្តមានជាសាធារណៈជាលើកទី២ របស់សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ២០២១នេះ គឺការអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន។ នៅក្នុងឱកាសសម្ពោធនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណ២ម៉ោង, ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាល ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ * សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពាក្យស្លោកលើកដោយលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា»។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកំណត់នយោបាយទឹកនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹករបស់ប្រជាពលរដ្ឋ។…