ចក្រភពអង់គ្លេស ប្ដេជ្ញាបន្តខិតខំបង្កើតគម្រោងកិច្ចសហប្រតិបត្តិជាមួយកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាល
FN ៖ ខណៈកំពុងជួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ លោក Jonathan Ledger អ្នកឯកទេសខាងកិច្ចការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃអគ្គនាយដ្ឋានពាណិជ្ជកម្មអន្តរជាតិ នៃចក្រភពអង់គ្លេស បានសន្យាថា លោកនៅតែបន្តខិតខំបង្កើតគម្រោងកិច្ចសហប្រតិបត្តិជាមួយកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលនៅកម្ពុជា។ លោក Jonathan Ledger បានសន្យាថានឹង បន្តការខិតខំបង្កើតឱ្យមានជាគម្រោងកិច្ចសហប្រតិបត្តិលើការអភិវឌ្ឍ ប្រព័ន្ធ TVET នេះ ហើយបានទទួលការគាំទ្រពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជារួចហើយ។ ជាជំហានដំបូង លោកនឹងរៀបចំឱ្យមានជាទស្សនកិច្ចសិក្សាជូនមន្រ្តីបច្ចេកទេសកម្ពុជា ទៅកាន់ទីក្រុងឡុង ដើម្បីសិក្សាស្វែងយល់ជាក់ស្តែង សម្រាប់ជាមួលដ្ឋានយកមកអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា។ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះលោក Jonathan Ledger ដែលបានចាប់អារម្មណ៍ ក្នុងការជួយដល់កម្ពុជានូវការអភិវឌ្ឍនូវប្រព័ន្ធ TVET នៅកម្ពុជា ដើម្បីឆ្លើយតបបានទៅនឹងការវិវត្តរីកចម្រើនរបស់កម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព ធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាមានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរបានយល់ឃើញនូវសារៈសំខាន់ ក្នុងការបើកច្រកនូវកិច្ចសហប្រតិបតិ្តការ ចែករំលែកបទពិសោធន៍ បង្កើតភាពជាដៃគូ ដែលមានសាកលវិទ្យាល័យ វិទ្យាស្ថាន និងអង្គការរបស់រដ្ឋាភិបាលអង់គ្លេសជាច្រើន កំពុងចាប់អារម្មណ៍ក្នុងការផ្តល់កិច្ចសហប្រត្តិបត្តិការភាពជាដៃគូជាមួយកម្ពុជា។ ភាគីទាំងពីរបានទទួលស្គាល់ថា វាពិតជាជួបនូវកត្តាប្រឈមខ្លាំងណាស់ ក្នុងដំណាក់កាលចាប់ផ្តើម…